🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគទី26

204 4 0
                                    


     បន្ទាប់ពីថ្ងៃនោះមករយះពេល1ខែហើយដែលJungkookមិនចេញទៅណាតែងតែសង្ងំនៅតែក្នុងបន្ទប់ ។ ផឹកស្រាក្នុងបន្ទប់គេពោរពេញទៅដោយដបស្រា សភាពគេពេលបងគ្មាននៅភាពស្រស់សង្ហារ ដែលធ្វើឲ្យស្រីៗចោមរោម ។ ស្ទើរតែគ្មានភាពជាមនុស្ស។

<<ហេតុអី្វ...?Hani ខ្ញុំចាប់ផ្តើមស្រលាញ់នាងហើយហេតុអីចាកចេញពីខ្ញុំ នាងពិតជាចិត្តអាក្រក់ណាស់ >>Jungkookគេនិយាយផងយំផងដូចមនុស្សគ្មានតសិ។

<<ចុះបើឯងបែបនេះតើឯងចង់ឲ្យនាងស្រលាញ់ឯងបានយ៉ាងម៉េច?>>Yoongi កំពុងដើរចូលក្នុងបន្ទប់Jungkook ពេលលឺបែបនេះJungkookក៏ងាកទៅមើល។

<<ហា...ហាស...ហាស!បងមកគឺដើម្បីតែសើចចំអកឲ្យខ្ញុំទេមែនទេ?>>Jungkookនិយាយទាំងសើច

<<បងថាឯងគិតច្រើនពេកហើយ តើវាមានរឿងអីកើតឡើងខ្លះ? ប្រាប់បងមក>>Yoongiដើរទៅជិតរាងក្រាស់ដែលអង្គុយលើសាឡុងជាមួយនឹងដបស្រា។

<<តើវាសំខាន់ដែរទេ? នៅពេលដែលមនុស្សដែលយើងចង់ឲ្យគេស្ដាប់ តែគេមិននៅនោះ>>រាងក្រាស់និយាយហើយក៏ផឹកស្រាទៀត។

<<តែយ៉ាងណាឯង គួរតែប្រាប់បងក្រែងបងអាចជួយឯងបានខ្លះ>>រាងក្រាស់លឺបែបនោះក៏និយាយរៀបរាប់ប្រាប់ទៅបងប្រុសនៅរឿងដែលបានកើតឡើង។

<<ខ្ញុំគ្រាន់តែចាំថាខ្ញុំខូចចិត្តខ្លាំងដែលធ្វើបែបនោះដាក់នាង ខ្ញុំបានផឹកស្រាហើយJulinaនាងមកជួយគ្រាខ្ញុំ ពេលទៅដល់បន្ទប់ខ្ញុំមិនបានចាំអ្វីទេនៅពេលខ្ញុំក្រោកឡើង...ខ្ញុំបានឃើញខ្លួនឯងនឹងJulinaនៅលើគ្រែដោយគ្មាមសម្លៀកបំពាក់>>Jungkookនិយាយរៀបរាប់ចប់Yoongiក៏ចាប់ផ្ដើមសង្ស័យ។

<<តាមធម្មតាឯងមិនមែនជាប្រភេទផឹកស្រាហើយគ្មានសតិគ្រប់គ្រងខ្លួនឯងបែបនេះទេ រឿងនៅពិតជាមានអ្វីមិនខាន>>YoongiនិយាយឡើងដោយJungkookតាមមើល

<<ចឹងបងចង់គិតយ៉ាងម៉េច?>>Jungkookសួរទៅបងប្រុសដោយចម្ងល់ តើគាត់ចង់ធ្វើអី។

<<អញ្ចេះចុះរឿងនេះទុកឲ្យបងអ្នកដោះស្រាយ>>និយាយមិនទាន់ចប់អស់ផងJulinaក៏បើកទ្វាចូលមក ព្រមទាំងក្រដាសមួយសន្លឹក

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now