Part : 6

4.4K 261 9
                                    

      បន្ទាប់ពីកើតរឿងកាលពីម្សិញមិញរាងតូចTaehyungចេះតែគេចមុខពីកញ្ញាNaki ព្រោះតែខ្លាចនាងប្រើល្បិចអីធ្វើបាបគេដូចកាលពីម្សិលមិញទៀត
    « Tae មិនអីទេឬ » ម៉ែដោះបើកទ្វាចូលមកក្នុងបន្ទប់ដោយមានអាឈីដើរមកពីក្រោយដៃកាន់ថាសអាហារ
    « បាទមិនអីទេម៉ែដោះ » រាងតូចងើបអង្គុយលើគ្រែអោយបានត្រឹមត្រូវ
     « បងសូមមើលថ្ពាល់តិចមើល » អាឈីដាក់ថាសអាហារនៅលើតុជិតគ្រែហើយដើរមកជិតអ្នកដែលអង្គុយនៅលើគ្រែ
     « អួយ ឈឺ ..! » រាងតូចថ្ងួចថ្ងូរដោយការឈឺចាប់ពេលដែលមានដៃមកប៉ះចំថ្ពាល់ដែលនៅក្រហមតិចៗនោះ
     « បងសូមទោសណា » អាឈីអង្អែលលើស្នាមដែលនៅលើថ្ពាល់នោះថ្នមៗ
    « មកTae ញាំអីសិនទៅ ព្រោះអែងអត់បានញាំអីតាំងពីល្ងាចមិញមកមេស គួតែញាំទៅ » ម៉ែដោះលើកយកហេតុផលមកនិយាយ ពេលដែលអ្នកម្ខាងទៀតបម្រុងនិងបដិសេធ
      « ក៏បាន មកខ្ញុំញាំ » អាឈីនិងម៉ែដោះញញឹមឡើងពេលដែលរាងតូចលើកយកអាហារដែលនៅក្នុងថាសមកញាំទាល់តែអស់
      « បងទៅវិញហើយណានៅជាមួយម៉ែដោះពីរនាក់ចុះ »  អាឈីលើកថាសកាន់នៅដៃហើយក៏ចាកចេញទៅក្រៅបាត់
    « ខ្ញុំអរគុណច្រើន » រាងតូចលើកដៃទាំងពីសំពះ
    « អេមិនអីទេណា » ម៉ែដោះចាប់ដៃរាងតូចដាក់ចុះហើយនិយាយ
    « បាទ...អឺ » រាងតូចចង់សួរទៅម៉ែដោះណាស់តែក៏រាងស្ទាក់ស្ទើរដែល
    « អរ...មិនបាច់ភ័យទេលោកប្រុសគាត់ចេញទៅទទួលមិត្តរបស់គាត់នៅប្រលានយន្តហោះបាត់ហើយទាល់តែម៉ោងបាយថ្ងៃត្រង់ទើបគាត់មកផ្ទះពួកយើងនិងរៀបចំអាហារនិងរៀបចំបន្ទប់មួយដែល ព្រោះអីលោកប្រុសប្រាប់ថាមិត្តគាត់និងមកនៅទីនេះមួយខែ  ចំណែកអ្នកនាងNakiវិញដូចជាមិនទាន់បានចុះមកក្រោមនៅឡើយទេ » រាងតូចជ្រួញជញ្ចើមចូលគ្នាពេលដែលម៉ែដោះប្រាប់ថាមិនឃើញនាងតែគេក៏រាងធូរចិត្តដែល
       « ចឹងខ្ញុំគួរតែទៅជួយរៀបចំអាហារជាមួយដែលមកណា » រាងតូចបញ្ចេញសម្លេងកូនក្មេងមក
        « ហិហិ ចាស៎បានណាមោះ » ម៉ែដោះសើចតិចៗនិងចរឹតក្មេងរបស់រាងតូច ពេលដែលឮបែបនេះហើយរាងតូចញញឹមបិតមាត់ជិតនោះចុះពីលើគ្រែដើរទៅតាមម៉ែដោះពីក្រោយ
 
   _____ ប្រលានយន្តហោះ _____
     
       ជើងហោះហើរពីប្រទេសLondonត្រូវបានចុះចត់ជាស្ថាពរមិនមានបញ្ហារដល់អ្នកដែលធ្វើដំណើរទេ អ្នកដំណើរចុះមកដោយរួមជាមួយនិងបុរសសរស្លេក ស្រស់សង្ហារទាក់ទាញក្រសែភ្នែកនៃក្តីប្រាថ្នាចង់បានជាម្ចាស់គ្រប់គ្រង Min Yoongi ស្ថិតនៅក្នុងឯកសណ្ឋានជាអ្នកធ្វើការ ក្រហ្ស័រពណ៌ខ្មៅមួយឈុត សក់ពណ៍ទឹកខ្មៅរលាស់រលោងទន់ផាយផាត់តាមកម្លាំងនៃខ្យល់ដែលបក់ទៅមក ដៃកាន់វ៉ាលីកែវភ្នែកទរទេស្អាតបូករួមជាមួយនិងរាបស្មើដែលពិបាកក្នុងការស្មានចិត្តដឹង កំពុងតែរេទៅមកដើម្បីរកមិត្តដែលអោយមកទទួលខ្លួន
      « អួយសង្ហារណាស់ »
       « នេះជាលោកMinទេតើ អួធ្លាប់តែឃើញក្នុងទូរស័ព្ទទូរទស្សន៍និងការសែតទស្សនាវដ្តីទេ តែពេលជួបក្រៅពិតជាសង្ហាខ្លាំងណាស់ »
      « ទាំងមានទាំងសង្ហារ បើបានធ្វើប្តីមិនដឹងជាល្អយ៉ាងណាទេ » 
      « ហើយអាគីបាញ់នេះវានៅឯណា ... អោយមកទទួលមិនឃើញក្បាលវាមក.... ដូចជាមិនស្រួលទេអញវីរវស្រីព្រួតគ្នាចាប់អញរំលោភទៅគិតយ៉ាងមិច អួយដើររកវាវិញនៅយូរអត់បានទៀតទេ » Yoongi ក្រញែងខ្លួននិងអូសវ៉ាលីចេញទៅដើម្បីស្វែលរកមិត្តបើនៅយូគេចាប់សុីអស់សាច់បាត់ឡូវហើយ
         ហេតុតែគេសង្ហារដល់អែងវិញដូចកង្គួយឆ្លង់ភព
      « ហើយហារ ចេះចេញមកបាន តេទៅវាសិន » ពេលដែលចេញមកដល់ក្រៅSuga ក៏ឈរនៅមួយកន្លែងចាប់ទាញ់ទូរស័ព្ទសេរីថ្មីលើកយកមកចុចតេទៅJungkook
       « អាគុកងងឹតអើយពុងធ្វើស្អីវាបានតេទៅហើយមិនទទួលទៀតនុង » Suga ខឹងចង់តែចឆេះផ្សៃទៅហើយមិញឡូវមកអត់ទទួលការហៅតាមប្រព័ន្ធទូរស័ព្ទរបស់គេទៀត សង្ស័យតែពេលជួបត្រូវដាក់បីកែវហើយមើលទៅ

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now