Part 25

3.2K 248 41
                                    

ថេយ៉ុងរត់ទៅមុខទាំងពិបាក ស្បែកបាតជើងក៏ដាច់រលាត់ចេញឈាម ក្នុងចិត្តបន់ឱ្យខ្លួនរួចផុតកុំឱ្យគ្នារបស់ជុងហ្គុកចាប់បាន

ព្រុស..!!រត់មិនប្រយ័ត្នថេយ៉ុងក៏ទាក់ជើងនិងឫសឈើដួលមួយអស់ជំហរ

« អួយ...!! » ថេយ៉ុងធ្លោយមាត់ស្រែកឡើង

« លោកបងវានៅខាងនោះ » សម្លេងស្រែកផ្តល់ដំណឹងរបស់កូនចៅជុងហ្គុប្រាប់ទៅលោកបងរបស់គេ មនុស្សមិនក្រោមដបនាក់នាំគ្នាសម្លឹងង មើលរាងកាយដែលព្យាយាមងើបដើរទៅមុខបន្តរដែលនៅមិនឆ្ងាយពីកន្លែងដែលពួកគេឈរប៉ុន្មានម៉ែត្រ

ថេយ៉ុងប្រឹងងើបឈរដើរអូសទាញរាងកាយគ្មានកម្លាំងចូលទៅកុម្ពព្រៃនៅក្រោយដើមឈឺមួយកន្លែងទាំងលំបាកវេទនា

« អេ៎...!! ទៅណាបាត់ហើយ។ ហេតុអីក៏លឿនដល់ថ្នាក់នេះ ? អំបិញមិញខ្ញុំឃើញនៅត្រង់នេះច្បាស់ណាស់លោកបង » ពេលដែលពួកគេមកដល់ក៏មិនបានឃើញមាឌតូច ចំណែកអាម្នាក់ដែលប្រាប់លោកបងរបស់វាពេលដែលឃើញមាឌតូច ឈរអេះក្បាលឆ្ងល់ ភ្នែករបស់គេទាំងគូរនៅមើលឃើញបានច្បាស់ល្អតើមិចនិងអាចទៅដែលថាមើលច្រឡំបាននោះ

« យ៉ាងមិចហើយឃើញទេ » លោកបងគេ ក៏សួរទៅកូនចៅក្រិមឱវាទពេលដែលចេញមកពីកន្លែងផ្សេងមកជុំគ្នាមួយកន្លែង

« ពួកខ្ញុំមិនបានឃើញទេលោកបង យើងរកពេលព្រៃនេះស្ទើតែជ្រែកអស់ទៅហើយក៏តែនៅតែមិនឃើញដដែល » Man

« យើងថា ពួកយើងគួរតែរកមើលតាមគុម្ពព្រៃអីម្តងទៅ តោះបំបែកគ្នា » Manដែលជាលោកបងគេផ្តល់យោបល់មួយឱ្យទៅកូនចៅមុននិងស្រែកឱ្យបំបែកគ្នាដើម្បីរកបន្តទៀត

« លោកបង នៅទីនេះមានស្នាមឈាម » Manម្នាក់បានស្រែកឡើង ក្រោយខ្លួនបានប្រទាក់ភ្នែកនិងស្នាមឈាមដែលបានជាប់នៅលើដីនិងដុំគ្រោះ

« ឯណា ? »

« នៅត្រង់នេះបាទ »

« បើមើលតាមស្នាមឈាមនេះដូចជាថ្មីៗដែលទេ ដូច្នេះក៏មានន័យថាអាល្អិតម្នាក់នោះមិនទាន់បានទៅណាឆ្ងាយពីទីនេះដូចគ្នា » Manជាលោកបងចូលមកអង្គុយវិភាគមើលពីស្នាមឈាម

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now