ភាគ០២៖នាងជាអ្នកណា!!

1.3K 51 0
                                    

ជុងហ្គុក​វិលត្រឡប់មកជាន់ទឹកដីនេះម្ដងទៀតក្នុងនាមជា​ ជុងហ្គុក
ម៉ាខ្វីស្កេអែស្រ្ដា​ ម្ចាស់អាវុធលំដាប់ជួរមុខដោយមាន​ណាំជូនហ្យុង
មកជាមួយ​ តេីវាចម្លែកទេ​ ហេតុអ្វី​កន្លែងណាឬទីណាដែរមានវត្ដមានរបស់​ជុងហ្គុក​ទីនោះមាន​ណាំជូនជានិច្ច​ ត្រូវហេីយនាមជាបងប្រុសគេតាមការពារអញ្ចឹងហេីយជាពិសេស​ គេស្អប់អ្នកបង្កដេីមហេតុដែលធ្វើឲ្យ​ជុងហ្គុក​ពន្យាពេលជិតក្បែររណ្ដៅស្លាប់មួយនេះ​
"​ ខ្ញុំថាពួកយេីងទៅ​ភូមិគ្រិះ​សូហ្គាហ្យុងតែម្ដង​ ឬទៅ​ភូមិគ្រិះ​បងសិន" កំលោះតូចងាកមុខមកសួរទាមទារចម្លេីយពីបងប្រុសសង្ហាកម្ពស់១.៨ជាងដែលដេីរ​ទន្ទឹម​គ្នា
"​ សម្រាកនៅ​ភូមិគ្រិះ​បងល្អជាង​ "​ គ្មានហេតុផល​អ្វីដែលត្រូវទៅភូមិគ្រិះសូហ្គាទេហេីយណាមួយគេក៏មិនពេញចិត្ដនិងការឲ្យជុងហ្គុកស្នាក់នៅទៅនោះផងដែរ​ ព្រោះអ្វី​ គឺមានវត្ដមាននាងតូចនៅទីនោះ​ ។
"​ ល្អតេី​ប៉ុន្ដែខ្ញុំចង់ដេីរលេងសិនតេីបង​អនុញ្ញាត​ទេ​ "​ នាយកំលោះខានរស់នៅទៅនេះយូរហេីយអញ្ចឹងប្រាកដណាស់គេច្បាស់ជាងភ្លេចផ្លូវឬកន្លែងដេីរមួយចំនួន​ ហេីយណាមួយគេមិនអាច​ផ្ដេសផ្ដាស​បានទេអញ្ចឹងត្រូវ​សុំ​អនុញ្ញាត​ព្រោះមាន​សត្រូវច្រេីនណាស់ដែលរង់ចាំ​ឱកាសវៃប្រហារគេពីក្រោយនោះ
"​ ប្រាកដជាមិនបធិសេធឯងស្រាប់ហេីយជុង​ "​ រឿងនេះគេមិនអាច
ប្រកែកនិងជុងហ្គុកទេអញ្ចឹងក៏ព្រមតាមនិងទៅណាមួយគិតថាប្អូនអាចរង​សម្ពាធប្រសិនគេ​គាបសង្កត់​សេរីភាពរបស់គេពេក​ ។
"​ អញ្ចឹងខ្ញុំសុំលាសិនហេីយ​ ជួយផ្ញេីទីតាំង​ភូមិគ្រិះ​បងផង​ "​ ជុងហ្គុក​
ញញញឹមយ៉ាងស្រស់បញ្ចេញភាពមន្ដស្នេហ៍ទាក់ទាញតាមស្នាមញញឹមមួយធ្វេីឲ្យ​ក្រមុំៗនៅ​ប្រលានយន្តហោះ​ស្រែកអរទ្រហឹងគេ
គ្រ​វីដៃលាដោយបោះជំហានទៅបាត់ជាមួយស្នាមញញឹមរបស់
គេផងដែរ​​អង្គរក្សដេីរតាមពីខាងក្រោយប្រហែល១០នាក់ ដូចអ្វីដែលដឹងចឹងជុងហ្គុកញញឹមឬសេីចបានតែជាមួយ​គ្រួសារប៉ុណ្ណោះប៉ុន្ដែសម្រាប់អ្នកដទៃគេមុខមាំស្មេីគ្មានញញឹមសូប្បីបន្ដិច​ការដេីរកំសាន្ដ
