ជុងហ្គុកបានចេញពីសាលាមួយនេះទៅក្រុមហ៊ុនរបស់ខ្លួនព្រោះ
នាយត្រូវពិនិត្យមេីលម៉ូតកាំភ្លេីងដែរចេញផលិតដាក់លក់ឲ្យទៅ
អតិថិជន នាយក្រាស់កំពុងមមាញឹកលេីក្រដាសទាំងអស់នោះ
ឯខូឡាអុីវិញនាងដេីរតាមពីក្រោយលោកគ្រូនាយកសាលា
កូនសិស្សនាំគ្នាអេីតកមេីលឲ្យដូចសត្វកវែងព្រោះចង់ដឹងថាអ្នក
ណាគេមកពីក្រោយលោកនាយកគេនោះ
" នាងជាអ្នកណាម៉េចក៏លោកនាយកនាំមកដោយផ្ទាល់អ៊ីចឹង "
សំឡេងកូនសិស្សខ្សឹបខ្សៀវនិយាយគ្នាតេីនរណាស្គាល់នារី
ម្នាក់នោះទេនាងស្អាតមែនសូប្បីទឹកមុខរាបស្មេីរបស់នាងក៏អាច
ឆក់បេះដូងពួកគេបានយ៉ាងងាយដែរ ។
" រុកឲ្យខ្វាក់ភ្នែកឥឡូវហេីយ អាចោរប្រុសសង្ហា " ខូឡាអុីខាំ
បបូរមាត់ម៉ួម៉ៅទៅនិងក្រសែភ្នែកពួកគេមេីលមកកាន់នាងឲ្យដូច
ចំណីត្រៀមខ្លួនបំពេញតណ្ហាឲ្យពួកគេអ៊ីចឹង
" មកដល់ហេីយ នេះថ្នាក់របស់អ្នកនាង " នាយកសាលាចង្អុល
ផ្លាកថ្នាក់ហេីយនាំនាងចូលទៅខាងក្នុង កូនសិស្សនាំគ្នាអង្គុយ
ស្ងៀមមិនហ៊ានកម្រេីកអ្វីទាំងអស់ព្រោះលោកនាយកសាលា
មកផ្ទាល់អ៊ីចឹងតាសរញ៉េរញ៉ៃថ្នាក់ពួកគេត្រូវពិន័យលាងបន្ទប់ទឹក
មួយខែមិនខាន
" នាងជាសិស្សផ្ទេរមកថ្មីពីក្រៅប្រទេស ខូឡាអុីណែនាំឈ្មោះ
របស់នាងឲ្យពួកគេស្គាល់ទៅ " លោកនាយកហៅឈ្មោះនាង
រៀងញញេីតបន្ដិចខ្លាចថានាងប្ដឹងជុងហ្គុករឿងហៅឈ្មោះនាង
ស្មេីនិងតាសម៉ង់
" សួស្ដីខ្ញុំ ខូឡាអុី ម៉ាខ្វីស្កេអែស្រ្ដា សូមផ្ញេីខ្លួនផង " ខូឡាអុីវាចា
ណែនាំឈ្មោះនិងត្រកូលរួចហេីយញញឹមបន្ដិចរួចងាកសួរគ្រូ
បង្រៀន " តេីកន្លែងណាឲ្យខ្ញុំអង្គុយនោះអ្នកគ្រូ "
" គឺតុទី៥ជួរទី៣ អ្នកនាង " ម៉េចបានអ្នកគ្រូហៅនាងទេដោយសារ
ត្រកូលនាងនិងហេីយគ្រាន់លឺភ្លាម រោមព្រឺអស់ហេីយ អ្នកណា
