១ឆ្នាំកន្លងផុតអ្វីក៏ប្រែប្រួលពេលនេះខូឡាអុីនាងចូលឆ្នាំទី០២
ហេីយនាងពិតជាសប្បាយចិត្ដដែលប្រឡងជាប់បែបនេះតែ
នាងក៏ខកចិត្ដដូចគ្នា ពេលនេះជុងហ្គុកយ៉ាងម៉េចហេីយគេនូវ
ខាងលេីសុខសប្បាយដូចនាងទេ ហេតុអ្វីប្រុសល្ងង់នេះឆាប់
ទៅចោលនាងលឿនម្ល៉េះ គេទៅចោលនាងគ្មានបន្សល់ទុក
សូប្បីពាក្យលាមួយម៉ាត់គេពិតជាដាច់ចិត្ដណាស់នាងតូចមក
អង្គុយឱបជង្គង់នៅសួនផ្កាដែលជាកន្លែងនាងនិងគេឈ្លោះ
ប្រកែកគ្នារាល់ដងវាជាអនុស្សាវរីយ៍ដែលនាងមិនអាចបំភ្លេច
" ហុឹកហុឹក ជុង " នាងដង្ហេីយហៅគេស្ទេីរគ្រប់ពេលគ្រប់ម៉ោងវា១ឆ្នាំហេីយដែលប្រុសកំពូលស្នេហ៍ទៅចោលនាងគេ
ជាមនុស្សអាក្រក់បំផុតក្នុងលោក គេសន្យាថាមេីលថែនាង
រហូតផុតដង្ហេីមប៉ុន្ដែបែរជាគេទៅចោលទុកឲ្យនាងរស់នៅ
ម្នាក់ឯងទាំងឯកា នាងវាចាបន្ដ " ជុងហ្អា មកអបអរសាទរអូន
មកអូនចង់លឺពាក្យបងសរសេីរអូន អូហូសង្សារអ្នកណាពូកែ
ខ្លាំងម្ល៉េះ ហុឹកហុឹក អូននឹកបង ជុងហ្គុក " នាងទ្រហរយំរៀប
ររាប់ប្រាប់គេទាំងគ្មានរូបរាងនៅលេីលោកនេះ នាងតូចចាប់
ផ្ដេីមងងឹតមុខរកដួលព្រោះនាងយំតាំងពីទទួលបានលទ្ធផល
មកម្ល៉េះ នាងនឹកគេស្ទេីរប្រេះទ្រូងស្លាប់ បាយមិននឹកទឹកមិន
ស្រែកនាងបង្អាត់ធ្វេីបាបខ្លួនឯង នាងចង់ទៅរកគេណាស់។
ខណះនោះរាងកាយនាងសន្លប់លេីស្មៅទាំងទឹកភ្នែកដាប
ពេញផែនថ្ពាស់
សាន់នីដេីរមករកនាងនៅសួនផ្កាព្រោះតាំងពីដឹងលទ្ធផល
មកបាត់នាងឲ្យឈឹងមិនឃេីញមកនិយាយប្រាប់ដំណឹងថា
នាងជាប់ឬធ្លាក់នោះទេ អញ្ចឹងហេីយនាងនិងសូហ្គាចែកគ្នា
ដេីររកមេីល សាន់នីដេីរទៅសួនប្រទះឃេីញក្មេងកម្សត់កំពុ
ងដេកដួលលេីស្មៅយ៉ាងអាណោចអាធ័មបំផុត
" ខូឡាអុីហ្អា ដឹងខ្លួនឡេីង " សាន់នីមិនបង្អង់យូរប្រញាប់ទៅក្បែរហេីយទះថ្ពាស់តិចៗដេីម្បីឲ្យនាងដឹងខ្លួនប៉ុន្ដែវាគ្មាន
ប្រសិទ្ធភាពសោះអញ្ចឹងហេីយនាងស្រែកហៅស្វាមីឲ្យមក
ជួយលេីនាងចូលក្នុងផ្ទះ សាន់នីចុចទូរសព្ទ៍តេរកគ្រូពេទ្យឲ្យ
ប្រញាប់មកផ្ទះនាងជាបន្ទាន់ ប្រហែល២០នាទីក្រោយគ្រូ
