Part 15

3.7K 244 5
                                    

   « មែនហើយគឺជាយើង យ៉ាងមិចនាងគិតថាយើងល្ងង់មិនដឹងឬថានាងបានចូលទៅរុះរើក្នុងបន្ទប់ធ្វើការរបស់យើងនោះ » Jungkook ញោចស្នាមញញឹមចុងមាត់ដែលខ្លួនបានដាក់អន្ទាក់ចាប់បានចៀមម្តងបានពីរបែបនេះ

        នៅក្នុងភូមិគ្រឹះគឺមានបំពាក្យកាំមេរ៉ាសុវត្ថិភាពស្ទើគ្រប់ទីកន្លែងអត់តែក្នុងបន្ទប់របស់Jungkookតែប៉ុណ្ណោះ ហើយចំណែកបន្ទប់សង្ងាត់គឺបានបំពាក់កាំមេរ៉ាបង្កប់មិនតិចក៏10ចុះដែល តែវាភ្ជាប់ជាមួយនិងប្រពន្ធ័ទូរស័ព្ទរបស់គេនិងមិត្តតែប៉ុណ្ណោះ កាំមេរ៉ានិងលោតសម្លេងជាសញ្ញារប្រសិនបើមានអ្នកណាម្នាក់ចូលទៅរុះរើក្នុងនោះ ដូច្នេះហើយមិនចម្លែកទេកាលដែលពួកគេដឹងថាNaki ចូលទៅក្នុងបន្ទប់សម្ងាត់នោះ

        « អួយ...ហុឹកៗៗ....អូនឈឺJung អូនសូមទោស...ហុឹកៗៗ...សូមដោះលែងអូនទៅ....ហុឹកៗៗ...អូននិងមិនធ្វើបែបនេះម្តងទៀតនោះទេ... ហុឹកៗៗ » Naki ស្រែកមួយវាស់ដោយសារតែកម្លាំងដៃមាំមកចាប់ច្របាច់ចង្ការរបស់នាងខ្លាំងៗ Nakiស្រែកទ្រហោយំកាន់តែខ្លាំងនិងសូមឱ្យសាតានដែលកំពុងតែនៅចំពោះមុខដោះលែង

         « ដោះលែងចឹងឬ » Jungkook ពោលដោយគ្រឺតជើងធ្មេញ បន្ថែមកម្លាំងច្របាច់ចង្ការមួយនោះកាន់តែខ្លាំងជាងមុនទ្វេដង

       ហឹស.... គិតឬថាJeon Jungkook ព្រមដោះលែងជនក្បត់ឱ្យចេញពីនរករបស់គេដោយងាយៗនោះទេ សាតានម្នាក់នេះគឺសាហាវឃោឃៅខ្លាំងណាស់ សម្រាប់ជនក្បតឬសត្រូវដែលចូលមកជាប់ក្នុងអន្ទាក់របស់គេហើយ កុំសង្ឈឹមថានិងបានមើលឃើញពន្លឺថ្ងៃជាលើកទីពីរឱ្យសោះ សូមបញ្ឈប់គំនិតចង់ចាកចេញពីនរកឃោឃៅរបស់សាតានកំណាចម្នាក់នេះទៅ ព្រោះវាគ្មានបានផលប្រយោជន៍ទេ ទោះបីជាថ្ងៃនេះរួចខ្លួនតែក៏មិនប្រាកដដែលថានិងបានរួចខ្លួនពីការស្លាប់ក្រោមដៃរបស់Jeon Jungkook ជាលើកទីពីរឱ្យសោះ ត្រូវចាំផងថា Jeon Jungkook គឺជាសាតានកំណាច គេមិនលើកលែងឱ្យអ្នកណាងាយៗនោះទេ

          « លោកJeon សូមមេត្តាផងទៅចុះ...កុំសម្លាប់កូនស្រីរបស់ខ្ញុំអី...អឺក....នាងនៅក្មេងណាស់នាងមានអនាគតវែងឆ្ងាយ....អឺក.... សូមមេត្តាផងចុះលោក យ៉ាងណាៗក៏លោកគួរតែគិតដល់រឿងសម្ព័ន្ធភាពនៃទំនាក់ទំនងរវាងលោកនិងកូនស្រីខ្ញុំផង » លោកRoyពោលទាំងអួលដើមករអង្វរដល់សាតានចិត្តបិសាច  ក្នុងចិត្តអាណិតកូនស្រីជាពន់ពេកទើបគាត់លើកចង់រឿងទំនាក់ទំនងរវាងម្ចាស់កាយខ្ពស់ស្រឡះនិងកូនស្រីតែមួយរបស់ខ្លួនដើម្បីឱ្យគេព្រមដោះលែងNaki

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now