ភាគ០៧៖មិនចូលចិត្ដនរណាប៉ះពាល់!!

1K 33 0
                                    

" មិនទេ...​ នាងមានការអ្វី? ? "​ រាងក្រាស់ងេីបមកអង្គុយដោយដៃ
ញីសក់ក្បាលខ្លួនឯងតិចៗ​ទាំង​តាងតឹង​ស្មុគស្មាញ​អារម្មណ៍​ នាយ
ងាយនិងឆាប់​ទទួល​អារម្មណ៍​ស្រ្ដេស​ណាស់ពិសេសពេលដែល
នាយមិនបានគេង​គ្រប់គ្រង​វាជាផ្នែកមួយនៃ​ភាព​តប់ប្រមល់​របស់
ខ្លួន​ ។
"​ អូនសុំក្បែរៗបងបានទេ​ អូនមកទីនេះ​មិនទាន់ទម្លាប់ណាមួយអូន
ស្គាល់តែបងម្នាក់ប៉ុណ្ណោះ​ "​ នាងពិតជាមិនទាន់សាំ​អាកាសធាតុនៅអារ៉ាប់រួម​ឡេីយ​ទេ​ វាជាទីក្រុងដំបូងហេីយដែលនាង​បានឆ្លងមកវាគ្រាន់តែ​រំភេីបមែនទែន​ ត្រូវហេីយនាងរំភេីបទ្វេដងប្រសិនបេីនាយកំលោះមិនបាត់ការចងចាំ​ នាងមិនស្ដាយនិងមកជាមួយឡេីយមានតែពេញចិត្ដថែមប៉ុណ្នឹង​
"​ ហុឹម​ "​ រាងក្រាស់មិននិយាយលេីសពីពាក្យដូចដេីម​គ្រហឹមមិនចឹង
ទេងក់ក្បាល​ ក្រៅពីនិងនាងមិនដែលឃេីញការនិយាយស្ដីច្រេីន
ខុសរប្រៀបរបស់នាយកំលោះម្ដងណាទេ​ គេជាមនុស្សគល់ឈេី
ឬជាមនុស្សធម្មតាដូចអ្នកផ្សេងទៀត​ ហេតុអ្វីនាយកំពូលមហា​
សោះកក្រោះ​ គំរោះគំរើយ​ម្ល៉េះ​ សូប្បី​តែការហារមាត់ស្ដីមកម្ដងៗវា
ចាក់ទម្លុះចុកស្ពឹកមុខហេីយ​ សម្ដីនាយប្រៀបនិង​ព្រួញមួយដេីម
ដែលអ្នក​ប្រម៉ាញ់​កំពុងត្រៀមតម្រង់សំដៅទៅការសត្វប្រម៉ាញ់និង
ហេីយ​ វាមិនខុសគ្នាពីរាងក្រាស់ប៉ុន្មានទេ​ ។
"​ អាចឆ្លេីយបាទ​ ឬ​ និងហេីយបានទេ​ បងនិយាយ​ហុឹម​ បែបនិងវា
ឈ្លេីយបន្ដិចហេីយណា​ ជុង​ "​ ខូឡាអុី​រៀងឃ្នេីសចិត្ដតិចដែរពេល
លឺរាងក្រាស់ធ្វេីដូច្នេះ​ នាងចង់ឲ្យគេកែទម្លាប់ការនិយាយស្ដីតិចមក
ជាធម្មតា​ តាមកាលះទេសះគួរនិយាយមិនមែន​ហុឹម​ ហេីយចប់ទេ
"​ ទេ​ "​ មួយម៉ាត់ដដែលគេមិនចេះនិយាយលេីសនិងទទេ​ នាងតូច
ដកដង្ហេីម​ធំ​ហត់នឿយ​និង​រាងក្រាស់ណាស់​ នាងដេីរទៅរកកន្សែង
យកមកកាន់ហេីយដេីរចូលបន្ទប់ទឹកដេីម្បីសម្អាតខ្លួនចេញនាងពិត
ជា​ស្អុះស្អាប់​ណាស់​  រាងក្រាស់គ្មានអារម្មណ៍ឯណាបិទភ្នែកដេក
ទៀតទេ​ គេ​ចុះទៅខាងក្រោម​បញ្ជាឲ្យកូនចៅលេី​វ៉ាលីមកខាងលេី
ហេីយរកអ្វីញុំាទ្រក្រពះបន្ដិច​
"​ រៀបចំ​អាហារឲ្យហេីយទៅ​ កន្លះម៉ោងទៀតយេីងចុះមក​ "​ នាយ
កំលោះសង្ហានិយាយប៉ុណ្នឹងហេីយបោះជំហានទៅជាន់ខាងលេី
បាត់ទេីបអ្នកបម្រេីងេីយមុខឡេីងមកវិញ​ អម្បាញ់មិញ​ពួកនាងឱន