ពេទ្យរៀបចំប្រដាប់ប្រដារព្យួរសារ៉ូមឲ្យនាងតូចដេីម្បីជំនួយ
ឆាប់មានកម្លាំងមកវិញថែមហុចថ្នាំឲ្យសាន់នីទុកឲ្យអ្នកជំងឺ
លេបទៀតផង ។
" អរគុណលោកគ្រូពេទ្យច្រេីនហេីយអញ្ជេីញ " សូហ្គានាំ
ផ្លូវគ្រូពេទ្យត្រឡប់ទៅវិញដោយទុកសាន់នីជាអ្នកមេីលថែ
" ហេតុអ្វីឯងបណ្ដោយខ្លួនបែបនេះ ខូឡាអុី " នាងអាណិត
រាងស្ដេីងណាស់នាងមិនគួរណាជួបប្រទះរឿងអាក្រក់ៗអញ្ចឹ
ងក្នុងជីវិតទេ នាងជួបខូឡាអុីដំបូងក្នុងនាមជាអ្នកបម្រេីហេីយ
ថែមបញ្ឈប់ក្ដីស្រមៃមកធ្វេីការដេីម្បីជួយបន្ធូរការចាយវាយ
នូវក្នុងផ្ទះ នាងក្មេងទេីបអាយុ១៦ឆ្នាំតែនាងជួបច្រេីនរាប់មិនអស់នាងឈឺចាប់ឡេីងស្ពឹករកអ្វីនិយាយហេីយម៉េចក៏ទេវតាចិត្ដអាក្រក់ធ្វេីបាបនាងបន្ថែមទៀត អស់ពីលុយកាកក្នុងគ្រួសារ ចូលស្នេហាយុវវ័យនាងបាត់បង់មនុស្សជាទី
ស្រឡាញ់ទាំងគ្មានដំណឹង នាងឈឺប្រេះស្រាំបេះដូងហេីយ
តែនាងមិនមាត់ អ្នកណាសួរក៏ឆ្លេីយថាមិនអីដែរ នាងពូកែ
លាក់អារម្មណ៍ខ្លាំងណាស់ សាន់នីសុំសរសេីរភាពអត់ធ្មត់
របស់នាងតូច ។
" ឯងហត់នឿយច្រេីនពេកហេីយគេងឲ្យស្ងប់ណាក្មេងតូច
របស់បង "
ខូឡាអុី ស្វៀវីហ្គាយូ ឬ ខូឡាអុី ជេត្រាស៉ៃជាកូនអ្នកក្រខ្សត់
មកពីតាមខេត្ដដោយបញ្ឈប់ការសិក្សាមករកការងារធ្វេីនៅ
ទីក្រុង នាងបានចូលមកក្នុងគ្រួសារស្វៀវីហ្គាយូដេីម្បីរកប្រា
ក់ចំណូលជួយរំដោះទុក្ខបញ្ហាគ្រួសារ ប៉ុន្ដែត្រូវបានអ្នកមាន
គុណទាំងពីចិត្ដមេត្ដាកុរណាលេីនាងណាស់ផ្ដល់ឱកាសឲ្យ
នាងចូលរៀនសាលាល្អនិងនាមជាប្អូនស្រីធម៍ទៀតផង ។
( អ្នកអានអាចស្គាល់ខ្លះពីខូឡាអុីកាលរឿងសូហ្គាហេីយចឹង
អេតមីនមិនបាច់រៀបរាប់ច្រេីនទេ អូខេ )
ប្រទេសម៉ិកស៊ីកូ
ទីក្រុងសំបូរបែបមានឡានជាច្រេីនគ្រឿងកំពុងធ្វេីដំណេីរ
នៅលេីដងវិថីមួយនេះក្នុងចំណោមនោះមានឡានពណ៍ខ្មៅ
តម្លៃរាប់លានកំពុងចូលរួមលេីវិថីកកស្ទុះមួយនេះផងដែរគេ
និយាយទូរសព្ទ៍តាមរយះកាស bluetooth ទាំងកំហឹងខឹង
ក្រោធស្ទេីរបេីកបុកអ្នកខាងមុនទៅហេីយ
" ឯងថាម៉េច ឃ្លាំងរបស់យេីងត្រូវគេដុតអញ្ចឹងឬ ? " នាយ
