Part 12

5.4K 274 7
                                    

@ព្រឹកថ្ងៃថ្មី ....

ព្រះចន្ទក៏បានប្តូវេនរះបញ្ចេញរស្មីបន្ទាប់ពីចំណាចរយៈពេលជាច្រើនម៉ោងកន្លងទៅ ព្រះអាទិត្យបញ្ចេញរស្មីតាមតួនាទីដែលធម្មជាតិបានផ្តល់ឱ្យ ពន្លឺព្រៀកៗចះចាំងចូលតាមវាំងននបង្ហាញឱ្យឃើញបន្ទប់ពណ៌ខ្មៅធំទូលាយដែលមានរៀបចំដេគ័រ ដោយសម្ភារប្រណិតៗមានតម្លៃថ្លៃ ខ្យល់បក់រវិចៗបក់ផើយផាត់វាំងននឱ្យបើកចំហរជាងមុន បណ្តាយឱ្យឃើញរាងកាយដេកលើកកៀកកើយលើគ្នានៅលើគ្រែKing Size អាក្រាតនៅល្វែងខាងលើព្រោះតែនៅល្វែងខាងក្រោមមានភួយក្រាស់បាំងជិតបាត់ទៅហើយ មើលទៅពួកគេប្រហែលជាអស់កម្លាំងខ្លាំងហើយដែលបន្ទាប់ពីចំណាយពេលជាច្រើនម៉ោងក្នុងការប្រតិបត្តិសឹកសង្រ្គាមនៅលើគ្រែកាលពីយប់មិញនេះ ទើបម៉ោង8ថ្ងៃរះកំពូលចុងត្នោតទៅហើយមិនទាន់មានអ្នកណាម្នាក់កម្រើកខ្លួនបន្តិចសោះ

មិនយូរប៉ុន្មានត្របកភ្នែកក្រាសចាប់ផ្តើមកម្រើកដោយសារតែមានការរំខានពីពន្លឺរបស់ព្រះអាទិត្យដែលចាំងតាមបង្អួចមកប៉ះចំផ្ទៃមុខមានមន្តស្នេហ៍ពេញទម្ហឹងយកតែម្តងរកតែគេងស្កប់ស្កល់បន្តរទៀតមិនបានសោះតែម្តងហើយ ពិតជារំខានមែន

« ហឹម..... » សម្លេងមាំគ្រហឹមដោយការមិនពេញចិត្តដែលមានការរំខានមិនឱ្យខ្លួនបានគេងលក់ស្រួលខ្លួន

រាងក្រាសញាំញីលើទ្រូងដែលមានសាច់តិចៗហើយទន់ៗ ធ្វើឱ្យចិត្តរបស់នាយកាន់តែមិនចង់ភ្ញាក់ បានបន្តិចJungkookក៏បើកភ្នែកធំៗស្វាងចែស ពេលដែលដឹងថាគេមិនបានគេងនៅលើពូកនោះទេ តែគេបានគេលើទ្រូងរបស់មនុស្សម្នាក់ទៅវិញ

ស្នាមញញឹមស្រាលស្រទន់របស់កម្លោះសង្ហារមុខងាប់ ក៏បានផុសឡើងនៅលើផ្ទៃមុខដោយម្ចាស់សមីខ្លួនមិនដឹង ដៃមាំលើកមកអង្អែលលើផ្ទៃមុខតូចច្រមិចសរលោងតាមថ្ពាល់មានសាច់ទន់ៗនោះស្រាលៗដូចជាខ្លាចថាខ្លួននិងធ្វើឱ្យរាងកាយតូចស្តើងភ្ញាក់ពីដំណេកដោយសារតែនាយរំខានយ៉ាងអឹចឹង

« ចំជាឆ្កួតមែនហើយ » Jungkookជេប្រទិចខ្លួនតិចៗដែលបញ្ចេញស្នាមញញឹមដែលខ្លួនបានលាក់កបទុកក្នុងរណ្តៅជាមួយនិងការឈឺចាប់ជាយូរមកហើយ 

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now