@3 day later ( កាត់ៗ )
@Night
នៅក្នុងកម្មវិធីដេញថ្លៃដែល មានលោកHal ជាម្ចាស់កម្មវិធីផ្ទាល់កំពុងតែមមារញឹកជាមួយនិងការទទួលភ្ញៀវដែលមកចូលរួម ភ្គៀវកិត្តិយសទាំងអស់សុទ្ធជាអ្នកមានមុខមានមាត់នៅក្នុងសង្គម អ្នកការសែតឈរ តម្រៀមជួរគ្នាថតយក រូបភាពរបស់ភ្ញៀវដែលមកចូលរួម
ក្រិប ក្រិប ...!! សម្លេងកាមេរ៉ានៅតែបន្តកាន់តែខ្លាំង នៅពេលដែលឡានទំនើបសេរីចុងក្រោយដែលទើបតែនាំចូល មកចតឈប់នៅមុខកម្មវិធី បណ្តោយអារម្មណ៍ប្រុសស្រីនាំគ្នាងាកមើល បុរសដែលចុះពីឡានអមមកជាមួយនិងភាពស្រស់សង្ហាទាកទាញចិត្តនារីគ្រប់គ្នា គេគឺ ចន ជុងហ្គុក នេះឯងទោះបីជាអាយុច្រើនក៏ពិតមែនប៉ុន្តែ សម្រស់នៅតែរក្សារទុកនៅដដែល
« ចុះមក » ជុងហ្គុក ទាញអាវសម្រួលមុន និងចៀសខ្លួនទៅម្ខាងហុចដៃឱ្យចាំទទួលកម្លោះតូចឱ្យចុះ ប៉ុន្តែសម្តីនិងទឹកមុខ នៅតែសោកក្រោះដូចដើម
« បាទ » ថេយ៉ុង ដាក់ដៃលើដៃក្រាស់របស់នាយកម្លោះ មនុស្សប្រុសស្រីដែលនៅក្នុងកម្មវិធីភ្លឹកចំពោះ សម្រស់ស្អាតដូចគំនូរសឹងតែគ្រប់គ្នា
« អូស...!! លោក » ថេយ៉ុង ភ្ញាក់បន្តិចនៅពេលដែល ដៃមាំលូកមកទាញចង្កេះមួយក្តាប់របស់គេឱ្យកៀក និងខ្លួនមាំរបស់នាយ
« ចូលទៅក្នុង » រាងក្រាស់ ដើរកៀកចង្កេះរបស់រាងតូចចូលទៅ ក្នុងកម្មវិធីទាំងក្នុងចិត្តក្តៅក្រហាយដូចបាយពុះ នៅពេលដែល ក្រសែរភ្នែកប្រាថ្នា របស់ពួកប្រុសៗសម្លឹងមើលអ្នកដែលនៅក្នុងរង្វង់ដៃ
« សួស្តីរលោក ចន » លោកHal ដើរមករាក់ទាក់ ជុងហ្គុក ដោយស្នាមញញឹមពុតត្បត់នៅពេលដែល គាត់ឃើញនាយសង្ហារធ្វើខ្លួនហួងហែង រាងតូចច្រឡឹង
ចំណែក ជុងហ្គុក ដើរហួសធ្វើមិនដឹងមិនឮធ្វើឱ្យលោកHalបាក់មុខចំពោះមុខមនុស្សរាប់សិបនាក់ដោយសារតែ រាងក្រាស់ លោកHalក្តាប់ដៃ ណែនចិត្តខឹងស្ទើតែបែកផ្សៃខឹងឡើងញ័រខ្លួនតតាត់ ដើរចូលទៅក្នុងកម្មវិធីវិញ
YOU ARE READING
👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀
غموض / إثارةដោយសាតែម្តាយជាមនុស្សញៀននិងល្បែងទៅជំពាក់បំណុលរបស់ម៉ាហ្វៀមឈាមត្រជាក់ដៃឆៅម្នាក់ដោយគ្មានប្រាក់សង បន្ទុកក៏ធ្លាក់មកលើក្មេងស្លូតបូត ត្រូវទៅធ្វើការបម្រើនៅផ្ទះរបស់ម៉ាហ្វៀកំណាចម្នាក់នោះ Jeon Jungkook x Kim Taehyung Jungkook :...