មិនស្គាល់ត្រកូលម៉ាខ្វីស្កេអែស្រ្ដានេះទាំងកំណាចនិងឃោឃៅអ្វី
កាន់តែប្រយ័ត្នគឺគេស្អប់នរណាប៉ះពាល់លេីសមាជិកគ្រួសារ
ឡេីយអ៊ីចឹងហេីយនាងត្រូវប្រយ័ត្នមាត់បន្ដិចក្នុងការបង្រៀននាង
តូច ។
" ចាអរគុណ "
" អ៊ីចឹងអ្នកគ្រូបង្រៀនបន្ដចុះខ្ញុំទៅសិនហេីយ "
បន្ទប់ថ្នាក់ក៏ស្ងាត់ពួកគេផ្ដាតទៅលេីការបង្រៀនរបស់អ្នកគ្រូ
ដោយយកចិត្ដទុក្ខដាក់ព្រោះខ្លាចមិនយល់ត្រង់ណា មួយព្រឹកក៏
បញ្ចប់ដោយរលូនគ្មាននរណាឡូឡាបង្អាក់មេរៀនគ្រូឡេីយ ។
" អេនាង " នាងសក់ក្រហមបានមកទះស្មានាងតូចមួយទំហឹង
ហេីយហៅនាងទៀត
" នាងហៅអ្នកណា " នាងតូចខាំមាត់ទ្រាំមិននិយាយអ្វីទាំងអស់
ព្រោះនាងមិនចង់បង្ករឿងឡេីយ
" ហៅនាងនិងហេីយ "
" ខ្ញុំ? ? នាងហៅខ្ញុំធ្វេីអី " ខូឡាអុីរៀបចំសៀវភៅដាក់ក្នុងកាតាប
ហេីយរ៉ូតរួចងេីបចេញពីកៅអីពេញកម្ពស់ហេីយទាញកាតាបមក
ស្ពាយរួចស្រាច់រួចចោទសួរអ្នកចំពោះមុខតេីហៅនាងមានការអ្វី
ដែរ នាងមិនទំនេរស្ដាប់ពាក្យឥតប្រយោជន៍ទេនាងត្រូវទៅខាង
ក្រោមដេីម្បីចាំជុងហ្គុកមកទទួលទៅញុំាអាហារថ្ងៃត្រង់
" នាងមានថ្មីអ៊ីចឹង នាងត្រូវស្ដាប់បញ្ជាយេីងគ្រប់យ៉ាងកុំប្រហេីន
មិនឱនលំទោនដាក់យេីង " នាងបញ្ចេញឬកពារធ្វេីដូចខ្លួនធំជាង
គេក្នុងថ្នាក់អ៊ីចឹងហេីយពេីតទ្រូងដាក់នាងតូចយ៉ាងក្រអឺតក្រទម
ដោយមិនដឹងថានាងតូចជាមនុស្សរបស់អ្នកណា ប្រសិននាងបាន
ស្គាល់ប្រហែលញ័រខ្លួនមិនខានទេ
" ហេតុអ្វីខ្ញុំត្រូវស្ដាប់នាង នាងជាអាណាព្យាបាលរបស់ខ្ញុំឬ "
" នាង... " ស្រីសក់ក្រហមគាំងអណ្ដាតរកនិយាយអ្វីមិនចេញគឺ
វាចុកឈាមណាស់ម៉ាត់និងក្អួតឈាមចេញមកក្រៅ ត្រូវហេីយ
នាងតូចនិយាយមិនខុសទេ នាងជានរណា? ?
