ពេលព្រឹកព្រលឹមចូលមកដល់ពន្លឺចាំងចូលបន្ទប់ខ្នាតធំនៅក្នុងផ្ទះក្បែមាត់ច្រាំងសមុទ្រ សម្លេងបោកបក់ទឹករលកបុកនិងច្រាំងបូក សម្លេងសត្វឮរំពង់នាពេលព្រលឹមបូករូបជាមួយនិងពន្លឺត្រចះត្រចង់ដែលលាតដ្រដាសខ្លួនឡើងបញ្ចេញរស្មីកាន់តែទាក់ទាាញជាទីគាប់ចិត្ត ប៉ុន្តែបើមើលមកក្នុងបន្ទប់ក្នុងផ្ទះមួយនេះវិញបែជាគ្មានឃើញអ្នកណាម្នាក់ក្រោកចេញទៅណាសោះហើយ
បានបន្តិចក្រោយមកសំបកភ្នែកក្រាស់ចាប់ផ្តើមកម្រើកបើកឡើង ជុងហ្គុកដាក់ក្បាលអ្នកដែលគេងកើយទ្រូងមាំរបស់ខ្លួននៅលើខ្នើយគេងឱ្យបានស្រួលបួលវិញ ហើយចំណែកខ្លួនគេវិញ ដាក់ទម្លាក់ជើងចុះពីលើគ្រែដើរទៅយកកន្សែងនៅក្នុងទូរ នៅក្នុងទូរមានសម្លៀកបំពាក់ប្រើប្រាស់ដែលជារបស់នាយផ្ទាល់ជាច្រើនព្រោះតែនាយបានឱ្យកូនចៅត្រៀមទុកសាគួរនៅពេលដែលមកសម្រាកលំហែកាយដោយមិនចាំបាច់យករបស់ទាំងនេះទៅវិញ
ក្រោយពីមនុស្សមាឌធំងើបចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតក្លិនដែលបានបន្សល់ទុកកាលពីយប់មិញចេញពីរាងកាយ ខ្លះនតូចដែលគេងនៅលើគ្រែគ្មានសម្លៀកបំពាក់បិទបាំងកេរ្តិ៍ខ្មាស់មានតែភួយក្រាស់មួយដាក់ដណ្តប់ត្រឹមដើមទ្រូង ថេយ៉ុងបើកភ្នែកសន្សឹមៗមុននិងងើបក្រេសដាក់ជើងលើការូដៃត្រឡូនរើសយកសម្លៀកបំពាក់ដែលពាសវាលពាសកាលពេញបន្ទប់យកមកស្លៀកពាក់ទាំងខ្លួនមិនទាន់បានសម្អាតក្លិនស្នេហ៍ដែលបន្សល់កាលពីសង្គ្រាមលើគ្រែកាលពីយប់មិញនៅឡើងទេ
« សូមទោស ខ្ញុំស្រឡាញ់លោកប៉ុន្តែលោកមិនស្រឡាញ់ខ្ញុំដូច្នេះខ្ញុំមិនគួរនៅទើសមុខរបស់លោកទៀតនោះទេ ចាត់ទុកថារឿងកាលពីយប់មិញចាត់ទុកថាវាជាពេលចុងក្រោយដែលខ្ញុំមានឱ្យលោកទៅចុះ ខ្ញុំនិងរក្សារក្តីស្រឡាញ់របស់ខ្ញុំដែលមានឱ្យលោកទុកជារៀងរហូត » មាឌតូចពោលពាក្យមួយឃ្លាចុងក្រោយជាមួយនិងស្នាមញញឹមស្រទន់មន្តស្នេហ៍និងបោះជំហានដើរទៅមុខទាំងបាតជើងទទេរចេញពីផ្ទះដែលមានទំហំធំមួយនេះតាមទ្វាក្រោយដែលជាព្រៃឡើងភ្នំ
« អួយ..!! ឈឺណាស់ » ថេយ៉ុងចេញពីផ្ទះនោះបានប្រហែលជាបីមែនក៏ថ្ងួចថ្ងូរដោយសារតែឈឺផ្ទែបាតជើងដែលដើរជាន់ប៉ះកកិតជាមួយនិងដុំគ្រោះនិងបន្លាបណ្តាលឱ្យមុតជើងបង្ករជាស្នាមរបួស ណាមួយយប់មិញចំណាយកម្លាំងច្រើនព្រឹកឡើងអត់មានបានអីចូលពោះទៀតទើបនាយតូចគ្មានកម្លាំងនិងបន្តទៅមុខស្ទើតែដួល
![](https://img.wattpad.com/cover/249018267-288-k515459.jpg)
YOU ARE READING
👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀
Mystery / Thrillerដោយសាតែម្តាយជាមនុស្សញៀននិងល្បែងទៅជំពាក់បំណុលរបស់ម៉ាហ្វៀមឈាមត្រជាក់ដៃឆៅម្នាក់ដោយគ្មានប្រាក់សង បន្ទុកក៏ធ្លាក់មកលើក្មេងស្លូតបូត ត្រូវទៅធ្វើការបម្រើនៅផ្ទះរបស់ម៉ាហ្វៀកំណាចម្នាក់នោះ Jeon Jungkook x Kim Taehyung Jungkook :...