Part 27

3.7K 252 24
                                    

* មួយម៉ោងក្រោយ....

ជុងហ្គុកអង្គុយមួយកន្លែងនៅមុខបន្ទប់សង្គ្រោះបន្ទាន់មិនងើបចេញទៅណា ចំណែកអាវប្រលាក់ដោយឈាមក្រហមឆ្អាលរបស់ថេយ៉ុង ភ្នែកចេះតែសម្លឹងមើលទៅទ្វាដោយចិត្តអន្ទះសារ នេះមួយម៉ោងទៅហើយតែមិនទាន់ឃើញពេទ្យចេញមកទៀត

ក្រាក...!! សម្លេងទ្វាបន្ទប់សង្រ្គោះបន្ទាន់បានបើកឡើងដោតយដៃលោកDoctor ធ្វើឱ្យអ្នកដែលអង្គុយអន្ទះសារងើបវឹងស្ទុះទៅជិតគាត់ដើម្បីសួរពីអាការៈរបស់អ្នកខាងក្នុង

« តើគេយ៉ាងមិចហើយលោកDoctor » ជុងហ្គុកធ្វើខ្លួនធម្មតាទឹកមុខរាបស្មើសួរទៅDoctor ខុសពីអំបិញមិញភ័យអន្ទះអន្ទេញ

« អ្នកជម្ងឺមិនបានកើតអីធ្ងន់ធ្ងរទេបាទ កាលដែលអ្នកជម្ងឺសន្លប់គឺមកពីអ្នកជម្ងឺអស់កម្លាំងសម្រាក់មិនបានគ្រប់គ្រាន់និងរងអំពើហិង្សាផង បូករួមជាមួយនិងអាការៈគ្រុនក្តៅរបស់អ្នកជម្ងឺផង ទើបសន្លប់បែបនេះ លោកចនមិនចាំបាច់ព្រួយបារម្ភទេ ខ្ញុំបានដាក់សេរ៉ូមនិងលាងរបួសឱ្យអ្នកជម្ងឺបានរួចរាល់ហើយ ហើយចាំខ្ញុំផ្លាស់អ្នកជម្ងឺទៅបន្ទប់ធម្មតាវិញ ... ខ្ញុំសូមលាទៅធ្វើការបស់ខ្ញុំបន្តហើយបាទ   » Doctor រៀបរាប់ពីអាការៈរបស់មាឌតូចប្រាប់ទៅជុងហ្គុកដែលឈរជ្រែងចង្កេះចំពោះមុខ

« ឈប់សិនលោកDoctor » រាងក្រាសហៅបញ្ឈប់ដំណើររបស់លោកDoctor ដែលបម្រុងនិងដើរចេញទៅបន្តការងារ

« លោកចនត្រូវការអ្វីទៀតតើមែនទេ ? » សំណួរដំបូងចេញពីបបូរមាត់ក្រាស់របស់លោកDoctor ដែលដើរត្រឡប់មកកន្លែងដើមវិញដោយការឃាត់របស់ម៉ាហ្វៀលំដាប់ប្រទេស

« ខ្ញុំត្រូវការយកគេទៅផ្ទះមិនបានឱ្យនៅសម្រាកនៅទីនេះទេ លោកDoctor ជួយសុីញ៉េលើក្រដាសអនុញ្ញាតផង » ជុងហ្គុក

« តែលោក..!! » លោកDoctor ប្រុងនិងប្រកែកប៉ុន្តែសម្លេងតោគ្រហឹមចេញពីបបូមាត់ស្តើងទើងគាត់ត្រូវលេបពាក្យទាំងនោះចូលទៅក្នុងពោះវិញ

« បា...បាទ ចាំខ្ញុំសុីញ៉េ » ថាចប់គាត់ក៏ប្រញាប់ទៅចាត់ការតាមអ្វីដែលរាងក្រាស់បាននិយាយ

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now