🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគ14

182 4 0
                                    

___ថ្ងៃថ្មី___

ពួកគេខំរូតរះងើបតាំងពីប្រលប់ដើម្បីមកមើលនៅថ្ងៃរះដ៏អស្ចារ្យ របស់ប្រាសាទអង្គរ ដែលមនុស្សស្ទើរជុំវិញពិភពលោកបានដឹងនឹងទទួលស្គាល់ វាផងដែរ។

<<នាងនាំពួកយើងមកពីព្រឹកបែបនេះ មិនងងុយស្លាប់ហើយទេអី>>Jungkookនិយាយដោយមិនមើលមុខរាងតូច

<<បន្តិចទៀតអ្នកទាំងអស់គ្នាប្រាកដជាបានឃើញនៅអ្វីដែរអស្ចារ្យ នៅទីនេះជាមិនខាន>>នាងតូចក៏ដើរទៅទិញសំបុត្រចូលទស្សនានៅប្រាសាទអង្គវត្តតែ7តែប៉ុណ្ណោះ

<<Hani...ម៉េចក៏ទិញតែ7សន្លឹកចុះនាងវិញមិនទិញទេហេស៎>>Namjoon

<<ហីយ៉ា...នៅទីនេះសម្រាប់ភ្ញៀវបរទេសគេតម្រូវឲ្យទិញសំបុត្រ តែសម្រាប់ភ្ញៀវជាតិគេមិនតម្រូវឲ្យទិញសំបុត្រទេ>>នាងតូចhaniនិយាយរៀបរាប់ប្រាប់ពួកគេដោយញញឹម

<<អេ៎...ថ្ងៃរះហើយពួកយើងត្រូវការអ្នកនាំផ្លូវម្នាក់ផង>>ពួកគេក៏គ្នាដើរមើលប្រាងប្រាសាទនីមួយៗយ៉ាងល្អិតល្អន់នាងតូចក៏បបួលពួកគេថតរូប

<<អេ...ពួកបងមកថតរូបជុំគ្នាមកមិនងាយនឹងបានមកនោះទេចឹងត្រូវតែថតទុកជាអនុស្សាវរីយ៍ម៉ោះបងប្រុសជួយថតឲ្យពួកយើងផង>>នាងក៏ដើរទៅឈរជិតYoongiដើម្បីថតរួចក៏បន្តទៅមុខទៀតដល់កំពូលប្រាសាទដែលជាកន្លែងដែរមើលឃើញទេសភាពស្អាត។ ពេលនោះYoongiក៏មកសួរនាងតូចhaniដែរសប្បាយដៃនឹងការថតរូបជាមួយ Jhope jimin Taehyung នឹងjin។

<<មុននឹងhaniថា មិនងាយនឹងមកទីនេះ ក្រែងឯងជាកូនកាត់កម្ពុជាហេសម៉េចបានមិនងាយនឹងបានមកលេង>>Yoongiសួរទៅរាងតូចដោយសម្លេងស្រទន់

<<ត្រូវហើយ...ម៉េចចឹង>>Jin

<<កន្លែងនេះអស្ចារ្យយ៉ាងនេះម៉េចនឹងអាចថាឯងមិនងាយបានមកនោះhani>>Jhope

<<មែនហើយ វាមិនសមហេតុផល>>Jungkook

<<ខ្ញុំប្រាប់ទៅចុះណានៅកន្លែងនេះមិនងាយនឹងបានមកលេងទេសូម្បីអ្នកនៅខេត្តនេះផ្ទាល់ ក៏មិនសូវមានអ្នកណាបានមកដែរ>>haniនិយាយដោយទឹកមុខរីករាយ

<<ហេតុអីទៅអាចប្រាប់បងបានទេ?>>Namjoon

<<គឺគេមានជំនឿថាអ្នកដែរមានបុណ្យ ឬ មាននិស្ស័យទើបបានមកលេងនៅទីនេះ>>Haniនិយាយដោយញញឹមហើយយក   កាម៉េរាមកថត

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now