🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគទី28

226 2 0
                                    

ក្រោយពីលឺរឿងដែលjuliប្រាប់នាងហើយនាងនៅតែមានទឹកមុខក្រៀមក្រំដដែល។

<<នេះវារៀងល្ងាចហើយឯងចង់ទៅណា ?>>Juli សួរទៅរាងតូច កំពុងតែនិយាយប្រាប់ហើយ។

<<ទៅលំហែកាយ...បងទៅឬអត់>>Haniនិយាយទៅកាន់juliដែលនៅអង្គុយលើសាឡុងនៅឡើយ។

<<តើឯងពិតជាគ្មានអ្វីមែនទេ?>>juliសួរទៅរាងតូចដែលកំពុងតែដើរសម្ដៅទៅឡានដោយមានRichartទៅជាមួយដែរ

"តើវាមានអ្វីទៅគិតទៀតនោះ ទោះបីជាគ្មានJulinaក៏ដោយ ក៏Jungkookគេមិនប្រាកដថាអាចស្រលាញ់នាងបានដែល ព្រោះតែមនុស្សដែលគេស្រលាញ់ពិតប្រាកដនឹង ពីដើមមកនោះគឺបងJuliមិនមែនជានាងស្រាប់ទៅហើយ" haniបានត្រឹមឈប់បន្តិចសម្លឹងមើលទៅJuliដោយក្រសែរភ្នែកទទេរស្អាត។

<<ឯងកើតអី?Haniមិនស្រួលខ្លួនត្រង់ណា៎ហេស>>Richardដែលនៅទីនោះសួរឡើងនៅពេលដែលប្អូនស្រីដែរគេធ្លាប់លេងជាមួយ ហាក់មិនដូចទាល់តែសោះ នាងមើលទៅសោកសៅ មុខមិនរីករាយ សប្បាយ ដូចពីមុនទាល់តែសោះ។ គេមានអារម្មណ៍ថាប្អូនស្រីគេម្នាក់នេះបានផ្លាស់ប្ដូរហើយនាងដូចជាមនុស្សផ្សេងម្នាក់ទៀតដែលមិនមែនជានាង។

<<ខ្ញុំមិនបានកើតអ្វីធំដុំនោះទេ >>Haniឆ្លើយដោយសម្លេងស្មើរធ្វើឲ្យJuliព្រឺសម្បុរ

<<ឯងប្រាកដហើយថាមិនអី...នេះឯងមិនដូចពីមុនសូម្បីបន្តិចសោះ>>Juliនិយាយឡើងដោយងាកមើលរាងតូចរហូត។

<<កុំគិតអីច្រើនពេក វាគ្រាន់តែជាការលូតលាស់ ការចាស់ចិត្តចាស់គំនិតរបស់មនុស្សតែប៉ុណ្ណោះ>>Haniនិយាយឡើងដោយ សម្លេងស្មើរដដែល។ នាងបានបើកឡានចេញទៅរួមទាំងjuli Richardទៅជាមួយ រាងតូចបានបើកឡានដល់មុខសួនច្បារមួយកន្លែង។

<<បងRichartបងមកបើកឡានឲ្យខ្ញុំបន្តិច >>រាងក្រាស់ជាបងក្រោយពីលឺប្អូនស្រីសុំបែបនេះក៏ចូលទៅបាំងខាងមុខដើម្បីបើកឡាន។

<<ឯងចង់ទៅណា?ចាំបងជូនទៅ>>Richardសួរបន្ទាប់ពីរាងតូច ចូលទៅអង្គុយបាំងក្រោយហើយដាក់ខ្លួនលើកៅអី ដោយJuliបានទៅអង្គុយបាំងខាងមុខជាមួយRichart

<<ទៅញ៉ាំអីនៅហាងខ្ញុំទៅញ៉ាំជាប្រចាំ ឲ្យបងJuliជួយប្រាប់ផ្លូវទៅ>>ថាហើយhaniក៏ដាក់ខ្លួនគេងបាត់ទៅ។

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now