Part 21

3.1K 258 0
                                    

        @Night

       ____ភូមិគ្រឹះJeon_______

     ពេលយប់រាត្រីស្ងាត់សូន្យ ថេយ៉ុងអង្គុយនៅរាងហាលបន្ទប់របស់រាងក្រាស់សម្លឹងមើលផ្កាយដែលរៈព្រោងព្រាទពេញផ្ទែមេឃនិងព្រោះចន្ទដែលរៈមួយចំណិតមានហ្វូងតារារះអមមើលទៅកាន់តែស្រស់ស្អាត ប៉ុន្តែមាឌតូចបែជាអង្គុយស្រងេចស្រងោចចិត្តមុខស្រពោនមិនរីក

    រាត្រីកាន់តែស្ងាត់អាកាសធាតុកាន់តែស្រជាក់ព្រោះតែជាពេលដែលទឹកសន្សឹមធ្លាក់ ថេយ៉ុងអង្គុយអោបរាងកាយណែននិងត្រដូសដៃទាំងពីរដើម្បីឱ្យមានកម្តៅ

      « យប់ណាស់ហើយ គេនៅមិនទាន់មកទៀតឬ » ថេយ៉ុង ងាកក្រោយសម្លឹងមើលនាឡិកាទ្រនិច្ចដែលជាប់នៅជញ្ជាំងឃើញថាម៉ោងក៏ចូល11 រាងក្រាស់បានឱ្យគេមកភូមិគ្រឹះមុន ចំណែកគេមានរឿងត្រូវដោះស្រាយនៅកាសុីណូហើយនិងមកតាមក្រោយ

    « ខ្ញុំចង់និយាយប្រាប់លោកថាខ្ញុំស្រឡាញ់លោកណាស់ ប៉ុន្តែប្រហែលជាមិនអាចនោះទេ ព្រោះខ្ញុំគ្រាន់តែជាកូនបំណុលមិចនិងសាកសមជាមួយនិងមនុស្សដូចជាលោកកើតទៅ ទោះបីគ្មានខ្ញុំក៏លោកនៅមានមនុស្សស្រីជាច្រើននាក់ទៀតដែលចង់បានលោក ហុឹកៗ ខ្ញុំមិនគួស្រឡាញ់លោកនោះទេ ខ្ញុំមិនគួរធ្វើឱ្យខ្លួនឯងហួសព្រំដែនទេ ខ្ញុំចង់បញ្ឈប់ចិត្តមិនឱ្យស្រឡាញ់លោក ប៉ុន្តែខ្ញុំកាន់តែហាមបេះដូងខ្ញុំកាន់តែស្រឡាញ់លោក ហុឹកៗៗ » ថេយ៉ុង អង្គុយរៀបរាប់ពីអារម្មណ៍របស់ខ្លួនតែម្នាក់ឯងនៅក្នុងរាត្រីងងឹតស្ងាត់សូន្យជាមួយនិងអាកាសធាតុត្រជាក់សម្រក់ទឹកភ្នែកនឹកអស់សំណើចនិងខ្លួនឯងដែលមិនចេះមើលឋានៈរវាងពួកគេទាំងពីរ

     « ស្រឡាញ់យើងដល់ថ្នាក់និងផងឬក្មេងតូច » ជុងហ្គុក មិនដឹងថានាយមកដល់តាំងពីពេលណា ក៏បន្លឺសម្លេងពីក្រោយខ្នងរបស់រាងតូច ទាំងសភាពស្រវឹងបើកភ្នែកស្ទើតែមិនរួច
   
      « លោ...លោកមកតាំងពីពេលណា ? » រាងតូចងាកក្រោយទាំងភ្ញាក់ផ្អើលនិងវត្តមានរបស់អ្នកនៅចំពោះមុខ

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now