សឹងតែ​ផ្ដាប់មុខសុីការ៉ូហេីយ​ ពួកនាងមិនអាច​និយាយ​វែកញែក​ទេ
ពេលវេលានេះត្រូវធ្វេីម្ហូបដេីម្បី​ផ្គាប់ចិត្ត​លោកម្ចាស់ទេីបសាកសម
"​ ជុង...​ "​ គ្រាន់មកមិនទាន់បានប៉ុន្មានផងនាងតូចស្រែកហៅគេ
មុនបាត់ទៅហេីយ​
"​ យ៉ាងម៉េច​ ? ? "​
"​ សម្លៀកបំពាក់​របស់អូន​នោះ​ "​ នាងគ្មានបានយក​វ៉ាលីលេីមកក្នុង
បន្ទប់ទេធ្វេីយ៉ាងម៉េចទៅនាងមានអ្វីមកបិទបាំងរាងកាយ​ នេះនាង
រុំកន្សែងមួយនិងមាន​កន្សែងក្រោបពីលេីស្មាបន្ថែមទៀតដេីម្បីកុំ
ឲ្យ​ជុងហ្គុក​ឃេីញសាច់របស់នាង​ ថាកំណាញ់ក៏បានដែរនាងជាស្រី
ក្រមុំមិនអាចបញ្ចេញសាច់​ឲ្យប្រុសផ្សេងឃេីញ​ផ្ដេសផ្ដាស​ទេ
"​ នោះ​ "​ រាងក្រាស់ចង្អុលទៅវ៉ាលីដែលផ្អែកទៅនិងជញ្ជាំងដែល
អ្នកបម្រេីទេីបលេីកមកថ្មីៗ​
"​ អរ! ! ស្មានតែត្រូវខ្ចីអាវបងពាក់ហេីយតេី​ ហិហិ​ "​ នាងតូចញញឹម
ខ្ចប់ពេលឃេីញវ៉ាលីរបស់ខ្លួន​  មិញស្មានត្រូវហារមាត់សុំខ្ចីនាយ
ហេីយទេតេី​ សំណាងល្អហេីយអញ្ចឹង
"​ ខ្ចី! ! យេីងគម្រាមទុកជាមុនហាម​ប៉ះពាល់​សម្ភារៈ​របស់យេីងឲ្យ
សោះមិនអញ្ចឹ​ង​ ស្លាប់​ "​ រាងក្រាស់និយាយសំឡេងរឹងកំព្រឹងគេ
សម្លឹងមុខនាងដោយប្រេីកែវភ្នែកមុខស្រួច​ សម្លឹងមិនដកភ្នែកឡេីយ
មកនូវក្បែរគេបាន​ ប៉ុន្ដែគេមិនចូលចិត្ដនរណាមកប៉ះពាល់សម្ភារះ
ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ ។
"​ អៅ​ ម៉េចអញ្ចឹង​បងមិនដែលអញ្ចឹងដាក់ខ្ញុំទេណា​ ជុង​ "​ ចាំកាល
នាងកំពុង​មានទំនាក់ទំនង​ជាមួយជុងហ្គុក​មិនដែលហាមប្រាមដូច
នាពេលនេះអ្វីក៏ដោយនាយបេីកដៃឲ្យនាងប៉ះពាល់មួយសេរីដោយ
មិនខឹងក្រោធដូច​អម្បាញ់មិញ​អញ្ចឹង
"​ មិនដឹង​ អញ្ចឹងថ្ងៃនេះយេីងធ្វេីវាអោយដែលហេីយនាងចាំសម្ដី
យេីងឲ្យច្បាស់​ ហាម​ "​ រាងក្រាស់មិនសូវចេះសាំញុំាច្រេីនក៏លេីក
ស្រដី​ហាមប្រាមម្ដងទៀត​ គេមិនចូលចិត្ដ​នរណាឡេីយដែលធ្វេីចឹង
ដាក់គេលេីកលែងតែ​ណាំជូនមួយប៉ុណ្ណោះ​
"​ ជុងហ្គុក​? ? "​ នាងបន្លឺហៅឈ្មោះរាងក្រាស់ទាំងហួសចិត្ដហួស
ថ្លេីមប៉ុណ្នឹងសោះហាមនាងដែល​ មនុស្សស្អីកំណាញ់ម្ល៉េះឲ្យតែចឹង
ឡេីងហាមអ្នកណាមកហាមនាងចប់ហេីយ​ នាងមិនប្រាកដថាស្រដីគេនិយាយមកមាន​ប្រសិទ្ធភាព​ដាក់នាងទេ​ ។
