🥀ចំណងស្នេហ៍បង្ខិតបង្ខំ💔ភាគទី24

181 4 0
                                    

<<Jungkook...បងឃើញទេថាពួកគេស្និតស្នាលគ្នាប៉ុណ្ណា បងមើលចុះYoongiគាត់តែងតែ មកជួបនាងHaniនោះសឹងតែរាល់ថ្ងៃ នេះបើមិនដឹងថាបងនឹងនាងជាប្ដីប្រពន្ធប្រហែលពេលនេះអ្នកដែលមានឈ្មោះជាស្វាមី Hani ប្រហែលជាបងyoonហើយ>>នាងJulinaនិយាយដោយផ្ទៀងមើលប្រតិកម្មរបស់Jungkook ចម្លើយគឺគេប្រចណ្ទ័។

<<ខ្ញុំចេះមើលខ្លួនឯងហើយ >>Jungkookនិយាយទាំងម៉ូវ ហើយដើរតម្រង់ទៅ2នាក់នោះដែលកំពុងនិយាយគ្នាសើចសប្បាយ ។

<<ហឹស...រឿងអ្វីសើចសប្បាយម្ល៉េះ? បងYoonបងរាល់ថ្ងៃនេះដូចជាទំនេរពេកទេដឹងបានជាឧស្សាហ៍មកលេងប្រពន្ធខ្ញុំម្ល៉េះ>>Jungkookនិយាយដោយយកដៃទៅឱបចង្កេះតូចមួយក្ដាប់របស់រាងតូចHani។

<<ក៏ទំនេរ គ្រាន់បើ ព្រោះថាកាងារមានតិចតួចគ្រាន់តែសាញ៉េក៏រួចរាល់ហើយ>>yoongi ដឹងថាគេប្រចណ្ឌតែ នៅធ្វើមិនដឹង។

<<អរ...ហើយបងមិនគិតថាកាលមកលេងប្រពន្ធគេរាល់ថ្ងៃនេះញាតិមើលទៅដូចបងកំពុងតែចែចង់ប្រពន្ធខ្ញុំទេហេស៎...>>Jungkook នៅតែបន្ដនិយាយឡើងដោយ ការមិនពេញចិត្តចំពោះYoongi

<<ចុះទៅខ្វល់អីសម្ដីនិយាយមិនបានការទាំងនោះ ឯក៏ដឹងច្បាស់ថារាល់ថ្ងៃឯងជាអ្វីក្នុងក្រខ្សែភ្នែកhani កគិតឲ្យសថារឿងរបស់ឯងនឹងបន្តបានយូរទៀតនោះ>>yoongiនិយាយឡើងធ្វើឲ្យJungkookបាននឹកឃើញពីកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនិងhani

<<តែយ៉ាងណាក៏ដោយក៏បងមិនគួរមកពាក់ព័ន្ធជាមួយHaniក្នុងកំឡុងពេលនេះដែរ>>Jungkookនៅតែបន្ដនិយាយចាប់កំហុសYoongiឲ្យចេញ

<<បងYoonកុំឈ្លោះគ្នាជាមួយគេអីវាគ្មានប្រយោជន៍ទេ សម្រេចថ្ងៃក្រោយចាំមកទៀតចុះ >>Hani អា៎កាត់កុំឲ្យមានការឈ្លោះប្រកែកគ្នាច្រើនជាងនេះ

<<ចឹងបងទៅសិនហើយ ថែខ្លួនផងណា៎...>>Yoongiចេញឡានទៅបាត់Haniក៏ដើរចេញពីJungkookទៅក្នុងបន្ទប់វិញទាំងមុខមិនរីក។

<<ចង់ទៅណា៎...និយាយគ្នាឲ្យដឹងរឿងសិន>>Jungkookពេលឃើញរាងតូចបម្រុងចូលផ្ទះក៏ស្ទុះទៅចាប់ដៃនាងមិនឲ្យទៅ។

<<លែងដៃខ្ញុំ ខ្ញុំគ្មានអីត្រូវនិយាយជាមួយលោកទេ...>>haniនិយាយហើយប្រឹងក្នុងការរើដៃចេញពីការចាប់របស់រាងក្រាស់

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now