ជីមីនអង្គុយនៅលើសាឡុងសើចតិចៗនិងនាងក្រមុំដែលរត់ចេញទៅប៉ុន្មាននាទីមុននេះ ចំណែករាងក្រាស់មិនមាត់ចូលទៅអង្គុយពិនិត្យមើលឯកសារគរដូចគំនរភ្នំនៅលើតុធ្វើការរបស់ខ្លួន ថ្ងៃនេះគេត្រូវខកដោយសារអាល្អិតក្បាលខូចជីមីនអោបដៃអោបជើងថើបមុខថើបមាត់ឱ្យនាយចិត្តទន់ឱ្យមកក្រុមហ៊ុនជាមួយតែមកដល់ក៏មានរឿងឈឺក្បាលបែបនេះ
ពេលវេលាចេះតែដើរទៅមុខទ្រនិចនាឡិការចេះតែរំកិលពេលវេលាពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោង ប៉ុន្តែនៅក្នុងបន្ទប់ធ្វើការលោនប្រធានស្ងាត់ជ្រាបគ្មានអ្នកណាព្រមហើបមាត់និយាយអ្វីសោះ សួរពីរម៉ាត់ឆ្លើយមួយម៉ាត់ ជីមីនរមៀលខ្លួននៅលើសាឡុកទៅមកមិនសុខព្រោះធុញនិងភាពស្ងៀមស្ងាត់បែបនេះ
« Jin hyung ត្រូវការកាហ្វេដែលទេ ? ចាំមីននី ទៅឆុងឱ្យ » ជីមីន ហើបមាត់សួរបំបែកភាពស្ងៀមស្ងាត់នៅក្នុងបន្ទប់មួយនេះ
« ឆុងមក...បើមានចិត្ត » មាត់និយាយតែភ្នែកនៅជារវល់សម្លឹងមើលកញ្ចក់ កុំព្យូទ័រ មិនងាក
ជីមីន មុខក្រម៉ូវងើបចេញទៅបើកទ្វាទៅកន្លែងឆុងកាហ្វេរ បបូរមាត់បួចស្រួចដូចគូទទានិងយាយខ្សឹមៗ ប្រហែលជាលួចជេផងក៏មិនដឹង ព្រោះមុខក្រម៉ូវឡើងមិនមិនយល់ទៅហើយ
.................
ជីនងើបមុខឡើងបិទភ្នែកស្រង់ក្លិនកាហ្វេរដែលនៅក្នុងដៃរបស់មាឌតូច ក្លិនក្រអូបឈ្ងុយឈ្ងប់ ( ក្លិនកាហ្វេរទេកុំចាឡំ ) គួរឱ្យចង់ក្រេបយករសជាតិជាខ្លាំង
« នេះ...មិនដឹងថាត្រូវចិត្តឬអត់ទេ » ជីមីនដាក់កែវកាហ្វេនៅលើតុហើយរុញទៅជិតដៃក្រាស់ និយាយខ្សឹបៗចុងប្រយោគ
« មីននី ធ្លាប់ឆុងកាហ្វេមកពីមុនមែនទេ ? » ជីន យកកែវកាហ្វេរក្តៅៗមកក្រេបចុងមាត់បន្តិចយករសជាតិ ទើបដាក់ចុះហើយសួរទៅមាឌតូច
« អត់ដែលទេ...នេះជាលើកទីមួយហើយ...មានអីឬរសជាតិអាចទទួលយកបានទេ »
« លើកទីមួយ ទឹកដៃមិនអន់ទេ ល្មមអាចឆុងឱ្យhyung ផឹករាល់ថ្ងៃ » ជីន សម្លឹងមើលទៅជីមីនដែលអង្គុយលើសាឡុង ដោយក្រសែភ្នែកបង្កប់ន័យ
YOU ARE READING
👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀
Mystery / Thrillerដោយសាតែម្តាយជាមនុស្សញៀននិងល្បែងទៅជំពាក់បំណុលរបស់ម៉ាហ្វៀមឈាមត្រជាក់ដៃឆៅម្នាក់ដោយគ្មានប្រាក់សង បន្ទុកក៏ធ្លាក់មកលើក្មេងស្លូតបូត ត្រូវទៅធ្វើការបម្រើនៅផ្ទះរបស់ម៉ាហ្វៀកំណាចម្នាក់នោះ Jeon Jungkook x Kim Taehyung Jungkook :...