🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔 ភាគ11

220 4 0
                                    


រាងក្រាស់ដើរចូលទៅជិតរាងតូចរួចទាញរាងតូចឲ្យនៅជិត ខ្លួនមុននឹងនិយាយ។

<<វាជាអ្នកណា?>> រាងក្រាស់សួរព្រមទាំងប្រើខ្សែរភ្នែកសម្លឹងមើលទៅ អ្នកកម្លោះដែរនៅចំពីមុខ

<<Jungkook លោកយ៉ាងម៉េចនឹង គេជាមិត្តខ្ញុំទេ លែងដៃ >>រាងតូចចម្លែកចិត្តដោយសារគេកាន់ស្មារនាងគៀកនឹងគេ

<<ជាមិត្តភក្តិ ឬ ខ្ញុំមិនជឿ...>>រាងក្រាស់នៅតែសម្លឹងទៅគេដោយមិនព្រិច

<<អោ៎...បើមិនជឿប្រកាន់សួរធ្វើស្អី? លោកនេះ ឆ្កួតដល់ដំណាក់កាលចុងក្រោយហើយបើមិនព្យាបាលទេ បន្តិចទៀត ពេទ្យលែងទទួលហើយ>>រាងតូច អុកគេចំពោះមួយដៃ ហើយពួតដៃឈរសើចដូចគ្មានរឿងអ្វីកើតឡើង

<<នាង.....ទៅផ្ទះវិញ>>រាងក្រាស់អូសដៃនាងបង្រុងទៅតែនាងតូចប្រកែក

<<មិនទៅ...លែងដៃ...វៃបាក់ធ្មេញខានសុីបាយឡូវហើយ...លែង...tasaជួយយើងផង...>>នាងតូចរើបម្រាស់នឹងទាញដៃគេចេញតែគេមិនព្រមលែងនាងតូចក៏ស្រែកឲ្យមិត្តជួយ។

<<លែងដៃនាងទៅ... ជាប្រុសរបៀបម៉េចបានជាបង្ខំមនុស្សស្រីបែបនេះ...លែងដៃនាងទៅ>>នាយកម្លោះទាញនាងតូចមកជិត តែគិតឬថាមនុស្សដូចjoen Jungkook ចុះចាញ់ងាយៗនោះ យល់ខុសហើយ។

<<លែងដៃប្រពន្ធយើង...នាងត្រូវទៅផ្ទះជាមួយខ្ញុំ>>នាយនៅតែទាញចុះទាញឡើង ធ្វើឲ្យរាងតូចវិលមុខ។

<<វើយ...មនុស្សណាមិនមែនសត្វទេទាញទៅទាញមក មើលតែនៅផ្សារលក់ត្រីហើយ លែងដៃ...tasa យើងទៅផ្ទះសិនហើយបើ យើងមកលើកក្រោយចាំមកលេងឯងទៀត...លោកឯងមកនេះ>>រាងតូចនិយាយមួយៗហើយក៏អូសករ Jungkookចូលឡានបើកទៅផ្ទះវិញយ៉ាងលឿនស្លេវ។

មកដល់ផ្ទះភ្លាមរាងតូចចុះពីលើឡានដោយមុខក្រញ៉ូវដោយរាងក្រាស់ដើរតាមពីក្រោយ។

<<តាមពិតប្រញ៉ាប់មកជួប សង្សារតើ បានជាប្រឹងងើបពីព្រឹកម្លេស>>នាយកម្លោះនិយាយដោយមើលងាយមកនាង

<<.........>>រាងតូចមិនមាត់ហើយដើរចូលទៅក្នុងផ្ទះយ៉ាងលឿន មិនសូម្បីងាកមើលមុខរាងក្រាស់ដែរដើរតាម។

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now