Part : 7

4.2K 224 10
                                    

      « អូនថានិងមកសូមទោសគេ ..... ហុឹកៗៗៗ.....តែគេបែរជាឆូតដៃរបស់អូនមួយកាំបិត .....ហុឹកៗៗៗ » Naki ស្ទុះចូលទៅអោបចង្កេះនិងខ្ទប់មុខនិងទ្រូងដែលមានសាច់ដុំរបស់Jungkook
     « Kim taehyug » Jungkookហៅឈ្មោះរបស់រាងតូចដោយសង្កត់សម្លេងគ្រឺតជើងធ្មេញ ធ្វើអោយNaki ញញឹមសមចិត្តដែលគម្រោងការរបស់ខ្លួនបានជោគជ័យក្នុងដំណាក់កាលដំបូង តែវាមិនបានគេចផុតពីក្រសែរភ្នែករបស់នាយកម្លោះYoongiបានឡើយ
    « ពឹសពុល » Yoongi សង្ហើមសម្លេងនិយាយតិចៗ និងបង្វិលភ្នែកបែបធុញទ្រាន់
    « ខ្ញុំ....ខ្ញុំមិនដឹងទេ...ហុឹកៗៗៗ » រាងតូចយំក្រវីក្បាលប្រកែកខ្លួនញ័រទទ្រឹតចំណែកអ្នកផ្សេងទៀតបានត្រឹមតែអាណិតមិនហ៊ានលូកមាត់ព្រោះតែពួកគេមិនបាននៅក្នុងហេតុការមួយនេះ
    « អែងមិនរាងទៀតឬហាស៎ Kim Taehyung »Jungkook ស្រែកគំហក
     « បានហើយ ម៉ែដោះជួយមកយកនាងម្នាក់នេះទៅលាងរបួសផងទៅខ្លាចក្រែងមានរោគអាក្រក់វាចូល ហើយអែងJungkook បើមិនបានឃើញផ្ទាល់ភ្នែកទេ កុំចេះតែមកច្រឡោតខុសទំនង់ដាក់អាល្អិតនេះអី វាគ្មានប្រយោជន៍ » ដោយការមិនចូលចិត្តពេលដែលឃើញក្មេងនៅចំពោះមុខក្រវីក្បាលយំខ្លួនញ័ទទ្រឹត ក្នុងថ្ងៃដែលខ្លួនទើបតែមកដល់ អាចថាគេជាមនុស្សដែលត្រូវការភស្តុតាងទើបគេនិយាយបែបនេះ ហើយគេក៏មិនចូលចិត្តNaki ដែរ ណាមួយអម្បិញមិញគេក៏បានឃើញស្នាមញញឹមពឹសពុលរបស់នាង...... *෴*

     « អែងថាយើងជាមនុស្សគ្មានហេតុផលឬ » Jungkook ងាកមកនិយាយជាមួយនិងYoongi
    « អែងគួរតែដឹងខ្លួនហើយថាមានហេតុផលឬអត់នោះ ចាំពេលដែលមានភស្តុតាងនិងឃើញផ្ទាល់ភ្នែកចាំអែងច្រឡោត ឬខឹងរករឿងអាល្អិតម្នាក់នេះទៅ យ៉ាងណាក៏គិតដល់យើង ផងទៅយើងទើបតែមកពីផ្ទះរបស់អែង កុំអោយមានរឿងអី » Yoongi តបទៅវិញទាំងភ្នែកសម្លឹងមើលទៅNaki ដោយកែវភ្នែកស្អប់ខ្ទើម
    « បាន...ហើយអែងចាត់ទុកថាវាជាសំណាងរបស់អែងទៅចុះ .... » Naki ក៏ប្រែមុខជាក្រម៉ូវវិញពេលដែលវាមិនកើតឡើងដូចដែលអ្វីដែលខ្លួនបានគិត
    «  អាល្អិតអែងទៅសម្រាកចុះ » Yoongi ប្រាប់ទៅរាងតូចបន្ទាប់មកអាឈីក៏ចូលមកនាំរាងតូចចេញទៅ
     « ម៉ែដោះខ្ញុំពឹងលាងរបួសអោយNaki ផង ខ្ញុំទៅសម្រាកហើយ ..អរ..កុំភ្លេចនាំអាស្លេកទៅបន្ទប់វាផង » នាយទាញNaki អោយចេញពីខ្លួន និងដើរឡើងទៅបន្ទប់

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now