🥀ចំណងស្នេហ៌ បង្ខិតបង្ខំ💔ភាគ2

361 7 0
                                    

 
<<ប៉ា hani... ម៉េចនៅក្នុងឡានអីក៏រអ៊ូច្រើន         ម្លេសហាសនេះកូនគ្រាន់តែទៅលេងយាយតាសោះម៉េចក៏ស្ដីឲ្យកូនយ៉ាងនឹង...កូនធំហើយណាមួយយូរៗទើបទៅលេងម្ដង អីក៏ចិត្តខ្មៅយ៉ាងនេះហាស...>>ក្រោយពីទាញមកដល់ក្នុងបន្ទប់ភ្លាមអ្នកជាប្រពន្ធរ៉េបឲ្យដូចគេចាក់ឌីសទៅហើយ

<<អូយ....អូនបងគ្រាន់តែចង់ឲ្យកូនមកនៅជាមួយវិញ  ហើយកូនក៏បាននៅលេងតាយាយ1អាទិត្យដែរតើ បងមិនចង់ឲ្យកូននឹកឃើញរឿងនៅទីនោះទេ>>ក្រលេកមកមើល12ឆ្នាំមុននាងតូចដែរកំពុងលេងដេញចាប់មេអំបៅយ៉ាងរីករាយជាមួយបងប្រុសនឹងមិត្ត នៅក្រោយផ្ទះជិតមាត់បឹង

<<អូនhani...កុំរត់លឿនពេកប្រយ័ត្នដួល>>ក្មេងប្រុសរូបរាងស្អាតបាតក្នុងវ័យ13ដែរជាបងប្រុសនាងតូចដែរកំពុងដាំកូនឈើ។ដោយរាងតូចរត់លឿនពេកនាងក៏ជំពប់ជើងធ្លាក់ទៅក្នុងទឹក

<<ប្រូង...........! Hani.......>>អ្នកដែរជាបងដោយឃើញប្អូនលង់ទឹក ហើយនៅទីនេះគ្មានមនុស្សចាស់ព្រោះពួកគាត់នៅឯផ្ទះធំហើយគេមិនគិតវែងឆ្ងាយក៏លោតចុះទៅជួយប្អូនដោយនាងតូចមិនចេះហែលទឹកនៅខ្វៃៗបងនាងក៏មិនសូវចេះផងនោះក៏លង់ទាំងពីរនាក់។

ពេលដែរកំពុងលង់ទឹកRichat ដែរនៅទីនោះក៏រត់ទៅហៅចាស់ៗមក

<<Hyundai  haniកូន...>>Mr.kangមិនចាំយូរគាត់លោតទៅជួយកូន ហើយក៏នាំទៅមន្ទីរពេទ្យ

<<Hyundai hani....ពួកកូនកុំកើតអីឲ្យសោះបើមិនចឹងម៉ាក់ប៉ា បន្ទោសខ្លួនឯងពេញមួយជីវិត>>អ្នកជាម្ដាយយំសោកយ៉ាងខ្លាំង ឯនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់វិញកំពុងញាប់ដៃញាប់ជើងបន្តិចក្រោយមកគ្រូពេទ្យក៏ដើរចេញមកពីបន្ទប់បងនាង ព្រោះនាងគ្រាន់តែសន្លប់

<<លោកគ្រូពេទ្យកូនប្រុសខ្ញុំយ៉ាងម៉េចហើយ....>>Mrs .kangសួរទៅពេទ្យទាំងទឹកភ្នែករហាម គ្រូពេទ្យក៏ធ្លាក់ទឹកមុខមួយរំពេច

<<ចូលរួមសោកស្ដាយផង ក្មេងប្រុសម្នាក់នេះបានផុតដង្ហើមតាំងពី បញ្ជូនមកដល់បន្ទប់ICUបានបន្តិចមកម្លេស ពួកយើងប្រឹងអស់ពីសមត្ថភាពហើយ>>គាត់ក៏ដើរចេញឯអ្នកជាម្ដាយគ្រាន់តែលឺភ្លាមទន់ជង្គង់ដល់ដី

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now