Part 10

4.1K 325 11
                                    


     ___ ក្រុមហ៊ុនJK Group _____
          @ព្រឹកថ្ងៃថ្មី....
              Jungkookកំពុងតែអោនពិនិត្យមើលសំនុំឯកសារដែលលេខាយកមកឱ្យអម្បិញមិញ ដោយស្ងៀមស្ងាតនិងយកចិត្តទុកដាក់ទៅលើការពិនិត្យរបស់គេជាខ្លាំង ព្រោះគេមិនមែនជាមនុស្សដែលមានការធ្វេសប្រហែសនោះទេ

         ក្រាក!!! សម្លេងបើកទ្វាចូលមកក្នុងបន្ទប់ធ្វើការរបស់Jungkookដោយមិនមានការអនុញ្ញាតពីម្ចាស់បន្ទប់បន្តិចសោះ

         « យ៉ាងមិចហើយមានទទួលបានតម្រុយអ្វីគួរឱ្យសង្ស័យដែលទេ » J hope ចូលមកដល់ភ្លាមក៏សួរពីរកតម្រុយដែលគេបានពឹងJungkookឱ្យជួយស៊ើបនោះភ្លាមៗយកតែម្តង 

        តាមពិតគេក៏មិនត្រូវមកពឹងJungkookដើម្បីឱ្យជួយចាត់ការលើរឿងនេះដែល តែមកពីគេបានបញ្ជូនចំណិតរបស់គេឱ្យទៅចាត់ការមើលខុសត្រូវលើការងារទាំងប៉ុន្មានដែលស្ថិតនៅឯប្រទេសជប៉ុនចឹងហើយចំណែកឯJinវិញគឺគេស្ម័គ្រចិត្តមើលថែJiminទើបគេមិនសូវបារម្ភ-ណ៍ខ្លាច តែក៏មិនប្រាកដថាគេមិនចាត់ការរឿ-ងនេះនោះទេ គ្រាន់តែស៊ើបឱ្យដឹងថាសត្រូវម្នាក់ណាដែលហ៊ានខ្លាំងបែបនេះ គេនិងបង្កើតហ្គេមមួយលេងជាមួយនិងសត្រូវដែលក្លាហានមិនខ្លាចគេជាក់ជាមិនខានឡើយ

« អើរ..!! យើងកំពុងតែគិតថានិងខលទៅឯងប្រាប់ពីរឿងនេះបន្តិចទៀត តែឯងមកដល់ល្មម » Jungkookដាក់ឯកសារចុះងើបដើរតម្រង់ទៅរកJ hope ដែលកំពុងតែអង្គុយនៅលើសាឡុង

« អឹម...!! ចុះតម្រុយ » J hope ក្រហឹមបំពង ក ជាចម្លើយហើយក៏លើយករឿងតម្រុយដែលស៊ើបបាន

« Yuenបានចាប់ពួកវាបាន យើងបានសួរគេដោយផ្ទាល់ ពួកវាថាអ្នកដែលបញ្ជូនពួកវាមកនោះគឺHal . Kang Woo Hal ដែលជាសត្រូវស៊ូពូជរបស់ពួកយើងនិងហើយ វាចង់ឱ្យពួកយើងជ្រួលច្របល់ដែលប្អូនរបស់ឯងមានបញ្ហា ដើម្បីវាងាយស្រួលនិងបញ្ជូនទំនិញឱ្យទៅភ្ញៀវនៅក្នុងរយៈពេលប្រាំថ្ងៃទៀតនោះអី តែចៃដន្យអីប្អូនរបស់ឯងអាចយករួចខ្លួនបាន » Jungkookដាក់ខ្លួនអង្គុយលើសាឡុងម្ខាងនិ-ងរៀបរាប់ប្រាប់គ្រប់យ៉ាងដែលគេសួរចម្លើយពួ-កដែលតាមបាញ់Jiminនិងមេខ្លោងដែ-លនៅបញ្ជាពីក្រោយខ្នងនៃរឿងនេះ

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now