របស់ជុងហ្គុកក៏បញ្ចប់គេស្រស់ស្រាយម្យ៉ាងដែរព្រោះខានដេីរលេងបែបនេះយូរហេីយ​ វាពិតជារឿងកម្ររបស់គេដែលដេីរតាម​ផ្លូវ​សាធារណៈ​ដូចអ្នកផ្សេងទៀត
"​ គួរត្រឡប់ទៅវិញហេីយ​ តោះ​"​ ម៉ោងជិត៦ហេីយវាក៏ជិតដល់ម៉ោង
នាយលេបថ្នាំផងដែរ​ រាងក្រាស់ដេីរចូលក្នុងឡានដោយភ្នែកសម្លឹង
ទេសភាពខាងក្រៅយ៉ាង​ស្ងៀមស្ងាត់​គ្មានសូរសំឡេងនិយាយអ្វីទាំងអស់​ ។
ប៉ុន្តែ​ខួរក្បាលរបស់គេស្រាប់នឹកគិតរឿង​សុបនិ​ការពីយប់មិញតេីសំឡេងស្រីម្នាក់នោះជាអ្នកណា​ ហេតុអ្វី​ហៅគេ​ស្និតស្នាល​បែប
នេះនាងជាគូរស្នេហ៍គេឬ?គេពិតជាចង់ដឹងណាស់ខណះដែរជុងហ្គុកភ្លឹកគិតមិនចាប់អារម្មណ៍អ្នកសួរនាំឡេីយ
"​ ចៅហ្វាយ​ ...​ ចៅហ្វាយ​ "​ ឃ្វីជុងហ៊ូ​ព្យាយាមហៅរាងក្រាស់ម្ដងជាពីដងម៉េចក៏គាត់ភ្លឹកៗថ្មឹងៗដូចគ្មាន​វិញ្ញាណ​ក្នុងខ្លួន​អញ្ចឹងគេទ្រាំមិនបានក៏ស្រែកមួយទំហឹងទេីបនាយភ្ញាក់ពីការគិតមួយនេះដោយភាព​មីងមាំងមិនដឹងខ្យល់
"​ មានរឿងអ្វីមែនទេ​ ? ? ​"​ រាងក្រាស់ចោទសួរកូនចៅដោយក្ដី​ងឿងឆ្ងល់​ម៉េចសុខៗស្រែកអញ្ចឹង​ ដាច់អារម្មណ៍គេគិតអស់ចំមែនហេីយ
"​  ហេតុអ្វី​ខ្ញុំសួរចៅហ្វាយពីបីសារ​ម៉េច​     ក៏មិនឆ្លេីយតបខ្ញុំអញ្ចឹងចៅហ្វាយមានរឿងអ្វីគិតក្នុងចិត្ដឬ? ? "​ ឃ្វីជុងហ៊ូ​
"​ គ្មានទេ​ "​ ជុងហ្គុក​
"​ ចៅ...​ "​ ឃ្វីជុងហ៊ូ​រកហារមាត់ស្រែកទាមទារចម្លេីយពីនាយដដែលប៉ុន្ដែជុងហ្គុកនិយាយកាត់សម្ដីមុន
"​ កុំសួរយេីង​ គិតពីការបេីកបរឡានរបស់ឯងទៅ​ ឃ្វីជុងហ៊ូ​ "​
"​ បាទទាន​ "​ 
---
កម្មវិធី​តូចមួយសម្រាប់គ្រួសារវាជាពិធីខួបកំណេីតរបស់​យ៉ុនឈី​កូន
ប្រុសតែមួយគ្រាប់របស់​សូហ្គា​ ស្វៀវីហ្គាយូ​ បងប្អូនពួកគេជួបជុំគ្នាគ្រប់គ្មានបាត់នរណាឡេីយគ្រាន់តែអ្នកខ្លះមកយឺតប៉ុណ្ណោះក្រៅអ្នកណាទៀតនោះណាំជូន​ ជុងហ្គុក​និងលោកម្ចាស់​ ថេហ្យុង​ ម៉ូហេហ្សាអេរ៉ា​ដែរមមាញឹក​និងការកាន់កាប់​តំណែង​ជា​ព្រះរាជទាយាទ​ពេញលេញគេគ្មានភាពទំនេរឥតប្រយោជន៍​ឡេីយ​ នេះកុំតែរាប់អានគ្នាជាបងប្អូនកុំអីអញ្ជេីញនាយដល់​វិមានទៀតក៏មិនខ្ចីមកដែរ​ យល់មុខថាបងប្អូនទេទេីបឈានមកមួយភ្លែតនោះ​ ឯណាំជូននិងជុងហ្គុកស្ទះ
