Part 16

3.7K 249 10
                                    

         _____ភូមិគ្រឹះJung Park ___
            @ពេលព្រឹក....

        សម្លេងស្រួយស្រេសរបស់Jimin រំអុកបងប្រុសដែលមិនព្រមអនុញ្ញាតឱ្យចេញទៅក្រៅ រកតែអ្នកជាបងទៅធ្វើការមិនបានអោបដៃអោបជើងលេងចុះទន់សុទ្ធតែទឹកភ្នែកទឹកសំបោយំរហេមរហាមទឹកភ្នែកហូរដាបពេញថ្ពាល់ទន់រលោងទាំងគូរ អូរ..!! មិនតែប៉ុន្នឹងទេ គឺប្រឹងញីភ្នែងទាំងសងខាងឱ្យឆាប់បានក្រហមនិងហើមដូចអ្នកយំច្រើនម៉ោងចឹង J hope ធ្វើអីមិនកើតក៏ដាក់ខ្លួនអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវខ្ជិលដើរទៀតព្រោះមានក្មេងអោបដៃអោបជើងស្អិតបេះមិនចេះទៅហើយ នេះចេះគ្មានការប្រជុំកុំអីពិបាកមិនខានទេ

        « ហុឹកៗៗ...បងប្រុសហា៎ឱ្យអូនទៅក្រៅទៅណា....ហុឹកៗៗ.....ណាៗៗ » Jimin ពេបមាត់យំដាក់អ្នកជាបងមិនឈប់ ហើយអ្វីដែលខ្លាំងទៀតនោះដៃប្រឹងញីភ្នែកយកតែមែនទែនហើយនេះ .... ចុះទុកសាហាវណាស់

       « Jiminហា៎ស្តាប់បងណា បើបងថាអត់គឺអត់ហើយ និយាយឱ្យចេះស្តាប់គ្នាខ្លះផងតើបានទេនិងហាស៎ នេះធំហើយណាមិនមែនជាកូនក្មេងដែលនិយាយស្តាប់គ្នាមិនបានទេត្រូវឬអត់  កុំចូលចិត្តធ្វើខ្លួនជាកូនក្មេងខ្លាំងពេកខ្លះទៅមើល បងត្រូវទៅធ្វើការគ្មានពេលឥតប្រយោជន៍បែបនេះជាមួយទេ » ដោយសារតែក្រពុលមុខខ្លាំងពេកJ hope ក៏ស្រែកគំហកដាក់Jimin ខ្លាំងៗ ទាំងមិនគិតថាគេអាចនិងអន់ចិត្ត

        Jimin បាត់មាត់ឈឹងពេបមាត់អណ្តើតអណ្តក់ ដៃស្រឡូនតូចៗរបេះចេញពីគ្នាបន្តិចម្តងៗ ម្ចាស់កាយតូចងើបចេញពីសាឡុងដើរមកឈរចំកណ្តាលផ្ទះខាំមាត់សម្លក់មុខបងប្រុសថ្លែ        មុននិងដាក់ខ្លួនអង្គុយចុះផ្ទាល់ការ៉ូ អូរព្រះអើយ ..!! នេះលេងយកមែនទែនតែម្តងឬ លេងស្រែកយំទធាក់ដៃទធាក់ជើងខ្វៃៗដូចមាន់ស្ងោរ អាស៎ច្រឡំ ដូចក្មេងសុំម៉ែទិញរបស់លេងមិនបានសម្រេចយំផ្អើលគេទេតើនេះ អួយ..!! Park Jimin អាចធ្វើបាន មិនសរសើរមិនបានទេ ផ្អើលអស់មួយភូមិគ្រឹះនាំគេឯងភ័យស្លន់ស្លោម្នាក់ៗមុខឡើងស្លេកអស់ហើយ ដោយសារតែអាច្រម៉កក្បាលខូចនេះជាដើមហេតុ

          « Minកូនធ្វើអីនិង ឆាប់ក្រោកឡើងកូន »Mrs Park ដែលចេញមកពីផ្ទះតាមរកមើលប្រភពសម្លេង គាត់លើកដៃរឹតទ្រូងក្រវីក្បាលហួសចិត្តចំពោះកូនប្រុសពៅ ទើបប្រញាប់ចាប់តែJiminមិនព្រមឱ្យអ្នកណាមកប៉ះទេ រមៀលខ្លួនទៅមើលចាប់មិនឈ្នះ

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now