" ខ្ញុំមិនចង់រករឿងនរណាឡេីយនាងគួរជៀសផ្លូវខ្ញុំទៅ "
ខូឡាអុីរៀងធុញទ្រាន់និងពួកនាងដែរ បញ្ជានរណាបានតែកុំមក
បញ្ជានាងគឺមិនបានឡេីយក្រៅពីគ្រួសារសូហ្គានិងជុងហ្គុកនាងមិនស្ដាប់នរណាទាំងអស់ ។
" មិនជៀសនាងចង់ធ្វេីស្អីយេីង "
" ចង់ដឹងឬ បានតេី ឌឹប " មួយដៃនាងតូចដាល់ស្រីសក់ក្រហម
ឡេីងផ្ងារក្រោយទៅហេីយពួកនាងជួយមកលេីកមេឲ្យក្រោកវិញ
" នាងឯង " ហ្វ្រហ្សាជូតឈាមចេញពីបបូរមាត់ដោយសារការ
ដាល់របស់នាងតូច មួយដៃអម្បាញ់មិញធ្ងន់គ្រាន់បេីដែរតេី
" យ៉ាងម៉េច ជៀសផ្លូវទៅ បេីមិនចង់បានមួយដៃទៀត " នាងតូច
តម្លេីងសរសៃកដាក់នាងមិនចូលចិត្ដហ្វ្រហ្សាឡេីយមនុស្សស្រី
ស្អីជេីងកាងរករឿងគេឯងអ៊ីចឹងនោះ ។
" មួយដៃនេះយេីងនិងសងវិញ ម៉ោះពួកឯង "
" កុំភ្លេចមកយកឲ្យលឿនផងណា យេីងធ្ងន់និងទ្រស្រដីនាង
ណាស់ឆេីស " នាងតូចស្រែកពីក្រោយខ្នងពួកគេដោយប្រេី
ពាក្យឌឺដង ស្មាននាងខ្លាចរអាអំណាចពួកនាងណាស់ទៅ
ខូឡាអុីដេីរចុះទៅខាងក្រោមអាគារហេីយសម្លឹងមេីលរកឡាន
ដែរចតចាំខ្លួនព្រោះមុននេះជុងហ្គុកផ្ញេីសារមកថាគេចាំក្នុងសាលា
អ៊ីចឹងហេីយប្រឹងបេីកភ្នែកធំៗរកមេីល បន្ទាប់ពីរកឃេីញហេីយ
នាងតូចបម្រុងទៅរត់ទៅហេីយត្រូវបង្អាក់ដោយក្រុមហ្វ្រហ្សា
បាំងផ្លូវនាង ព្រោះអម្បាញ់មិញនាងតូចដាល់ខ្លួនមួយដៃបែកមាត់
អ៊ីចឹងត្រូវមកសងសឹកមួយដៃទៅវិញ
" មានរឿងស្អីនិង " ជុងហ្គុកជ្រួញចិញ្ចេីមឃេីញពួកនាងទៅរោម
នាងល្អិតបាត់ឈឹង គេបេីកទ្វាឡានចុះទៅមេីលតេីមានរឿងអ្វី
ឬពួកនាងចង់ធ្វេីបាបនាងតូច? ?
" ចេញភ្លាមប្រយ័ត្នសុីមួយដៃទៀត " នាងម្នាក់ឯងមែនតែនាងមិន
ញញេីតខ្លាចពួកនាងដែរ ប្រសិនឲ្យនាងស៊ូនោះគឺស៊ូវៃស្លាប់ខ្លួន
ក៏ដោយយ៉ាងណានាងក៏ការពារខ្លួនបានមួយផ្នែកដែរ
" ថីខ្លាចឬ មួយដៃមិញយេីងនិងសងទៅនាងឥឡូវនេះ " ហ្វ្រហ្សា
បម្រុងនិងលេីកដៃដាល់ទៅវិញហេីយតែត្រូវនរណាគេម្នាក់ចាប់
ដៃនាងទាន់ហេីយច្របាច់មួយទំហឹងទៀតបេីទាយគឺកម្លាំងមនុស្ស
ប្រុស
" ធ្វេីស្អី " ជុងហ្គុកវាចាទាំងសំឡេងរឹងកំព្រឹសហេីយច្របាច់ដៃ
