🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគទី23

163 3 0
                                    

<<អូនងៀកទៅម្ខាងទៅបងនឹងទម្លុះទ្វាចូលតែម្ដង>>Jungkookនិយាយហើយក៏រុញបំបុកទ្វាចូលយ៉ាងលំបាក។ នៅពេលទ្វារបើកហើយJuliក៏រត់ទៅមើលនាងតូចដែរសន្លប់បាត់មាត់ឈឹង។

<<Hani...Hani...មានលឺបងហៅទេ នេះកើតគ្រុនក្ដៅផងហេស Jungkookលើកនាងដាក់លើគ្រែបន្តិច>>juliនាងស្ទាបថ្ងាសរាងតូចក៏ដឹងថានាងក្ដៅខ្លួនយ៉ាងខ្លាំង

<<ជួយយកទឹក នឹងកន្សែងឲ្យអូនបន្តិច>>Juliប្រាប់ទៅJungkookគេក៏ទៅយកកន្សែងមក ។

<<បងចេញទៅក្រៅសិនទៅអូនត្រូវការជូតខ្លួនឲ្យនាង>>Jungkookក៏ទៅតាមការស្នើរសុំរបស់Juli នាងចាំផ្ដើមដោះអាវហើយជូតខ្លួនឲ្យរាងតូច។ មួយសន្ទុះក្រោយមកក៏រួចរាល់។

<<អូន...ទៅសម្រាកចុះទុកឲ្យបងអ្នកនៅមើលថែនាងនាងទៅជាបែបនេះបងក៏ជាដើមហេតុដែល>>Jungkookបានស្នើរខ្លួននៅមើលថែHani។

<<ហឹម...មើលថែHaniឲ្យល្អណា៎អូនទៅសិនហើយឧស្សាហ៍ប្ដូរកន្សែងផង>>Juliផ្ដែផ្ដាំហើយក៏ចេញទៅទុកឲ្យJungkookនៅមើលថែរាងតូច។

<<Hani...បងត្រជាក់ណាស់...>>សម្លេងបង្ហើរតិចៗនៅមិនឆ្ងាយពីរាងតូចធ្វើឲ្យនាងងៀករកមើល។

<<អ្នកណា...អ្នកណាចេញមកកុំនៅលាក់ខ្លួនបែបនេះ>>haniនាងស្ថិតនៅកន្លែងងងឹត មើលអ្វីមិនឃើញក៏លេចចេញនូវក្មេងប្រុសម្នាក់ នៅពីមុខនាង។

<<Hani...បងសុំទោស...សុំទោសដែលទុកអូនចោល សុំទោសដែលបងរក្សាសន្យាថានឹងមើលថែអូនរហូតមិនបាន...សុំទោសដែលឲ្យអូនរស់នៅជាមួយវិបដិសារី...សុំទោស>>Hyundaiក្នុងរូបរាងជាក្មេងប្រុសឈរនៅចំពោះមុខនាងតូចយំយ៉ាងខ្សឹបខ្សួល

<<បងប្រុស...កុំយំអីបងមិនបានខុសទេ...ប្អូនសុំទោស បើពេលនោះអូនស្ដាប់បងតែបន្តិច អូនមិនទៅលេងជិតអាងទឹកនោះទេបងក៏បាច់មកត្រូវរងគ្រោះបែបនេះ   ហឹក...ហឹក...>>Hani និយាយទាំងយំទៅកាន់បងប្រុស។

<<អូនកុំបន្ទោសខ្លួនឯងអី...បងដឹងថាប៉ុន្មានឆ្នាំនេះអូនបន្ទោសខ្លួនឯងដែលជាមូលហេតុដែលធ្វើឲ្យបងស្លាប់ បងមិនចង់ឲ្យអូនធ្វើបែបនឹងទៀតទេ បងគ្រាន់តែចង់ឲ្យប្អូនស្រីបង សប្បាយចិត្ត មានក្ដីសុខ មានស្នាមញញឹមបងចាំបានថាអូនញញឹមស្អាតណាស់ កុំយំអី>>Hyundaiនិយាយទៅកាន់ប្អូនស្រី ដោយដើរទៅជិតហើយជូតទឹកភ្នែកឲ្យប្អូន។

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now