🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគទី17

170 3 0
                                    

       នាងតូចបន្ទាប់ពីចេញពីបន្ទប់ទឹករួចនាង នាងក៏ឃើញមានគេមករៀបចំសម្លៀកបំពាក់នាងទើបតែរៀបចំដាក់ក្នុងទូរនោះដាក់ចូលក្នុងវ៉ាលីវិញ។

<<ហា៎ស...បងម៉េចបានរៀបចំខោអាវខ្ញុំចឹង?>>Haniសួរ

<<គឺ...អ្នកប្រុសឲ្យរៀបចំ>>អ្នកបម្រើ

<<រៀបចំ....រៀបចំទៅណាម៉េចគេមិនប្រាប់ខ្ញុំ>>Hani

<<គឺរៀបចំទៅនៅផ្ទះមង្គលការអ្នកនាងនឹងលោកប្រុសនោះអី...គាត់មិនបានប្រាប់អ្នកនាងថាទៅនៅព្រឹកនេះទេឬ>>អ្នកបម្រើ

<<ហា៎ស...ទៅព្រឹកគេមានបញ្ហាខួរក្បាលទេដឹង     ប្រញ៉ាប់ទៅម្ល៉េះ រកតែឯងសម្រាកឲ្យស្រួលខ្លួនបន្តិចមិនបាន >>Hani និយាយទាំងម៉ួរម៉ៅ

<<ម៉ោះបងៗចាំខ្ញុំជួយ...អាលនឹងបានទៅ>>Haniនិយាយរួចជួយរៀបចំ។ ពេលនាងចុះមកដល់ខាងក្រោមភ្លាមក៏ឃើញអ្វីដែលធ្វើឲ្យនាងហួសចិត្ត

<<ព្រះ...នេះវ៉ាលីលោកតែម្នាក់ឯងទេឬ? 8វ៉ាលីខោអាវមនុស្សប្រុសអីក៏ច្រើនសម្បើមម្ល៉េះនេះខ្ញុំជាស្រីតែ2វ៉ាលីសោះលោកធ្វើដូចរត់ចោលស្រុក>>Haniនិយាយហួសចិត្ត លោតជិតដល់ប៉ែត

<<ជាស្អីរបស់នាង...ខ្ញុំជាអ្នកមានចឹងហើយមិនមែនជាអ្នកមានគំរិះដូចនាងទេ>>Jungkookនិយាយទាំងមិនមើលមុខនាង

<<ថាឲ្យខ្ញុំគំរិះផង...ចង់ស្លាប់ហើយមែន?>>Haniនិយាយទាំងខឹង សឹងតែហក់ទៅច្របាច់ករគេទៅហើយ

<<តើមិនពិតមែនទេ?>>Jungkookនិយាយថែមទាំងវាយចញ្ចើមដាក់នាងតូចHaniទៀត

<<Jungkook...បើថ្ងៃនេះខ្ញុំមិនវៃលោកឯងឲ្យក្រាបនៅនឹងឥដ្ឋទេខ្ញុំមិនមែន Kang Haniទេ>>Hani ចុះពីលើជន្ដើរហើយរត់ទៅច្របាច់ករ Jungkookធ្វើឲ្យគេស្លើរភ្នែក មិនត្រឹមតែប៉ុណ្ណឹងទេនាងតូចថែមឡើងជិះពីលើគេហើយដាល់មាត់jungkookឡើងខៀវ ។

មើលទៅស្ថានការណ៍មិនស្រួលអ្នកបម្រើនៅក្នុងផ្ទះក៏ចូលទៅចាប់នាងតូចចេញពីរាងក្រាស់។

<<អូយ៎...នាង...ម៉ែដោះយកនាងចេញពីខ្ញុំទៅនាងដូចជាឆ្កែមួយក្បាលយ៉ាងចឹង>>Jungkookនិយាយនៅពេលដែលអ្នកបម្រើចាប់រាងតូចចេញ នាងបានខាំដៃគេ

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now