កំលោះស្រែកសម្លុតខ្លាំងៗទៅអ្នកម្ខាងទៀត ធ្វេីការរប្រៀប
ម៉េចទេីបបណ្ដាយឲ្យសត្រូវលួចដុំឃ្លាំងអាវុធគេបានពួកវាជាអ្នកណាទេីបថ្លេីមធំហ៊ានឈ្លានពានទឹកដីរបស់ម៉ាខ្វីស្កេអែស្រ្ដានោះ វាពិតជារកកន្លែងស្លាប់ឃេីញហេីយ ។
ឃ្លាំងអាវុធត្រកូលម៉ាខ្វីស្កេអែស្រ្ដាជារបស់សំខាន់បំផុតក្នុង
គ្រួសារពីព្រោះវាមានអាវុធតម្លៃរាប់មុឺនដេីមសម្រាប់ដោះ
ដូរអតិថិជន រាល់អ្នកណាចង់បានអាវុធល្អៗត្រូវចូលទៅទិញ
ដោយផ្ទាល់ក្នុងឃ្លាំងមួយនោះ មិនអញ្ចឹងទេគ្មានថ្ងៃឡេីយ
ហេតុនេះទេីបសត្រូវច្រណែលឈ្នានីសបំណងចង់ចូលទៅ
វៃប្រហារដេីម្បីឲ្យអាជីវកម្មរបស់ម៉ាខ្វីស្កេអែស្រ្ដាផ្អាកដំ
ណេីរការ ។
" បាទចៅហ្វាយ សំណាងល្អវាឆេះតែបន្ដិច ចំណែកអ្នកដុត
ខ្ញុំចាប់បានហេីយទាន " ឃ្វីជុងហ៊ូ ជាជំនិតដែលរាងក្រាស់ទុកចិត្ដបំផុតដោយបញ្ជូលទៅពិនិត្យឃ្លាំងនអាវុធ ព្រោះឃ្លាំ
ងរបស់គេគ្មានការអនុញ្ញាតមិនអាចចូលទៅខាងក្នុងដោយ
ផ្ដេសផ្ដាសបានឡេីយមិនថាអង្គរក្សឬកូនចៅរបស់គេសុទ្ធ
ត្រូវចាំយាមនៅខាងក្រៅទាំងអស់ខុសប្លែកតែឃ្វីជុងហ៊ូប៉ុ
ណ្ណោះដែលឈានជេីងចូលក្នុងនោះដោយសេរី
" ល្អសួរចម្លេីយវាបណ្ដេីរៗទៅថានរណាជាអ្នកបញ្ជាចាំបន្ដិច
ទៀតយេីងទៅដល់ប៉ុណ្នឹងបានហេីយ " ប្រព័ន្ធទំនាក់ទំនង
ត្រូវបានកាត់ផ្ដាច់រាងក្រាស់រង់ចាំបន្ដិចដេីម្បីរកផ្លូវបកទៅ
ខាងក្រោយវិញពេលនេះមានរឿងសប្បាយៗកំដរដៃហេីយ
នាយខានកម្ដៅសាច់ដុំយូរផង អញ្ចឹងប្រលះសត្រូវបន្ដិចក៏វា
ល្អម្យ៉ាងដែរ ។
២០នាទីក្រោយឡានស្ព័រពណ៍ខ្មៅក៏ឈប់ចតមុខឃ្លាំងអាវុធ
ដោយនាយកំលោះងេីបចេញពីឡានដេីរចូលទៅខាងក្នុង
យ៉ាងអង់អាចស្វាហាប់បំផុត
" ឯណាអាម្សៀលនោះ " នាយចិត្ដក្ដៅណាស់មកឈរចាំ
មិនទាន់បានមួយនាទីផងប្រញាប់សួររកអ្នកបង្កភ្លាម
" បន្ទប់ក្រោមដីទាន " ត្រូវហេីយនៅខាងក្រោមឃ្លាំងអាវុធ
នេះមានបន្ទប់ក្រោមដីមួយសម្រាប់ធ្វេីទារុណកម្មជនក្បត់ឬ
រនុកក្នុងដេីម្បីសាកសួរចម្លេីយ អ្វីកាន់ប្លែកភ្នែកនោះគឺមាន
សៃវៀនប្រដាល់មួយទុកសម្រាប់បញ្ចេញកំហឹង