ផ្លូវ​ទេីប​បណ្ដាយឲ្យ​មកយឺត
"​ ហៃយ៉ា​ ទូលបង្គំពិតជាមាន​កិត្តិយស​មែនទែនដែលព្រះរាជទាយាទ
យាមមកកម្មវិធី​តូចតាចរបស់ទូលបង្គំនោះ​ "​ សូហ្គា​ដេីរមកទទួលគេ
ដោយមិនភ្លេចពាក្យញ៉ោះបញ្ឈឺតិចតួចឲ្យកំលោះនេះម៉ួម៉ៅប៉ុណ្ណោះ
"​ ខ្ញុំគ្មានអារម្មណ៍សេីចឬលេងទេ​ ហ្យុង​ "​ ថេហ្យុង​មិនសេីចក្នុងការ
និយាយលេងសេីចជាមួយសូហ្គាឡេីយគេដេីរចូលទៅក្នុងបាត់ដោ
យទុកម្ចាស់កម្មវិធីចោលហាក់ដូចរបស់គ្មានតម្លៃដែលគ្មានអ្នកណា
អេីពេីអញ្ចឹង​ ពិតជាឈឺចិត្ដមែន​ ។
"​ ចុមមេីលធ្វេីឬកចឹង​ លេងសេីចបន្ដិចខឹងមុខក្រញ៉ូវដេីរចោលឯង
ទៅកេីតយ៉ាប់ណាស់​ "​ សូហ្គា​គ្រវីក្បាល​និងប្អូនបន្ទាប់ពៅមួយនេះ
ណាស់ទោះគេដឹងពី​ប្រវត្តិ​ជីវិតរបស់ថេហ្យុងតិចតួចក៏ដោយយ៉ាង
ណាគេក៏គ្មានសិទ្ធសួរដេញដោលដែរសំខាន់រង់ចាំនាយបកស្រាយផ្ទាល់ប៉ុណ្ណោះ​ វាមិនយូរទេ​ ព្រោះនោះជាការសន្យារវាង​ថេហ្យុង​និងសមាជិកផ្សេងទៀតដោយប្រាប់ពីសមាសធាតុពិតបន្ទាប់ពីបញ្ចប់រឿងផ្ទាល់ខ្លួន​ ។
សូហ្គាឈរចាំផ្លូវ​ជុងហ្គុក​និងណាំជូនពីព្រោះម៉ោង៨យប់ទៅហេីយ
មិនទាន់ឃេីញវត្ដមានពួកគេឈរចំពោះមុខសោះតេីមានបញ្ហាអ្វីទៅទេីបគេមកយឺតយ៉ាវយ៉ាងនេះ​
"​ អូ​ហ្យុង​ខ្ញុំសុំទោសដែលពួកយេីងមកយឺត​ "​ ណាំជូន​
"​ មិនអីទេ​ សំខាន់ឲ្យតែពួកឯងមកទៅបានហេីយ​ ម៉ោះ​ជុងហ្គុក​ "​ សូហ្គាមិនប្រកាន់ទោសអ្វីទេ​ រឿងខ្លះ​អធ្យាស្រ័យ​បានក៏​អធ្យាស្រ័យ​ទៅប្រកាន់ជ្រុលពេកវាមិនសមដែរ​ សូហ្គាអូសដៃរាងក្រាស់ចូលទៅខាងក្នុងដោយ​បង្កប់ភាពសប្បាយរីករាយជំនួសនាងតូច​ គេសម្លឹងឃេីញពីភាព​វេទនា​របស់នាងមកយូរហេីយអញ្ចឹងគួរផ្ដល់ភាពក្ដីរិករាយឲ្យទៅនាងខ្លះ​ ។
"​ ហ្យុង​ចង់នាំ​ជុងហ្គុក​ទៅណា​"ណាំជូន​ព្យាយាមតាមពីក្រោយស្មាននាយមិនដឹងឬថាបម្រុងនាំជុងហ្គុកទៅជួបក្មេងបញ្ហានោះគេគ្មានថ្ងៃឲ្យពួកគេជួបគ្នាជាដាច់ខាត
"​ ទៅណាឬ​ "​ ជុងហ្គុក​ភ្នែកក្រឡាប់ចាក់មិនយល់សោះនេះគាត់នាំ
