🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគទី22

161 2 0
                                    

      
       ពេលទៅដល់ផ្ទះវិញភ្លាមរាងតូចJuliដែលមិនដឹងរឿងដើមទងនៃហេតុដែលធ្វើឲ្យរាងតូចចូលមន្ទីរពេទ្យនោះ រត់មកក្រៀរHaniដែលទុកដូចជាប្អូនស្រីម្នាក់ទៀតនោះទាំងបារម្ភ

<<Haniឯងយ៉ាងម៉េចហើយបងភ័យណាស់ ពេលលឺថាឯងចូលមន្ទីរពេទ្យ ម៉ោះចាំបងនាំទៅបន្ទប់>>Juli និយាយដោយសម្លេងស្រទន់។

<<បងស្រីនាងប្រហែលមិនអីទេដឹង យ៉ាងណានាងក៏អាចដើរខ្លួនឯងបានចាំបាច់អីទៅ គ្រានាងដែរនោះ មើលខ្ញុំឯណេះ ឈឺដៃណាស់>>julinaនិយាយទាំងទឹកមុខចេញមកដោយភាពស្អប់ខ្ពើមទៅកាន់រាងតូច

<<កុំរអ៊ូពេកឯងមិនទាន់ចូលពេទ្យឯណា ឯHaniចូលមន្ទីរពេទ្យ នាងមិនរអ៊ូដូចឯងផង >>Juli និយាយដោយមុខក្រម៉ូវដាក់ប្អូនស្រី

<<ចុះនាងមានត្រូវអីខ្លាំងធ្ងន់ធ្ងរឯណា>>Julina នៅតែនិយាយមិនដាច់ដែលធ្វើឲ្យបងស្រីអត់នឹងមិនស្ដីឲ្យមិនបាន។

<<ឯងនិយាយស្ដីឲ្យដូចមនុស្សធំពេញវ័យបន្តិចទៅមើល ឲ្យដឹងថាHaniជាម្ចាស់ផ្ទះនេះដែលឲ្យចេះក្រែងចិត្តនាងបន្តិចផង មើលHaniទៅមើលនាងអាយុប្អូនឯងតែចាស់ទុំជាងឯងឆ្ងាយណាស់ណា៎>>Juliដោយប្អូននិយាយមិនដឹងខុសបែបនេះនាងក៏រាងម៉ួរម៉ៅខ្លាំងដែលខំរកលុយឲ្យទៅរៀនដល់ក្រៅប្រទេសទៀតណា៎

<<ចឹងបងក៏យកនាងធ្វើប្អូនស្រីទៅ កុំហៅខ្ញុំថាប្អូនទៀត ហឹស...ចេញទៅ>>Julina ខឹងដែលបងស្រីខ្លួនការពារអ្នកដទៃជាងប្អូនស្រីខ្លួនឯងបង្កើតហើយ ក៏រត់ឡើងទៅលើបន្ទប់ដើរបុកHaniទៀត

<<បងសុំទោសផងណា៎...Haniប្អូនបងមិនគួរណា៎និយាយបែបនេះដាក់ឯងទេ>>Juliនិយាយសុំទោសទៅកាន់haniជំនួសប្អូនស្រីកំពូលក្បាលរឹងខ្លួន

<<ហឹម...មិនអីទេបង...ចឹងខ្ញុំសុំទៅបន្ទប់សិនហើយ>>Hani

<<ចឹងចាំបងជួយគ្រា>>Juliបានជួយគ្រារាងតូចhaniចូលបន្ទប់សម្រាក ក្រលេកទៅមើលទៅJulinaវិញ ដល់ក្នុងបន្ទប់កើតទុកមិនសុខចិត្តស្អិតទ្រូង។

<<អាយ៎...អាយ៎...ហេតុអី...ហេតុអីនាងនោះវាត្រូវបានគេចាប់អារម្មណ៍ម្ល៉េះ នាងធ្វើឲ្យបងស្រីយើងបន្ទោសយើង នឹងមនុស្សប្រុសដែលយើងលួចស្រលាញ់មិនខ្វល់ពីយើងទៀត អាយ៎...ហេតុអី...អ្វីដែលយើងចង់បានហើយគ្មានផ្លូវដែលមានអ្នកផ្សេងយកវាបាននោះទេ មិនថារបស់អ្វីក៏ដោយ ចាំមើលថានាងឯងនៅបន្តលេងGameជាមួយយើងបានប៉ុន្មានក្ដារទៀត>>Julina ស្រែកខ្លាំងៗ ហើយកប់របស់របរចោលទាំងអស់ កែវភ្នែកនាងពោរពេញទៅដោយគំនុំចងអឃាត។

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now