" អូនមិនប្រាកដចិត្ដអូនមិននិយាយឡេីយ ជុងហ្គុក " ខូឡាអុីឆ្លេីយ
តបទៅកាន់នាយបែបមានទំនុកចិត្តបំផុត នាងហ៊ានអះអាងណាគេ
បាត់ការចងចាំហេីយទេីបហារស្ដីដូច្នោះប្រសិននាយចងចាំឡេីង
វិញគេនិងនិយាយផ្អែមល្ហែមលេីនាងខ្លះដោយមិនប្រេីប្រាស់
សម្ដីសំដៅគំរោះគំរើយអញ្ចឹងឡេីយ ។
" អូខេមិនហាមទេ យេីងឈប់និយាយហេីយនាងរកកន្លែងគេងចុះ
យេីងចង់សម្រាកហេីយ " នាយកំលោះឈប់ប្រកែកតវ៉ាអ្វីទៀត
ហេីយម៉ោងនេះគេបាក់កម្លាំងល្វេីយខ្លាំងណាស់ត្រូវការសម្រាក
ប្រមូលកម្លាំងទៅធ្វេីការនូវថ្ងៃស្អែកផង នាយក្រាស់ក្រោកឡេីង
ទៅបន្ទប់ទឹកសម្អាតខ្លួនមុនចូលគេង គេតែងតែសម្អាតកាយយ៉ាឲ្យ
ស្អាតល្អជាងមុនសិនព្រោះមេីលថែខ្លួនល្អណាស់ជាពិសេសមិនដែរចោលខ្លួនប្រាណស្អុយមួយយប់ដោយសារអត់ងូតទឹកឡេីយវាលុះត្រាតែនាយស្រវឹងស្រាមួយមុខប៉ុណ្ណោះ តែបច្ចុប្បន្ននាយម៉េចអាចនិងផឹកស្រាបានទៅ វាជាបញ្ជាក់បញ្ជាគ្រូពេទ្យឲ្យតមជាតិសូរ៉ានិងផ្សេងៗទៀតរៀបរាប់មួយថ្ងៃក៏មិនអស់ដែល
" អូនសន្យា អូននិងនាំបងត្រឡប់មកវិញ ជុងហ្គុក " នាងសន្យានិង
ខ្លួនឯងទោះប្រេីតាមវិធីសាស្រ្តក៏ដោយនាងត្រូវតែជំនះវាដោយ
ប្រេីមនោសញ្ចេតនាដេីម្បីរំញោចការចងចាំទាំងឡាយនោះមកវិញប្រហែល១៥នាទីទេីបរាងក្រាស់ចេញពីបន្ទប់ទឹកដោយរាងស្ដេីងរៀបចំសម្លៀកបំពាក់ដាក់លេីទូរនៃជ្រុងម្ខាងដែលហៅកាត់ថាបន្ទប់សម្លៀកបំពាក់របស់នាយ នាងតូចបត់វាដាក់ចូលមួយស្អាតទាំងរបស់នាងនិងរបស់សង្សារផងដែរ ហេីយនាងរកភួយនិងខ្នេីយកេីយយកទៅទុកនៅសាឡុងរួចជាស្រេច បន្ទាប់មកទៅសម្អាតខ្លួន ។
" នាងពិតជាមិនគេងជាមួយយេីងទេឬ " ហេតុអ្វីអន់ចិត្ដដែលនាង
ធ្វេីដូច្នោះ មិនគេងលេីគ្រែរួម ហេតុអ្វីទៅមានអារម្មណ៍អាក់អន់ចិត្ត
អញ្ចឹង ប្លែកទៀតហេីយឲ្យតែនៅក្បែរនាងមួយរយះនិងគេចម្លែកៗ
ច្រេីនណាស់ ជុងហ្គុកគ្រវីក្បាលបញ្ឈប់អារម្មណ៍មួយនិងចោល
ហេីយទៅបន្ទប់សម្លៀកបំពាក់ដេីម្បីប្ដូរខោអាវចេញ នាយត្រឡប់
មកវិញដោយខោអាវនាងតូចរៀបចំអោយ គេទម្លាក់ខ្លួនលេីគ្រែ
មិនទាន់៥នាទីស្រួលបួលផងនាយកំលោះគេងលក់ស្កប់ស្កល់បាត់
ទៅហេីយ ។
ក្រាក សំឡេងបេីកទ្វាបន្ទប់បន្លឺឡេីង នាងខំរុញទ្វាថ្នមៗហេីយតែវា
