🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគទី20

186 4 0
                                    

 
        ពេលឡើងទៅដល់បន្ទប់ភ្លាមនាងតូចឆ្នើមJulinaញញឹមដោយការពេញចិត្តនឹងបន្ទប់ថ្មីនាងទំលាក់ខ្លួនទៅលើពូកដល់ទន់ល្មើយ នៅក្នុងខួរក្បាលនាងពេលនេះ ក៏លេចចេញនូវរឿងថ្មីៗ ដែលធ្វើឲ្យនាងញញឹមដោយលាក់គំនួច។

<<នៅពេលនេះ ខ្ញុំបានត្រឡប់មកវិញហើយ ខ្ញុំនឹងធ្វើឲ្យអ្វីដែលជារបស់បង ក្លាយជារបស់ខ្ញុំអ្វីដែលខ្ញុំចង់បានពេលនេះវាគឺស្ថិតក្នុងការកណ្ដាប់ដៃខ្ញុំ Gameកំពុងតែចាប់ផ្ដើម ហើយនឹងមានអ្វីដែលល្អៗ កំពុងរង់ចាំបងណាjuli អ្នកដែលរារាំងខ្ញុំ ខ្ញុំនឹងកំចាត់ចេញពីផ្លូវឲ្យអស់ >>Julinaញញឹមចេញមកដោយពឹសពុល ល្បែងស្នេហាកំពុងចាប់ផ្ដើម តាំងពីនាងស្រីល្អចូលមកពាក់ព័ន្ធនៅក្នុងផ្ទះនេះមកម្ល៉េះ

<<ហ៉ើយ...!មានថាអារម្មណ៍អ្វីៗ វាកំពុងតែដំណើរការយ៉ាងរលូន រៀបចំខ្លួន ហើយរង់ចាំធ្វើអ្វីដែលល្អៗសម្រាប់ខ្លួនឯង>>Julina ។ក្រលេកទៅមើលរាងតូចhaniវិញពេលនេះកំពុងញាប់ដៃញាប់ជើងធ្វើការលើកម្រោងការថ្មី តុបតែងសណ្ឋាគារនៅសាខាថ្មីហើយកំពុងតែទាក់ទងទៅខាងក្រុមហ៊ុន ឌីហ្សាញ ដើម្បីរៀបចំ។

<<អឺ...helloអ្នកនាងKangចា៎ស>>Vanilla

<<Vanilla ខ្ញុំចង់នាងជួយទាក់ទងទៅខាងក្រុមហ៊ុនឌីហ្សាញឲ្យខ្ញុំបន្តិច >>នាងតូចHaniCallពីទូរសព្ទ័លើតុទៅ

<<ចា៎ស...អ្នកនាងក្រុមហ៊ុនឌីហ្សាញដែលពួកយើងធ្លាប់ធ្វើការជាមួយគឺក្រុមហ៊ុនMin Group ចា៎ស>>vanillaនិយាយរៀបរាប់ប្រាប់ទៅរាងតូចhaniអំពីក្រុមហ៊ុនដែលធ្លាប់រួមការងារជាមួយ

<<ចឹងជួយណាត់គេឲ្យខ្ញុំផង Jessiថ្ងៃស្អែកកាលវិភាគខ្ញុំទំនេរម៉ោងប៉ុន្មាន?>>haniសួរទៅលេខាស្រីរូបស្រស់

<<ចា៎សគឺនៅម៉ោង 10:00amចា៎ស តែអ្នកនាងត្រូវចុះទៅតាមខេត្ត2ថ្ងៃទៀតដើម្បីទៅមើលទីធ្លាចា៎ស>>Jessiរៀបរាប់ប្រាប់ខណះមេឃកំពុងតែងងឹតបន្តិចម្ដងបន្តិចម្ដង

<<អ្នកនាង ...haniចា៎សស្អែកនេះគឺមិនបានទេចា៎សព្រោះថាខាងដៃគូមិនទំនេរ>>Vanilla

<<ចឹងចាំណាត់នៅពេលខ្ញុំមកពីខេត្តវិញក៏បាន>>haniនិយាយឡើងដោយទឹកស្មើរហើយក៏បន្តធ្វើការទៀត តែនៅឃើញ Jessiនៅក្នុងបន្ទប់ធ្វើការមិនព្រមទៅផ្ទះវិញក៏សួរ

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now