Part 14

3.8K 258 7
                                    

       ____ក្រុមហ៊ុន Jeon Group_____
              @ពេលព្រឹក......

       Jungkookបោះជំហានវែងៗចូលទៅក្នុងក្រុមហ៊ុនជាមួយនិងទឹកមុខរាបស្មើដោយមានចំណិតនិងអង្គរក្សដើរតាមពីក្រោយ បុគ្គលិកទាំងអស់នាំគ្នាអោនគោរពមិនហ៊ានប្រសបនិងកែវភ្នែករបស់សាតានម្នាក់នេះឡើយ  Jungkookដើរចូលទៅក្នុងជណ្តើរយន្តដែលប្រើបានសម្រាប់តែអ្នកមានឋានៈធំតែប៉ុណ្ណោះ ចំណែកបុគ្គលិកគឺមានជណ្តើរយន្តមួយផ្សេងទៀត

       « អារុណសួស្តីលោកនាយក » លេខាលីអុីអោនគោរពនិងពោលពាក្យដែលប្រើនៅពេលព្រឹកទៅកាន់Jungkookនៅពេលដែលនាយមកដល់មុខរបស់នាង

       Jungkookមិនតបសូម្បីតែមុខរបស់នាងក៏គេមិនមើលដែល នាយនៅតែរក្សាទឹកមុខស្មើដដែលចូលទៅក្នុងអូហ្វីសបាត់ទុកឱ្យលេខាស្រីស្រស់ឈរអាម៉ាស់មុខតែម្នាក់ឯង

      តុក !!! តុក !!!

      Jungkookដាក់ខ្លួនអង្គុយបានមួយស្របក់សម្លេងគោះទ្វាក៏បានបន្លឺឡើងដើម្បីសូមការអនុញ្ញាត

        « ចូលមក » Jungkookពោលឡើងអនុញ្ញាតអ្នកដែលនៅឈរនៅមុខបន្ទប់ឱ្យចូលមកខាងក្នុង

       « លោកនាយក នេះជាឯកសារដែលត្រូវសុីញ៉េចាស៎ » អ្នកនាងលេខាលីអុីបើកទ្វាចូលមកខាងក្នុងរួមជាមួយនិងសំនុំឯកសាមួយដុំធំដែលនៅក្នុងដៃមកជាមួយដែរ

        « លេខាលីអុី.... តើថ្ងៃនេះមានការប្រជុំអ្វីដែលទេ ? » Jungkookយកឯកសាមកពិនិត្យមាត់សួរទៅអ្នកដែលឈរឆ្កឹងនៅមុខ

         « ចាស៎...គឺមាននៅម៉ោង10 ព្រឹកនេះលោកនាយកមានប្រជុំគម្រោងការសាងសងអគារថ្មីនៅខេត្តBusan  ហើយនៅម៉ោង 2រសៀលនេះលោកនាយកមានណាត់ជាមួយនិងដៃសហការនៅហាងអាហារជប៉ុនមួយកន្លែងផងដែលចាស៎ » លេខាលីបានរៀបរាប់ប្រាប់ទៅJungkookដែលកំពុងតែឈ្ងោកមុខមើលឯកសារនោះ

        « ហឹម....ទៅវិញចុះ ហើយកុំភ្លេចរៀបចំឯកសាប្រជុំឱ្យខ្ញុំផង » លេខាលីអុីឮបែបនេះហើយក៏មិនហ៊ាននៅរំខានក៏អោនគោរពហើយចេញទៅ

       Jungkookអង្គុយពិនិត្យនិងសុីញ៉េលើឯកសារទាំងនោះម្តងមួយៗដោយយកចិត្តទុកដាក់ជាទីបំផុត នាយចំណាយពេលមើលវា ( ឯកសារ ) តាំងពីព្រឹកម៉ោង7រហូតដល់ម៉ោង9 : 45 នាទីទើបរួចរាល់ទាំងអស់ គេផ្អែកខ្នងនិងកៅអីងើយក្បាលឡើងលើបិទភ្នែកសម្លឹងមើលពិដានដោយភាពហត់នឿយ

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now