នូវលឺសំឡេងខ្លាំងៗទៀត អញ្ចឹងហេីយខាំមាត់សម្លក់ទ្វាទាំងគ្មាន
វិញ្ញាណសន្ធិតលេីវា
" កុំបញ្ចេញសំឡេងខុសរប្រៀបពេក ឯងមិនឃេីញសង្សារយេីង
កំពុងគេងទេអី " នាងតូចក្ដាប់មាំក្ដាប់កដដែល ខឹងនិងទ្វាឆ្គួតនិង
ណាស់ នាងតូចអេីតមេីលជុងហ្គុកថានាយកំពុងធ្វេីអ្វីនាពេលនេះ
" អូ! ! គាត់គេងហេីយ សំណាងហេីយមិនអញ្ចឹងយេីងជួលជាងដោះទ្វាឯងចេញមិនខាន ឆេីស " នាងតូចដេីរចេញមកខាងក្រៅដោយភ្ជាប់កន្សែងចងពុំពីលេីដេីម្បីបិទបាំងល្វែងខាងលេីនិងខាងក្រោមផងដែរ នាងរហ័សរហួនទៅផ្លាស់ប្តូរសម្លៀកបំពាក់ហេីយចូលគេងឲ្យលឿនប្រសិននាងនូវយូរបន្ដិចទៀត យប់អាធ្រាត្រជាងមុនហេីយ
ព្រះសូរិយារះឡេីងយ៉ាងចែងចាំងបញ្ចេញពន្លឺពណ៍ទឹកក្រូចយ៉ាងស្រស់បំព្រងស្រស់ស្រាយបំផុតសម្រាប់មនុស្សលោកអ្វីដែលពិសេសរុក្ខជាតិអ្នកតាវល្លិ៍លូតលាស់យ៉ាងល្អ ផ្ការីកស្រទាប់យ៉ាងក្រពុំស្រស់ស្អាតដែលតាំងលំអសម្រាប់គយគន់ពេលនរណាពិបាកចិត្ដឬស្មុគស្មាញតប់ប្រមល់ក្នុងចិត្ដ ពួកគេអាចធ្វេីឲ្យមនុស្សធូរស្បើយចិត្ដដោយស្រោចទឹកឬដាំពួកគេនូវលេីដី អ្វីទាំងអស់នេះក៏ជួយបំបាត់ភាពតប់ប្រមល់ធុញថប់ចិត្ដគួរសមដែរ ។
" ហុឹម " រាងក្រាស់គ្រហឹមដេីមកបន្ដិចហេីយកម្រេីត្របក់ភ្នែកបេីក
ឡេីងនាយងេីបអង្គុយដោយញីភ្នែកមិនទាន់អស់ជាតិងងុយមួយ
សន្ទុះក្រោយនាយលែងងងុយក៏ក្រោកចេញពីគ្រែសំដៅសាឡុង
ដែលនាងកំពុងគេងលង់លក់ រាងក្រាស់អង្គុយចោងហោងសម្លឹង
មុខមាត់របស់នាងកំពុងដេក
" មុខនាងទាក់ទាញណាស់នាងល្អិត " បបូរមាត់សុីជម្ជូ ទម្រង់មុខ
ពងក្រពើដោយច្រមុះនិងកែវភ្នែកសាកសមនិងទម្រង់មួយនិងវា
ល្អឥតខ្ចោះតែម្ដងហេីយថែមរោមភ្នែកនាងវែងល្អថែមខ្មៅក្រឹប
នាងស្អាតមួយតួខ្លួនប្រាណតែម្ដង ស្អាតលេីសម៉ូដែលទៀតផង ប៉ុន្ដែអេគេអង្គុយសរសេីរនាងអញ្ចឹងឬ ចំមែនហេីយ
" យេីងឆ្គួតទៀតហេីយ ម៉េចមកលួចវិភាគសម្រល់នាងល្អិតនិងចឹង"
រាងក្រាស់ប្រញាប់ក្រោកឈរអស់កម្ពស់គ្រហឹមបន្ដិចហេីយរហ័ស
ទៅសម្អាតខ្លួនរៀបចំខ្លួនទៅក្រុមហ៊ុន ពីព្រោះគេមានណាត់ជួបមុខ
ដៃគូសហការក្នុងក្រុមហ៊ុនពេលនេះនាយបញ្ចេញមុខមាត់ពិតហេីយ
ប្រៀបដូចនិងប្រកាសសង្រ្គាមជាមួយសត្រូវអញ្ចឹង គេមិនមែនមនុស្សកំសាកញីលាក់ខ្លួនលួនដូចអណ្ដេីរក្នុងស្នូកឡេីយ ។
