🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔ភាគទី21

158 3 0
                                    

 

      ដោយឃើញថារាងក្រាស់ដូចជាខឹងខ្លាំងនាងតូចhaniក៏តបទៅវិញ។

<<លោកឯងឆ្កួតទេហី...?មកស្រែកអីដាក់ខ្ញុំ ខ្ញុំទើបតែចេញពីធ្វើការហត់ត្រូវការសម្រាក ចេញទៅ>>នាងតូចhaniនិយាយដោយទឹកមុខមិនសូវស្រួល

<<នេះនាងមានមុខថាខ្ញុំឆ្កួតទៀត នាងមិនធ្លាប់ស្គាល់គ្នាសោះជាមួយJulinaហេតុអី ចាំបាច់គ្រាន់តែជួបគ្នាដំបូងធ្វើបាបJulina ហើយនាងមកចង់ដេកធ្វើដូចមិនដឹងរឿងបែបនេះ តើវាសមទេ?>>Jungkookនិយាយដោយដើរមកច្របាច់ដៃhaniយ៉ាងខ្លាំងធ្វើឲ្យរាងតូចឈឺ។

<<លោកដូចជាហួសហេតុពេកហើយ បើខ្ញុំចង់ធ្វើបាបរឿងអីដែលខ្ញុំត្រូវទៅធ្វើបាបនាងនោះទាំងដែលខ្ញុំនឹងនាងមិនដែលឈ្លោះគ្នាផង កុំថាឡើយឈ្លោះគ្នាសូម្បីតែមុខនឹងក៏ខ្ញុំមិនដែលឃើញដែរ>>haniមិនខ្លាចនិយាយសកសៀតទៅរាងក្រាស់វិញធ្វើឲ្យគេខឹង

<<បើនៅតែបែបនេះនាងនៅតែធ្វើមិនដឹងរឿងចឹងនាងមកមើលអ្វីដែរនាងបានធ្វើទៅ>>Jungkookចាប់ទាញដៃhaniទៅយ៉ាងខ្លាំង

<<អូយ៎...!ឈឺណាលោកឆាប់លែងដៃខ្ញុំទៅលោកចង់នាំខ្ញុំទៅណា>>haniសែនឈឺដៃដោយសារតែរាងក្រាស់ចាប់អូសដៃនាងទៅទាំងមិនប្រណី ។ចុះមកដល់ក្រោមនាងស្ទើរមិនជឿនឹងភ្នែកទាំងគូរ នេះឬដែលគេចង់ឲ្យនាងមកឃើញ។

<<អ្នកណាជាអ្នកធ្វើឲ្យបែកកែវនេះ...>>ខ្ញុំសួរទៅអ្នកទាំងពីរនៅចំពោះពីមុខតែគ្មានចម្លើយមានតែកែវភ្នែកស្អប់ខ្ពើម

<<នេះមានមុខមកសួរខ្ញុំទៀត...តើមិនមែនជានាងទេហេសដែរច្រានjulinaឲ្យកែវធ្លាក់បែកមុតដៃ>>Jungkookនិយាយនឹងច្របាច់ដើមដៃខ្ញុំខ្លាំងៗដាក់ខ្ញុំទាំងដែលរឿងនេះខ្ញុំមិនដឹងរឿងសូម្បីតែបន្តិច

<<លោកនិយាយបែបនេះមានន័យថាយ៉ាងម៉េច?>>Hani

<<នៅធ្វើពើមិនដឹងរឿងទៀត...>>Jungkook

<<កុំរករឿងhaniអីជាកំហុករបស់របស់ខ្ញុំទេ ដែលមិនប្រយ័ត្ន ធ្វើឲ្យhaniនាងខឹង>>នាងនេះពិតជាពឹសពុលមែន ឈ្លោះមិនឈ្នះក៏ប្រើកលល្បិចគួរឲ្យអាណិតមកទាញយកចំណាប់អារម្មណ៍

🥀ចំណងស្នេហ៍ បង្ខិតបង្ខំ💔Where stories live. Discover now