ខ្លួនទៅណានិងក្រែងកន្លែងកម្មវិធីនៅសួនខាងក្រោយមិនចឹងម៉េចក៏នាំគេចូលក្នុងផ្ទះអញ្ចឹងពិតជាឆ្ងល់មែន
"​ នាំឯងទៅជួបមនុស្សសំខាន់និងណា​ ជុង​ "​
"​ មនុស្សសំខាន់? ? "
"​ ត្រូវហេីយនាងចាំឯងយូរណាស់ហេីយ​ ដេីរឲ្យលឿនមក​ ជុង​ "
"​ អរបាទ​ "​ ទោះមិនយល់ពីអ្វីដែលសូហ្គានិយាយនាយស្របដេីរតាមពីក្រោយបងប្រុសដែល​ សូហ្គា​នាំជុងហ្គុកមកជាន់ខាងលេីដោយឈរមុខបន្ទប់នរណាម្នាក់​
"​ មកទីនេះធ្វេីអ្វី​ "​
"​ ដូចដែលបងនិយាយមុននេះអញ្ចឹង​ ចាំបន្ដិច​ ខូឡាអុី​បេីកទ្វា​ "
ក្រាក​ សំឡេងបេីកទ្វាបន្ទប់ក៏បន្លឺឡេីងបង្ហាញម្ចាស់បន្ទប់ដោយក្រោមទឹកមុខ​ស្លេកស្លាំង​ដូចអ្នកជំងឺ​ វាធ្វេីឲ្យ​ជុងហ្គុក​ឈរសម្លឹងមេីលមុខនាងមិនព្រិច​ ឆ្ងល់ម៉េចក៏មុខនាងប្រហែលនិងអ្នកណាម្នាក់ដែលនាយធ្លាប់ជួបពីមុនប៉ុន្ដែម៉េចក៏មិនចាំអ្វីសោះអញ្ចឹង​
"​ ចាបងមានការអ្វីឬ​ "​ ព្រោះនាងមិនសូវស្រួលខ្លួនទេីបមិនបានទៅ
ចូលរួមជាមួយពួកគេនៅខាងក្រោយទេីបសំងំគេងក្រែងឆាប់ធូរ
"​ គឺនាំមនុស្សពិសេសរបស់ឯងមកជួបនិងណា​ "
"​ ហិហិ​ មនុស្សពិសេសឯណាម៉េចក៏...​ "​ នាងងេីយមុខប្រឹងសម្លឹងរកមេីលមុខមនុស្សពិសេសដែលសូហ្គានិយាយមុននេះប៉ុន្ដែត្រូវ​ស្រឡាំងកាំងនិងវត្ដមានរាងក្រាស់​
"​ នេះ...​ "​ ក្រសែភ្នែក​នាងបាញ់មករកសូហ្គាដេីម្បីសុំចម្លេីយ
"​ ត្រូវហេីយគឺគេនិយាយគ្នាលេងសិនទៅ​ បងទៅខាងក្រោមហេីយជុងហ្គុក​ និយាយតាមសម្រួលទៅណា​ "​ សូហ្គា​ទះស្មាប្អូនតិចៗរួចក៏ដេីរចុះទៅខាងក្រោមបាត់គេទុកឱកាសឲ្យពួកគេនៅតែពីនាក់
"​ ហ៊ឹក​ ហ៊ឹក​ ជុង​ ពិតជាបងមែន​ "​ ខូឡាអុី​រំភេីប​ញាប់ញ័រ​ក្នុងទ្រូងនាងទប់អារម្មណ៍ពុំបានក៏ប្រញាប់ឱបគេពេញៗដៃដោយនឹករំលឹកនាងចង់សួរកគេណាស់ថាបាត់ទៅណាមួយឆ្នាំនេះម៉េចក៏មិនផ្ដល់ដំណឹងឲ្យនាងដឹងអញ្ចឹង​ ម៉េចក៏ទៅបាត់សូន្យឈឹងចឹងមនុស្សអាក្រក់
"​ នាងជាអ្នកណា​ "​ ជុងហ្គុក​ភាំងអស់ហេីយសុខៗមានស្រីរត់មកឱប
អញ្ចឹងគេព្យាយាមរុញនាងចេញ​ គេស្អប់ភាព​ស្និទ្ធស្នាល​ជាមួយមនុស្សប្លែកមុខណាស់​ ។
រង់ចាំភាគបន្ដ​
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now