" ចៅហ្វាយ " ក្រោយឃេីញដំណេីរចៅហ្វាយមកដល់ភ្លាមនាយ
ជំនិតប្រញាប់មកទទួលម្ចាស់ដោយមិនឲ្យគេឃ្នេីសចិត្ដត្រង់ណាទេ
" ហុឹម ជួយប្រាប់អ្នកបម្រេីទីនេះផង រៀបចំអាហារពេលព្រឹកឲ្យ
នាងល្អិត ហេីយហាមធ្វេីបាបនាងដាច់ខាតលឺទេ ប្រសិននរណា
ហ៊ានល្មេីសបញ្ជាយេីង ម្នាក់នោះនិងជួបអត្ដចរិតយេីងផ្ទាល់ " រាង
ក្រាស់បោះស្រដីប៉ុណ្នឹងហេីយបោះជំហានសំដៅទៅឡានដែល
ចតចាំនាយជាស្រេចគេចូលទៅខាងក្នុង ដោយដៃកាន់ laptop
ត្រួតពិនិត្យឯកសារត្រួសៗប៉ុណ្ណោះ និងមេីលគម្រោងការដែល
ត្រូវធ្វេីបទបង្ហាញនៅប្រជុំផងដែរ វាជាម៉ូតកាំភ្លេីងថ្មីដែលបានដាក់
តាំងលក់កាលពី៣សប្ដាហ៍មុនដោយមានអតិថិជនស្នេីរសុំឲ្យនាយ
ផលិតម៉ូតមួយគ្រឿងនេះសារជាថ្មី យ៉ងណាត្រូវពិចារណាឲ្យ
ល្អិតល្អន់សិនទេីបប្រកាសកម្ម៉ង់លក់ម្ដងទៀត ។
រាងក្រាស់អង្គុយក្នុងប្រជុំដោយស្ដាប់យកចិត្ដទុកដាក់បំផុតហេីយ
វិភាគទម្រង់នៃគម្រោងរបស់ម៉ូដែលកាំភ្លើងនីមួយៗដែលដៃគូនិង
បុគ្គលិករបស់នាយបានគូសវាឡេីងបូករួមនិងការលេីកម៉ូតកាំភ្លេីង
នាយផ្ទាល់ធ្វេីជាប្រធានបទទៀតផង ទម្រាំឆ្លងកាត់ការពិចារណា
រួចរាល់ហេីយ អង្គប្រជុំត្រូវបានបញ្ឈប់ រាងក្រាស់ដោះអាវក្រៅ
យកកាន់និងដៃគេបន្ធូរខ្សែក្រវ៉ាត់បន្ដិច ហេីយទម្លាក់ខ្លួនលេីកកៅអី
បិទភ្នែកសំងំគេងបន្ដិចក្រែងបាត់ឈឺក្បាល ព្រោះអម្បាញ់មិញក្បាលនាយឈឺខ្លាំងណាស់សឹងស្រែកយំកណ្ដាលអង្គប្រជុំហេីយ ។
" វាឈឺទៀតហេីយ ហុឹម " រាងក្រាស់ដកដង្ហេីមធំមួយរយះមកនេះ
គេព្យាយាមគិតរឿងអតីតលេីសលួសពេកទេីបបង្កឲ្យឈឺញឹកញាប់
បែបនិង ដោយសារចង់ដឹងពីអ្វីដែលនាងតូចនិយាយនោះពិតឬអត់
ប៉ុណ្ណោះ ហេតុនេះបានគេឈឺខ្លួនទទេនោះទេ ។
រង់ចាំភាគបន្ដ
សរសេរដោយ៖ម៉ូ
YOU ARE READING
ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន វគ្គ០២ (ចប់)
Romanceដោយសារភាពរំអួយរបស់នាងទេីបអ្នកគ្រប់គ្នាអាណិតតប៉ុន្ដែមិនមែនរូបគេឡេីយ គេស្អប់ៗនាងដល់ឆ្អឹងស្អប់ស្ទេីរតែបាញ់នាងសម្លាប់ចោលចំពោះមុខគេស្អប់នាងហៅលែងលឺហេីយ " មិនដឹងជាកម្មពារឬអ្វីឲ្យប្រាកដទេ ហេតុអ្វីលោកស្អប់ខ្ញុំទាំងខ្ញុំមិនធ្វេីខុសអ្វីសោះ " " គឺខុស ន...