" ឯងរាយការណ៍ទៅបងណាំជូនឬនៅ " ការងារអ្វីក៏ដោយ
រាងក្រាស់តែងតែបញ្ជូលមនុស្សទៅរាយការណ៍ប្រាប់យ៉ាង
សម្ងាត់ ពីព្រោះគាត់ជាទីព្រឹក្សាសំខាន់ក្នុងត្រកូលនាយអ្វី
អស្ចារ្យទៀតនោះគឺគាត់ជាម៉ាហ្វៀកំណាចបំផុតក្នុងមុិកស៊ីកូ
នេះ អ្នកណាក៏ខ្លាចរអាអំណាចរបស់បងប្រុសគេដែរ ។
" រួចរាល់ហេីយទាន់រង់ចាំលោកម្ចាស់មកប៉ុណ្ណោះ "
" ល្អណាស់យេីងចង់ដឹងថាអាម្សៀលនេះយកឈ្នះបងប្រុស
ចិត្ដបានដែរឬទេ ហាសហា " ត្រូវហេីយសៃវៀននោះមិន
មែនសម្រាប់ខ្លួនគេទេប៉ុន្ដែវាជារបស់បងប្រុសគេប៉ុណ្ណោះ
" ចៅហ្វាយលោកម្ចាស់ស្វៀវីហ្គាយូសួរថាពេលណាចៅ
ហ្វាយទៅលេងគាត់ព្រោះជិតដល់ថ្ងៃមួខួបរបស់កូនប្រុស
របស់គាត់ហេីយ " ឃ្វីជុងហ៊ូ
" មែនហេីយយេីងបិះភ្លេចរឿងនេះទៅកេីតអរគុណហេីយ
ដែលរំលឹកការចងចាំរបស់យេីង " ជុងហ្គុកញញឹមញញែម
សម្បេីមណាស់ព្រោះជិតជួបក្មួយសំណប់ចិត្ដហេីយធ្លាប់តែ
ឃេីញតាមកញ្ចក់ទូរស័ព្ទរាល់ដងពេលនេះជិតបានឱបឲ្យ
ណែលពេញដៃម្ដង តាំងពីគេទទួលការព្យាបាលមកគេមិន
ចាំអ្វីទាំងអស់ក្រៅពីសមាជិករបស់ខ្លួន ពួកគេតែតែបញ្ជូនគ្រូ
ពេទ្យលំដាប់កំពូលមកពិនិត្យសុខភាពគេជារៀងរាល់សប្ដាហ៍រហូតគេធុញថប់មែនទែន នេះនាយជាដាច់ហេីយនៅតែ
ក្រោមក្រសែភ្នែកពេទ្យដដែល ។
" បាទវាជាតួនាទីរបស់ខ្ញុំចៅហ្វាយនេះថ្នាំ " វាដល់ម៉ោងត្រូវ
ឲ្យចៅហ្វាយលេបវាឲ្យទៀងទាត់ព្រោះអាការះជំងឺរបស់គេ
អាចនិងរេីម្ដងទៀតនូវពេលណាមួយមិនខាន ព្រោះពេទ្យ
អះអាងច្បាស់ៗថាជំងឺដុះសាច់នេះវាមិនងាយបាត់ទាំងស្រុង
នោះទេទោះបីគេជាស្បេីយក៏ដោយវានិងកេីតម្ដងទៀត
" យេីងធុញទ្រាន់និងវាណាស់ឃ្វីជុងហ៊ូ " ជុងហ្គុកងាកមុខ
ចេញរាល់ដងឲ្យតែឃេីញថ្នាំគេស្ទេីរបាញ់សម្លាប់ខ្លួនហេីយ
ព្រោះវាវេទនាលេបចូលណាស់ ល្វីងជាប់អណ្ដាតម៉ង់
" ចៅហ្វាយទ្រាំបន្ដិចទៀតនិងលែងអីហេីយណា "ឃ្វីជុងហ៊ូ
លួងលោមចៅហ្វាយឲ្យលេបថ្នាំតាមបញ្ជាជីនព្រោះរាល់ដង
គេតែងតែនិយាយបែបនិងជានិច្ច ។
" យូរប៉ុណ្ណាទៀតទៅ ហុឹម " រាងក្រាស់ដកដង្ហេីមធំចាប់យក
ថ្នាំនោះមកលេបហេីយរហ័សផឹកទឹកយ៉ាងលឿន
