🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគ1

1.1K 15 0
                                    


                              ផ្ដើមរឿង
នៅក្នុងប្រលានយន្ដហោះក្នុងប្រទេសកម្ពុជារាងតូចក្នុងឈុតខោខូវប៊យ អាវសាច់ក្រណាត់ដៃវែង ស្បែកជើងប៉ាត់តាពណ៌សរ លើកសក់បួងសមជាមួយមុខប៉ោងៗ កែវភ្នែកធំល្មម មាត់រូបបេះដូង ច្រមុះមិនស្រួចខ្លាំង រួមជាមួយនឹងសម្បុរសរបែបផ្កាឈូក។ នាងឈ្មោះkang hani ជាកូនកាត់បីសាសន៍ ដោយប៉ារបស់នាងជាកូនខ្មែរកាត់កូរ៉េ ម៉ាក់ជាជនជាតិអ៊ឺរ៉ុប អាយុ22 នាងបានបញ្ចប់ការសិក្សានៅបារីស ក៏ត្រូវមកគ្រប់គ្រងក្រុមហ៊ុនជំនួសប៉ានាងផងដែរ នាងមានបងប្អូនពីរអ្នកតែ ....។

ដោយនាងទើបមកពីបារីសក៏មកលេងលោកយាយលោកតានៅស្រុកកំណើតដោយមិនឲ្យប៉ានិងម៉ាក់នាងដឹងឡើយ។

<<លោកយាយ លោកតា!...>>នាងតូចស្រែកនឹងរត់ទៅឱបជីដូនជីតាដោយក្ដីនឹករលឹកដោយខានមកលេងយូរ

<<អឹម...អីឡូវចៅយាយធំពេញក្រមុំទៅស្អាតដូចយាយពីក្រមុំហ្មង>>យាយ.haniនិយាយដោយមិនភ្លេចសរសើរពីរូបសម្រស់ខ្លួនពីក្រមុំ

<<ហឹម...លោកយាយចៅម៉េចនឹងស្អាតដល់យាយនោះមើលខានមកលេងយូរ យាយនៅតែស្អាតដូចដើម>>នាងតូចhaniនិយាយដោយសើចតិចៗ

<<ចៅមកលេងតា មានប្រាប់ប៉ាហើយឬនៅ >>តា.haniសួរទៅកាន់ចៅព្រោះរាល់ដងប៉ានាងតែងតែcallមកផ្ដាំនេះផ្ដាំនោះរហូត

<<ហឹស...ហឹស...គឺ...ចៅមិនបានប្រាប់លោកប៉ានោះទេតែលោកតាជួយនិយាយជាមួយលោកប៉ាបន្តិចទៅថាចៅមកលេង ណា...ណា...>>នាងតូចhaniធ្វើភ្នែកម៉ក់ៗគួរឲ្យស្រលាញ់ដាក់លោកតា

<<ក៏បាន...តោះយើងទៅផ្ទះ>>តា.hani យល់ព្រមហើយរាងតូចក៏ញញឹមបិតមាត់មិនជិតពួកគេក៏ធ្វើដំណើរទៅស្រុកកំណើតនាងតូចនៅខេត្តកំពង់ចាម ក្រោយពីធ្វើដំណើរប្រហែល3ម៉ោងក៏មកដល់ផ្ទះវីឡាធំ រាងតូចក៏ចេញពីក្នុងឡានរួចក៏នឹកឃើញរឿងរ៉ាវជាច្រើន កាលពីតូចជាមួយនឹងបងប្រុសនាងក្រោយពីរៀបចំទុកដាក់របស់របរទុកក្នុងបន្ទប់រួចនាងក៏ចុះមកអង្គុយលើទោងក្នុងសួនច្បារក្រោយផ្ទះដែរមានផ្ការជាច្រើនចម្រុះ។

<<បងប្រុស...ខ្ញុំមកលេងហើយបងនឹកខ្ញុំអត់? បងច្បាស់ជានឹកខ្ញុំហើយត្រូវទេ ? ខ្ញុំវិញនឹកបងណាស់ ខ្ញុំនៅតែឯងយូរហើយ ហឹស😭 ខ្ញុំដឹងថាបងនៅបារម្ភពីខ្ញុំប៉ានឹងម៉ាក់តែបងកុំភ័យអី ខ្ញុំនឹងមើលថែខ្លួនឯងនឹងប៉ាម៉ាក់ឲ្យបានល្អហឹស...ហឹស...>>នាងតូចអង្គុយលើទោងនិយាយម្នាក់ឯងទាំងទឹកភ្នែក ដោយលោកយាយនិងលោកតានាងនៅឈរមើល ពីចម្ងាយចង់យំតាមនាង

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now