"​ ខូឡាអុី​ នាងចេះតែយ៉ាងម៉េចនាងហៅយេីងស្មេីៗអញ្ចឹង​ "​ ជុងហ្គុក​សម្លក់មុខនាងឲ្យថ្មែរហៅឈ្មោះនាងទាំងការខឹង​ច្រឡោតជាខ្លាំងគេស្អប់នរណាហៅនាយវៃស្មេីណាស់ពិសេសឈ្លេីយហៅណាគួរហៅគេថាអ្នកប្រុស​ជុងហ្គុក​ឬ​លោកម្ចាស់​ជុងហ្គុក​វាសាកសមជាង
"​ ឲ្យខ្ញុំហៅ​ជុង​រប្រៀបណាទៅទេីបសមចិត្ដនិងបងនោះ​ "​ រាងតូច
សម្លឹងមុខគេទាំងកែវភ្នែក​ក្រឡាប់ចាក់​នាងធ្វេីស្អីឬនិយាយអ្វីមិនដែរថានាយកំលោះមិនបន្ទោសនាងម្ដងណាទេ​ ឥឡូវសួរចិត្ដម្ដងចង់បានរប្រៀបណាកម្ម៉ង់មកនាងព្យាយាម​ផ្គាប់ចិត្ត​ធ្វេីតាមតម្រូវការរបស់គេ
"​ លោកម្ចាស់​ "​ រាងក្រាស់ញញឹមក្រែបមាត់បន្ដិចហេីយកម្រេីបបូរ
មាត់បន្លឺឡេីងហៅគេបែបនិងទេីបនាយពេញចិត្ដ​
"​ ទេ​ លោកម្ចាស់​យ៉ាងម៉េច​ ជុងជា​សង្សាររបស់អូន​ អញ្ចឹងហៅបង
ថាហាន់នីទៅចុះអូខេទេ​ "​ រាងតូចនិយាយអឺអេីតែឯង​សង្សាររប្រៀបស្អីទេហ្អាហៅខាងប្រុសថា​លោកម្ចាស់​អត់សមទេដឹងនេះ​ លោកម្ចាស់ស្ដាប់ទៅឆ្គងៗអាម៉េចទេ​ អញ្ចឹង​ហាន់នីប្រសេីរបំផុតសម្រាប់នាង​
"​ បេីអញ្ចឹងដដែលនាងសួរខ្ញុំធ្វេីអ្វី​ "​ រាងក្រាស់និយាយទាំងមុខមាំមិនញញឹមញញែម​ដូចនាងតូចឡេីយ​
"​ សួរយកគួរធ្លាប់លឺទេ​ លោកម្ចាស់​សង្សារ​ "​ នាងថែមពាក្យលោកម្ចាស់ពីមុខសង្សារទៀតនាងតូចឌឺដងគេមិនណយទេនេះ
"​ សង្សារ​រប្រៀបណាទាំងខ្ញុំមិនធ្លាប់ឃេីញមុខនាងសូប្បីតែម្ដង​ "​
ដល់ដំណាក់កាលនេះហេីយ​ ជុងហ្គុក​សួរ​ដេញដោល​នាងឲ្យដឹង
រឿងតែម្ដង​ សង្សារយ៉ាងណាដែលទាំងគេមិនចាំមិនស្គាល់សូប្បីតែឈ្មោះរបស់នាងផង​ នាងអឺអេីតែឯងទេដឹងនេះ​ ហេីយគ្មាននរណាម្នាក់រំលឹកមួយនិងឲ្យនាយដឹងផង​ ចម្លែកណាស់​ ។
"​ ឲ្យបងចាំ​ រប្រៀបម៉េចទៅណ៎​ បេីបងបាត់ការចងចាំហេីយនិង​ "​
នាងតូចធ្វេីមុខ​ភ្លឹះៗ​មិនដឹងខ្យល់​ តែសម្រាប់ជុងហ្គុកគឺនាងខ្យូតណាស់តែអេម៉េចមាន​អារម្មណ៍​បែបនិងកេីតឡេីងចំពោះគេមិនបានទេដាច់ខាងត្រូវដកចិត្ដចេញពីនាងឲ្យទាល់តែបាន​ វាគ្មានប្រយោជន៍ទេស្នេហាតែងតែនាំក្ដី​វិនាសនិងការឈឺចាប់ដាក់ខ្លួនប៉ុណ្ណោះ​ ។
"​ នាងប្រាកដចិត្ដទេ​ "​ រាងក្រាស់ចោទសួរនាងដោយចងចិញ្ចេីមជាប់ប្រាកដចិត្ដដែលទេថានាយបាត់ការចងចាំនោះ​ ទាំងនាយផ្ទាល់មិនខ្លួនផងឯងនិងចុះនាងជាអ្វីទៅបានប្រាកដប្រាជាជាងសាមីខ្លួនម្ល៉េះ
"​ អូនមិនប្រាកដចិត្ដអូនមិននិយាយឡេីយ​ ជុងហ្គុក​ "
រង់ចាំភាគបន្ដ​
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now