នាងឲ្យបាក់ឆ្អឹងម៉ង់ ប្រហេីនហ៊ានប៉ះពាល់មនុស្សគេផង
" អួយ លែង " ហ្រ្វហ្សាព្យាយាមទាញដៃគេចេញតែគ្មានប្រយោ
ជន៍ឡេីយកម្លាំងស្ដួចស្ដើងរបស់នាងទៅរុញច្រានមនុស្សមាឌធំ
ប៉ុណ្ណាប៉ុណីយ៉ាងម៉េចរួចទៅ
" លែងហេីយនាងវៃមនុស្សយេីងអ៊ីចឹងឬ " នាយក្រាស់បន្ថែម
កម្លាំងទៀតថ្នាក់នាងយំសស្រាក់សស្រាំមួយកន្លែងព្រោះវាឈឺ
ណាស់ហាក់ឆ្អឹងនាងចង់ប្រេះទៅហេីយ
" ប៉ុណ្នឹងយំដែរអន់ណាស់ ខូឡាអុីមកនេះ " ជុងហ្គុកប្រលែងដៃ
នាងហេីយបកដៃហៅខូឡាអុីឲ្យដេីរមករកខ្លួន
" បងជុង " នាងតូចញញឹមបិទមាត់មិនជិតហេីយរត់ទៅឱបគេមួយ
ទំហឹងហេីយផ្អឹកផ្ទៃមុខនិងដេីមទ្រូងរបស់គេហេីយលួចស្រង់ក្លិន
ក្រអូបដែរភាយចេញពីរាងកាយរបស់គេទៀតផង
" មានត្រូវត្រង់ណាដែរទេ "
" អត់ទេតែអូនដាល់នាងសក់ក្រហមនោះមួយដៃ "
" ដាល់? ? " ងាប់ហេីយនារីស្លូតបូតរបស់គេទៅដាល់គេអ៊ីចឹងឬ
" ត្រូវហេីយអូនធ្វេីតាមសម្ដីបងនោះអី នរណាចង់ធ្វេីអីវៃក៏បាន
ដាល់ក៏បានដែរ " ខូឡាអុីងេីយមុខសម្លឹងគេទាំងម៉ក់ៗមិនដឹងអី
" ហិហិ ពូកែណាស់ " ជុងហ្គុកអស់សំណើចហេីយសរសេីរនាង
អ៊ីចឹងៗអីគេស្រឡាញ់ងាប់ចោល បេីនាងហ៊ានក្លាហានចឹងនោះ
ប៉ុណ្នឹងលែងបារម្ភរឿងគេធ្វេីបាបទៀតហេីយ ។
" តោះពួកយេីង "
" លោកចង់ទៅណា ច្របាច់ដៃបងស្រីធំខ្ញុំហេីយដេីរចេញអ៊ីចឹង
ឬ " ម្នាក់ចំណោមពួកនាងស្រែកបន្លឺមកទាំងកំហឹងដែរធ្វេីឲ្យដៃ
បងស្រីធំនាងក្រហមថ្នាក់នេះមិនគិតចង់សូមទោសទេអី
" នាងចង់យ៉ាងម៉េច " រាងក្រាស់ងាកមុខមកសម្លក់មុខនាងដោយ
ទឹកមុខមាំបូកនិងស្រដីត្រជាក់ស្រេបទៀតធ្វេីឲ្យពួកនាងអត់
ព្រឺសម្បុរមិនបាន មនុស្សស្អីក៏ត្រជាក់ថ្នាក់និង
" គឺ..
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន វគ្គ០២ (ចប់)
Romanceដោយសារភាពរំអួយរបស់នាងទេីបអ្នកគ្រប់គ្នាអាណិតតប៉ុន្ដែមិនមែនរូបគេឡេីយ គេស្អប់ៗនាងដល់ឆ្អឹងស្អប់ស្ទេីរតែបាញ់នាងសម្លាប់ចោលចំពោះមុខគេស្អប់នាងហៅលែងលឺហេីយ " មិនដឹងជាកម្មពារឬអ្វីឲ្យប្រាកដទេ ហេតុអ្វីលោកស្អប់ខ្ញុំទាំងខ្ញុំមិនធ្វេីខុសអ្វីសោះ " " គឺខុស ន...