🥀 ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគ12

208 4 0
                                    

ព្រះអាទិត្យបញ្ជេញរស្មីនៅពេលព្រឹក ទឹកសន្សើមបន្តធ្លាក់ចុះនាំឲ្យកាយរងាររាងតូចដែរគេងនៅលើគ្រែបើកភ្នែក ចុះពីលើគ្រែសន្សឹមៗមុននឹងចូលទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួន។ ការតុបតែងខ្លួនលើកនេះខុសប្លែកពីរាល់ដងដោយនាងពាក់អាវដៃតូចពណ៌សរមានអាវយឺតពីក្រៅ ខោខូវប៊យរលុងៗ កាបូបពណ៌ខ្មៅ ស្បែកជើងប៉ាត់តាពណ៌ស ព្រមជាមួយការលើកសក់បួងឡើងលើធ្វើឲ្យកាន់តែស្រស់ស្អាតថែមមួយកំរិត្យទៀត។

<<អរុណសួស្តី អ្នកទាំងអស់គ្នា...>>នាងតូចញញឹមធ្វើឲ្យអ្នកនៅតុអាហារងាកមើលមកគ្រប់គ្នា

<<ហេតុអីតែងខ្លួនខុសពីរាល់ដងចឹងhani....>>jinនិយាយដោយមើលរាងតូច

<<ចុះហេតុអីខ្ញុំស្លៀកពាក់បែបនេះមិនបាន>>រាងតូចសួរទៅកាន់jinដែរចង់ដឹងចម្លើយពីនាង

<<ឆ្អែតបាយអត់jin hyung>>sugaនិយាយបន្ថែមធ្វើឲ្យjinមុខឡើងក្រញ៉ូវ

<<មិនបាច់ស្លៀកបែបនេះទេព្រោះគ្មានអ្នកណាមកចាប់អារម្មណ៍នាងឡើយ>>jkនិយាយមិនមើលមុខនាងតូច

<<ឆឹស...គិតឬថាខ្ញុំស្លៀកពាក់បែបនេះឲ្យលោកឯងចាប់អារម្មណ៍ Sorryផងទោះខ្ញុំស្លៀកយ៉ាងម៉េចក៏ខ្ញុំមើលស្អាតដូចបងjinដែរមិនមែនមុខទន្សាយដូចលោកឯងទេ ញ៉ាំបាយទៅបើនិយាយច្រើនទៀតតិចបានម៉ាំងខ្វិតហា៎ស ...>>នាងតូចថាឲ្យរាងក្រាស់ឡើងនិយាយលែងចង់ចេញ

<<ផ្ញើទុកសិនចុះ...>>រាងក្រាស់អង្គុយញ៉ាំបាយបណ្ដើរសម្លក់រាងតូចបណ្ដើរហាក់ចង់សុីសាច់នាងទាំងរស់

<<មើលស្អី...រុកខ្វាក់ភ្នែកលូវនឹងឈប់មើលភ្លាមប្រុសក៏ដែរប្រាប់ឲ្យហើយ>>នាងតូចទ្រាំមិនបានក៏ស្ដីឲ្យរាងក្រាស់

<<Hani កូនចេះវៃគ្នាពីណាមកហាសបានអាងអី    តិចងាកវៃៗចឹងហាសកូន>>Mr.kangសួរទៅកូនព្រោះពីក្មេងនាងមិនចូលចិត្តវៃអ្នកណាគេទេគឺគ្រាន់តែរពឹស

<<គឺកូនហាត់ប្រដាល់នឹងណាប៉ា ...>>haniនិយាយភ្លេចថាម៉ាក់នាងមិនឲ្យហាត់វៃគ្នានោះទេ

<<Hani.......ក្រែងម៉ាក់ប្រាប់ថាមិនឲ្យហាត់វៃគ្នាហេស...ម៉េចកូនមិនស្ដាប់ម៉ាក់ >>Mrs.kangស្រែកដែរធ្វើឲ្យរាងតូចដែរអង្គុយត្រូវងើបបម្រុងរត់តែម៉ាក់នាងឃាត់

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now