Part 17

3.8K 223 25
                                    

        « បានហើយៗ....បងសូមទោសលោកប្អូន ឈប់យំទៅ » J hope ដើរមកជិតJimin និងTaehyung ចូលមកនិយាយពាក្យទន់ភ្លន់វិញ

         « មិនអីទេ ឈប់យំក៏បានដែរឥឡូវបងអាចទៅធ្វើការបានហើយ » Jimin លើកដៃតូចៗមកវាសទឹកភ្នែកដែលដានលើថ្ពាល់ចេញ

        « ដេញហើយហេស៎ » ជេហូបលើកជញ្ចើមសួរទៅកាន់អ្នកជាប្អូនទាំងហួសចិត្តជាខ្លាំង ចេះណាស់គ្រាន់តែមកដល់ភ្លាមគេចោលយើងហើយគេយកមិត្តគេហក៎

       « អា៎វ....ចុះអ្នកណាប្រាប់ថាប្រញាប់ទៅធ្វើការមិនអត់ប្រយោជន៍នោះអី មិចក៏មិនទៅ » ជីមីនឈរច្រត់ចង្កេះតបទៅវិញមិនឱ្យចាញ់

       « ថេយ៍ ... អ្នកណាមកមែនទេ ? » ម៉ែដោះដែលទើបតែចេញមកពីផ្ទះបាយសួរថេយ៉ុង ជាមួយនិងជំហានរបស់គាត់មករកពួកគេដូចគ្នា

      « អរ...គឺលោកប្រុសជុង និងអ្នកប្រុសជីមីន បាទ » ទោះបីជាថេយ៉ុងនិងជីមីនមានឈ្មោះជាមិត្តនិងគ្នាក៏ដោយក៏ថេយ៉ុងមិនហ៊ានហៅឈ្មោះជីមីន ជីមីន បែបនេះគ្រប់ពេលបានទេ គឺតាមកាលៈទេសៈដែលសមគួរតែប៉ុណ្ណោះ

       « អូរ...លោកប្រុសជេហូប អ្នកប្រុសជីមីន ឱ្យខ្ញុំសូមទោសផងដែលមិនបានចេញមកទទួល អញ្ជើញអ្នកទាំងពីរទៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវសិនទៅ » គាត់ចេញមកខាងក្រៅក៏ប្រញាប់ធ្វើការសូមទោសដោយការដឹងកំហុស

      « បាទ មិនអីទេ ម៉ែដោះខ្ញុំសូមផ្ញើអាច្រម៉ក់ក្បាលខូចនៅទីនេះមួយថ្ងៃផងណា ពេលចេញពីធ្វើការវិញខ្ញុំនិងចូលមកយក » ជេហូបញញឹមតបតាមអ្នកដែលស្គាល់គ្នាជិតស្និតអាចជឿទុកចិត្តបានតែប៉ុណ្ណោះ

         « ចាស៎  លោកប្រុសជេហូបកុំបារម្ភអី » ម៉ែដោះតបទៅវិញជាមួយនិងស្នាមញញឹម

       « បាទចឹងខ្ញុំសូមជម្រាប់លាម៉ែដោះទៅវិញហើយ » ជេហូបរៀបចំឥរិយាបទសមរម្យព្រោះគេមិនចង់ឱ្យជីមីនយកគំរូអាក្រក់របស់គេទៅអនុវត្ត គេមានឈ្មោះជាម៉ាហ្វៀក៏ពិតមែនតែគេតែងតែរៀបចំឥរិយាបថបានសមរម្យពេលដែលមានប្អូននៅក្បែ ព្រោះមិនចង់ឱ្យជីមីនមានទម្លាប់អាក្រក់

          « ចាស៎ លោកប្រុសទៅវិញសុវត្ថិភាពតាមផ្លូវ » ជេហូបមិនតបក៏ញញឹមហើយបើកឡានចេញពីភូមិគ្រឹះធំស្កឹមស្កៃទិសដៅឆ្ពោះទៅតាមដងវិថីស្រស់ស្អាតសម្តៅទៅរកក្រុមហ៊ុន

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now