🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគទី27

186 2 0
                                    


ព្រឹកឡើងJuli ងើបឡើងពីព្រលឹមធ្វើអាហារពេលព្រឹក Haniក៏ចុះមកពីបន្ទប់ ឡើងទាំងទឹកមុខក្រៀមក្រំ។ Juliឃើញហើយអត់មិនបាននឹងអាណិតនាង ហើយក៏លួចបន្ទោសខ្លួនឯងដែរ នាងគួរតែដកខ្លួនចេញតាំងពីដំបូង។

<<Hani...ញ៉ាំបន្តិចទៅ>>juliយកអាហារពេលព្រឹកមកឲ្យhani

<<អរគុណ...>>នាងតូចhaniនិយាយតែមិនសូម្បីតែមើលទៅអាហារ។

<<ថ្ងៃនឹងមានរវល់...មិនអាចនៅផ្ទះបានទេចឹងឯងនៅផ្ទះសិនទៅកុំអាលទៅធ្វើការពេលនេះ >>Juliនិយាយមិនទាន់ផុតពីមាត់ផងក៏មានមនុស្សដើរចូលមក។

<<Hani...Hani...ឯងនៅទីនេះទេហេស...បងលឺថាឯងលែងលះគ្នា តើឯងមិនត្រូវអាម្នាក់នោះធ្វើបាបទេហេស ហើយ...>>Richard មកដល់ភ្លាមចាប់រាងតូចមើលចុះឡើង សួរនាំយ៉ាងច្រើន ទើបប្រទះភ្នែកនឹងjuli។


<<ហើយចុះ...នាងជាអ្នកណា...Hani...ស្រីម្នាក់តឿនេះជាអ្នកណា?>>Richardសួរសំណួរជាច្រើន ឯងjuli ខឹងយ៉ាងខ្លាំងនៅពេល Ricard ហៅនាងថាស្រីតឿបែបនេះទាំងដែលនាងនឹងគេមិនទាំងដែលស្គាល់គ្នាសោះ

<<នែ៎...អាបុិឆ្កួត...ទៅលោតទឹកឬបានជាខួរក្រឡកដូចចូលទឹកបែបនេះ Haniលែងលះ1ខែហើយលោកឯងទើបចេញពីព្រៃហេសបានជាមិនដឹង>>Juliថាឲ្យរាងក្រាស់Ricardញ៉ែតៗ ធ្វើឲ្យគេរាងក្ដៅស្លឹកត្រចៀកបន្តិចដែល។

<<នេះលែងលះ1ខែហើយហេតុអីបងទើបតែដឹងHani នេះឯងលាក់ពីបង>>Richardនិយាយឡើងនេះបើមិនមែនលោកពូអ្នកមីងប្រាប់គេទេគេក៏បានដឹងហើយមើលទៅ។

<<តើលែងទុកបងជា បងប្រុសហើយមែនទេ?>>Ricardគេខកចិត្តយ៉ាងខ្លាំងតាំងពីពេលនាងរៀបការរួចមកនាងមិនដែលទាក់ទងទៅគេដូចមុនឡើយ។

<<មិនពិតទេ...ខ្ញុំគ្រាន់តែមិនចង់ឲ្យបងបារម្ភ>>Haniនិយាយប្រកែកយ៉ាងលឿន

<<ចុះហេតុអីលាក់រឿងនេះពីបង?>>RichardនៅតែចោតសួររាងតូចHaniដដែល។

<<ក៏មនុស្សវាមិនសំខាន់ទើបគេមិនចង់និយាយជាមួយ>>រាងតូចJuliនិយាយឡើងធ្វើឲ្យ Richardងាកមកសម្លក់។ គេកំពុងចូលតួផងមកកាត់ចង្វាក់អីណា៎

<<នាងចេះស្អីដែរ ?ខ្ញុំមិនបាននិយាយជាមួយនាង...>>Richard

<<ក៏ឆ្លើយជំនួសHaniនោះអី យ៉ាងម៉េចទ្រាំស្ដាប់ពាក្យពិតមិនបានមែនទេ?>>Juliនិយាយដោយមុខឌឺ។ រាងតូចដឹងថាសង្រ្គាមពាក្យសម្ដី នឹងកើតឡើងនាងក៏បានងើបចេញទៅបន្ទប់បាត់។

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now