🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគ5

265 7 0
                                    

បន្ទាប់ពីនិយាយរួចនាងក៏ឡើងលើវិញ ។ នាងបិទទ្វាលើសូរគ្រាំងហើយក៏រត់ទៅបន្ទប់ទឹកបើកទឹករួចក៏យំចេញមក។

<<ហិហិ...ហិហិ😭...ហេតុអី...ហេតុអីម៉ាក់ធ្វើបែបនេះដាក់ខ្ញុំបងប្រុស...គាត់ដឹងថាខ្ញុំមិនចង់ការមិនចង់ភ្ជាប់ពាក្យម៉េចក៏គាត់នៅបង្ខំខ្ញុំទៀត...ហេតុអីជីវិតខ្ញុំខ្ញុំមិនអាចសម្រេចខ្លួនឯងបាន...ហេតុអីយកចំណុចខ្សោយមកគម្រាមខ្ញុំហេតុអី...ខ្ញុំមិនចង់នៅទីនេះទេបងប្រុសយកខ្ញុំទៅផង...ហិហិ...😭>>បន្ទាប់ពីរាងតូចhaniយំអស់ចិត្តអស់ចង់ហើយនាងក៏លុបមុខនឹងផាត់មុខបិតបាំងស្នាមទឹកភ្នែករួចក៏ដើរចេញមករួចនាងក៏និយាយ

<<ប៉ាម៉ាក់កូនទៅក្រៅសិនហើយ...ជំរាបលា>>នាងបម្រុងចេញតែប៉ានាងនិយាយ

<<ថ្ងៃស្អែក...ឯងភ្ជាប់1ខែក្រោយរៀបការនៅស្រុកកំណើត>>Mr.kangនិយាយដោយទឹកមុខប្រកដប្រជា

<<ចា៎ស...បើអស់អីហើយកូនទៅហើយ>>haniនិយាយហើយក៏ចេញទៅដោយsuhoតាមពីក្រោយ

<<អ្នកនាងចង់ទៅណាមែនទេ?>>suhoនិយាយតិចៗអ្នកបម្រុងចូលឡានបើក

<<ខ្ញុំបើកឡានខ្លួនឯង...>>នាងតូចក៏ចូលទៅកន្លែងបញ្ជាតែក៏ត្រូវមានដៃមួយមកឃាត់

<<អេ៎...នាង>>Jungkookដើរមកគោះកញ្ចក់ឡាននាងតូចដោយទឹកមុខធុញ

<<មានការអី...>>នាងតូចបើកកញ្ចក់ហើយនិយាយ

<<ម៉ាក់ខ្ញុំគាត់ឲ្យទៅជាមួយ...បើកទ្វារឡានមកចូលដែរ>>Jungkook

<<ចូលដែរអីលោកឯងខ្ញុំដើរលេង>>នាងតូចនិយាយដោយទឹកមុខក្រញ៉ូវ

<<ប៉ានាងមើលមកហើយ>>នាងតូចដោយឃើញប៉ានាងមើលមកក៏ព្រមឲ្យនាយកម្លោះចូលរួចក៏បើកចេញទៅយ៉ាងលឿនធ្វើឲ្យនាយកម្លោះភ័យស្ទើព្រលឹងទៅសុីប្រលឹតនាងតូចក៏បើកឡានមកដល់កន្លែងផ្កាមួយកន្លែង។ បន្ទាប់ពីទៅដល់ហើយរាងតូចក៏ ចុះទៅដើរលេងនឹងអង្គុយបិទភ្នែកដកដង្ហើមឲ្យស្រួលក្នុងចិត្ត។

ដោយនាយកម្លោះដើរមកអង្គុយចិត្តនឹងមើលទៅនាង។
<<នាងតែងតែមកទីនេះហេស...>>jungkookសួរទៅរាងតូចដែរអង្គុយជិត។នាងតូចhaniក៏បានដើរលេងជាច្រើនកន្លែងជាមួយjungkookរហូតដល់ល្ងាចនាងក៏សួរទៅរាងក្រាស់។

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now