🥀ចំណងស្មេហ៍ បង្ខិតបង្ខំ💔ភាគទី19

159 5 0
                                    

     2ខែកន្លងផុតទៅ ថ្ងៃថ្មីក៏ចូលមកដល់ពន្លឺព្រះអាទិត្យពេលព្រឹក ជះពន្លឺដល់ កាយតូចដែលកំពុងគេងឲ្យភ្ញាក់តាម។ រាងតូចក្រោកមកទាញនាឡិការនៅលើតុមកមើល

<<ហាស!នេះម៉ោង 6:50am ឲ្យព្រះអើយហេតុអីថ្ងៃនេះខ្ញុំងើបមកយឺតម្ល៉េះ>>នាងតូចhaniប្រញ៉ាប់ចូលបន្ទប់ទឹករៀបចំខ្លួន នឹងធ្វើដំណើរទៅធ្វើការ

<<អរុណសួស្តី...! Haniឯងប្រញ៉ាប់ទៅម្ល៉េះនៅញ៉ាំអាហារពេលព្រឹកសិនទៅ ប្រយ័ត្នឈឺក្រពះ>>juliនិយាយដោយឃើញរាងតូចចុះមកទាំងប្រញាប់ប្រញ៉ាល ដោយមិនញ៉ាំអាហារពេលព្រឹកសោះឡើយ។

<<បងខ្ញុំប្រញាប់ទៅក្រុមហ៊ុនព្រោះថ្ងៃនេះ ខ្ញុំមានប្រជុំសំខាន់នៅមិនប៉ុន្មាននាទីទៀតទេ សុំទោសចាំលើកក្រោយ ហើយថ្ងៃនេះខ្ញុំនៅគេងនៅក្រុមហ៊ុន>>
Haniនិយាយដោយដើរចូលឡានបើកទៅយ៉ាងលឿន

<<បើកលឿនយ៉ាងហ្នឹង មិនយូរទេគង់តែមានថ្ងៃដេកពេទ្យហើយ អូយ៎>>Jungkookដែលកំពុងញ៉ាំអាហារពេលព្រឹកនោះក៏និយាយឡើងធ្វើឲ្យJuliជាសង្សារអត់មិនបាននឹងវៃ

<<កុំមាត់ អមង្គលទាំងព្រឹកពេកខ្លួនជាប្រុសអាយុច្រើនហើយនិយាយស្ដីឲ្យចេះគិត កុំឲ្យក្មេងមើលងាយធ្វើជាគំរូ>>Juliបន្ទាប់ពីវៃដើមដៃJungkook ហើយក៏ស្ដីឲ្យគេមិនចេះតិច

<<បាទ...!អ្នកម៉ាក់កូននឹងធ្វើតាម...>>Jungkookនិយាយធ្វើឲ្យJuliអត់សើចមិនបាន

<<នេះបងទៅស្មើរណាទើបទៅក្រុមហ៊ុនមិនគិតចេះទៅដល់ក្រុមហ៊ុនឲ្យទាន់ម៉ោងទេឬគិតថាខ្លួនឯងជាប្រធានចង់ចេញចូលស្មើរណាក៏បានឬ>>Juli

<<ក៏ថាថ្ងៃនេះបងទម្លាក់ការងារឲ្យទៅលេខាអស់ហើយចឹងបងមានពេលលំហែរខ្លួនខ្លះ >>Jungkookនិយាយដោយកាន់កាហ្វេនៅនឹងដៃផឹក

<<ចឹងឬ...បងទំនេរតែអូនមិនទំនេរទេបើចឹងជួយលាងចានផង អូនទៅធ្វើការហើយ បើអូនមកវិញមិនឃើញរៀបចំស្អាតទេមានរឿងជាមួយគ្នាហើយ>>Juliនិយាយដោយទាញអាវក្រៅចេញទៅដោយមានមិត្តមកយកទៅធ្វើការ ក្រលេកមកមើលកន្លែងធ្វើការរបស់Juliវិញនាងធ្វើការនៅហាងកាហ្វេមួយកន្លែងបើកចាប់ពីម៉ោង8:00ព្រឹកដល់ម៉ោង6:00ល្ងាចនាងធ្វើការតែ4ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ដែលតុបតែងឡើងពោរពេញទៅដោយរូបសត្វ និងមានចិញ្ចឹមកូនឆ្កែតូចៗគួរឲ្យស្រឡាញ់ធ្វើឲ្យមានភ្ញៀវមកយ៉ាងច្រើនផងដែរ។

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now