" មានស្ករគ្រាប់ទេ ល្វីងណាស់ " វាល្វីតសឹងក្អួតចេញថ្នាំមក
វិញហេីយមិនដឹងជាថ្នាំប្រភេទស្អីទេល្វីងបិតាល្វីង
" នេះយកទៅ " ណាំជូនដេីរចូលមកតាំងពីណាមិនដឹងហុច
ស្ករគ្រាប់រសជាតិផ្លែឈេីឲ្យគេបីបួនគ្រាប់ដោយភ្នែកសម្លក់
មុខជំនិតរបស់គេសុីសាច់ហូតឈាមរឿងប៉ុណ្នឹងសោះក៏ធ្វេី
ប្រហែសដែរចុះបេីប្អូនគេឈឺដោយសារថ្នាំឆ្គួតឡប់នេះអ្នក
ណាអ្នកទទួល ចាំណាគេស្រឡាញ់ខ្វល់ខ្វាយជុងហ្គុកស្ទេីរ
គ្រប់ជំហាន
" អរគុណបងប្រុស " រាងក្រាស់ទទួលយកហេីយស្ញេញដាក់ណាំជូនទាំងសប្បាយអរតាំងពីវះកាត់មកអត្ដចរិតរបស់ជុង
ហ្គុកខុសប្លែកច្រេីន
" ឯងនេះថ្ងៃក្រោយបងលែងបណ្ដាយឲ្យឯងមកទីនេះទៀត
ហេីយវាគ្រោះថ្នាក់ " ណាំជូន
" មិនអីទេខ្ញុំធំហេីយខ្ញុំអាចជួយបងបានណា " ជុងហ្គុក
" ប៉ុន្ដែប៉ាអ៊ំបារម្ភពីឯងណាជុងឯងទេីបជាថ្មីៗទេកុំខំប្រឹងពេក
អីទីនេះបងអាចចាប់ការបាន " ណាំជូន
" ប៉ុន្ដែ... "
" កុំប្រឆាំង ឃ្វីជុងហ៊ូជូនចៅហ្វាយឯងទៅផ្ទះ " ណាំជូនសម្លឹ
ងមុខជំនិតប្អូនប្រុសដោយក្រសែភ្នែកពិឃាត
" បាទអញ្ចឹងខ្ញុំសុំផ្ញេីផងណាបងប្រុស "
" បាទទៅចុះអាល្អិតសម្អុយ " ណាំជូនញីសក់ក្បាលគេបន្ដិច
ហេីយដេីរសំដៅទៅបន្ទប់ក្រោមដីបាត់ ។
ក្នុងឡាន
សភាពក្នុងឡានស្ងាត់ស្ងៀមគ្មានសូរសំឡេងនិយាយគ្នាអ្វី
ឡេីយក្រៅពីខ្យល់ដកដង្ហេីមប៉ុណ្ណោះ
" ចៅហ្វាយ " ឃ្វីជុងហ៊ូបំបែកភាពស្ងាត់ច្រងំនេះចោលដោ
យចោទសួរចៅហ្វាយពីរឿងអ្វីម្យ៉ាង
" ហុឹម ? "
" តេីខ្ញុំអាចសួរមួយសំនួរបានទេ "
" សួរមកចុះ "
" តេីចៅហ្វាយ... "
សរសេរ៖ម៉ូ
YOU ARE READING
ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន វគ្គ០២ (ចប់)
Romanceដោយសារភាពរំអួយរបស់នាងទេីបអ្នកគ្រប់គ្នាអាណិតតប៉ុន្ដែមិនមែនរូបគេឡេីយ គេស្អប់ៗនាងដល់ឆ្អឹងស្អប់ស្ទេីរតែបាញ់នាងសម្លាប់ចោលចំពោះមុខគេស្អប់នាងហៅលែងលឺហេីយ " មិនដឹងជាកម្មពារឬអ្វីឲ្យប្រាកដទេ ហេតុអ្វីលោកស្អប់ខ្ញុំទាំងខ្ញុំមិនធ្វេីខុសអ្វីសោះ " " គឺខុស ន...