Part 13

4.2K 255 6
                                    


Nakiនៅឈរសញ្ចឹងគិតមើលពីកន្លែងឯកសារដែលJungkookយកទៅទុក នេះនាងរកមើលអស់ជាច្រើនម៉ោងហើយតែមិនទាន់ទាំងឃើញស្រមោលរបស់ឯកសារផង នៅសុខៗនាងក៏ស្រាប់តែចាប់អារម្មណ៍លទូរដាក់សៀវភៅមួយដែលមើលទៅវាដូចជាប្លែកខុសពីសៀវភៅដទៃទៀត

ដំណើរជំហានមួយរបស់Nakiបោះសម្តៅទៅរកទូរសៀវភៅមួយនោះ ដៃស្រឡូនស្រឡៅលើមកប៉ះលើសៀវភៅមួយនោះហើយទាញវាចេញមកក្រៅ តែវាដូចជាអ្វីដែលនាងបានសង្ស័យយ៉ាងអឹចឹង ទូរសៀវភៅកម្រើកចូលទៅខាងក្នុង នាងញញឹមចុងមាត់ពេញដែលទ្វាសម្ងាត់បានបើកឡើងរួចរាល់ វាអស្ចារ្យ ខ្លាំងណា នៅក្នុងបន្ទប់នេះមានរៀបចំឡើងដូចជាបន្ទប់ធ្វើការនៅក្នុងក្រុមហ៊ុនដែល នាងកក៏ចាប់ផ្តើមស្វែងរកនូវអ្វីដែលនាងត្រូវការ

* ត្រឡប់មកពេលដែលនៅតុអាហារវិញ

ការញាំអាហារមួយពេលនេះខុសពីរាល់ដងព្រោះថាលើកនេះTaehyungត្រូវបានJungkook អនុញ្ញាតចូលរួមតុអាហារជាមួយ ការញាំរបស់អ្នកទាំងបីមានសភាពស្ងៀមស្ងាត់តាមចរឹតរបស់Jungkook ដែលមិនចូលចិត្តអ្វីដែលរញ៉េរញ៉ៃ Taehyungអោនមុខចុះញាំបាយរបស់ខ្លួនតែក៏មិនភ្លេចដៀងភ្នែកសម្លឹងមើលទៅរាងក្រាសនៅម្តងម្កាលដែរ

          « Jung អូនឈប់ញាំហើយ អូនសូមទៅសម្រាកហើយណា ព្រោះមានអារម្មណ៍ថាវិលមុខ » Naki ទម្លាក់សមនិងស្លាបព្រាចុះថ្នមៗងើបមុខសួរទៅកាន់Jungkookដើម្បីឱ្យគេចាប់អារម្មណ៍លើនាងខ្លះ

          « ទៅចុះ » Jungkookឆ្លើយតែពីរម៉ាត់ហើយក៏មកចាប់អារម្មណ៍លើអាហាររបស់ខ្លួនវិញ Nakiក៏ងើបដើរសម្តៅទៅរកបន្ទប់តែក៏មិនភ្លេចងាកមកសម្លក់មាឌតូចស្តើងដែរ

បន្ទាប់ពីចេញពីតុអាហារហើយនាងក៏ឡើងមកជានទី3នៃភូមិគ្រឹះ ដែលវាជាកន្លែងបន្ទប់ធ្វើការរបស់Jungkook នាងក្រលេកមើលជុំវិញពីរបីដងមុននិងបើកទ្វាដោយកម្លាំងដៃស្រាលៗថ្នមៗមិនឱ្យបានបង្ករសម្លេងនាំឱ្យពិបាកដល់ខ្លួន

*ត្រឡប់មកវិញ.....

« នៅឯណា ? » បន្ទាប់ពីរយៈពេលមួយម៉ោង អ្វីដែលនាងត្រូវការក៏រកមិនឃើញដដែល ដោយអស់ជម្រើសនាងក៏ចេញមកវិញតែក៏មិនភ្លេចរៀបចំរបស់នៅក្នុងបន្ទប់សម្ងាត់នោះឱ្យបានរៀបរយដូចដើមវិញដើម្បីកុំឱ្យមានការសង្ស័យ

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now