" ហុឹម " ណាំជូនងក់ក្បាលបញ្ជាក់
" អ្នកនាងតែងតែកំដរចៅហ្វាយគ្រប់ពេលទានជាពិសេសបង្ខំឲ្យចៅហ្វាយពិសារអាហារទៀងទាត់ពេលវេលា អ្នកនាងមិនដែលធ្វេីឲ្យចៅហ្វាយឃ្នេីសចិត្ដទេទាន អ្វីដែរអស្ចារ្យនោះចៅហ្វាយបេីកសិទ្ធឲ្យអ្នកនាងប្រេីប្រាស់ត្រកូលរបស់គាត់ដោយខ្លាចមនុស្សខាងក្រៅធ្វេីបាបអ្នកនាងដោយចេតនា " ឃ្វីជុងហ៊ូរៀបរាប់តាមដំណេីរកាលដែរគេសង្កេតឃេីញសកម្មភាពរបស់ខូឡាអុីជាក់ស្ដែងនាងយកចិត្ដទុកដាក់នាយក្រាស់ណាស់ នាងខ្វាយខ្វល់គេសឹងគ្រប់ពេលដោយមិនសូវទុកពេលវេលាសម្រាប់ខ្លួនឯងផ្ទាល់ទេ ហេីយអត្ដចរិតនាងគឺល្អ សុភាពរាបសារចេះអោនគំនាបអ្នកដទៃ ទោះអ្នកបម្រេីក៏នាងមិនដែលក្រអឺតក្រទមដាក់ដែរ
" ហុឹម តោះទៅបង្ហេីយការងារ " ណាំជូនដឹងប៉ុណ្នឹងហេីយអូសក
ជំនិតរបស់ជុងហ្គុកចេញទៅខាងក្រៅបាត់ គេព្យាយាមពិចារណា
ចំពោះរឿងមួយនិង តេីគួរបេីកដៃឲ្យនាងតូចដេីរចូលជីវិតជុងហ្គុក
ឬយ៉ាងណា រៀងយប់បន្ដិចជុងហ្គុកដឹងខ្លួនភ្ញាក់មកឃេីញខូឡាអុីកំពុងញញឹមដាកគេយ៉ាងស្រស់វាហាក់ធ្វេីឲ្យអារម្មណ៍គេស្រស់ស្រាយយ៉ាងចឹង
" យេីងសន្លប់យូរឬនៅ " ជុងហ្គុកក្រោកអង្គុយផ្អែកខ្នងនិងក្បាល
គ្រែទាំងគ្មានកម្លាំងកំហែងទឹកមុខគេស្លេកស្លាំងដដែរ
" បងសន្លប់កន្លះថ្ងៃហេីយ ញុំាបបរទេចាំអូនធ្វេីឲ្យណា "
" ហុឹម " ជុងហ្គុកគ្រហឹមអនុញ្ញាតឲ្យនាងធ្វេីតាមចិត្ដចុះគេមិនទាន់
មានកម្លាំងស្អីមកវាចាតបមាត់ជាមួយនាងទេ តក់ តក់ ដំណក់ឈាមចាប់ផ្ដេីមហូរចេញពីច្រមុះគេម្ដងទៀតជុងហ្គុកសម្លឹងសារធាតុរាវពណ៍ក្រហមនោះទាំងតក់ស្លុត ម៉េចក៏អ៊ីចឹង
" ហេតុអ្វី ចឹង " ជុងហ្គុកព្យាយាមទាញក្រដាសមកជូតច្រមុះចេញ
ហេីយទម្លាក់ក្រដាសនោះចូលធុងសំរាមហេីយគេក្រោកទាំង
ត្រដាបត្រដួសទៅបន្ទប់ទឹកដេីម្បីលុបលាងស្នាមឈាមដែរនៅ
សល់ចេញ គេមិនចង់ឲ្យនរណាគេដឹងរឿងមួយនិងទេ
" កេីតឆ្គួតស្អី ហុឹម " ជុងហ្គុកវិលមុខដេីរសឹងមិនត្រង់ផ្លូវព្រោះគេវិលខ្លាំងណាស់ ដួលលេីឥដ្ឋព្រូស ម៉េចគេប្រែជាខ្សោយមួយរំពេចចឹង
" ម៉េចក៏យេីងខ្សោយយ៉ាងនិង " ជុងហ្គុកងឿងឆ្ងល់ហេីយព្យាយាម
ក្រោកឈររំកិលជេីងទៅគ្រែសន្សឹមៗដោយដៃទប់ជញ្ជាំងជាជំនួយនាយក្រាស់សំងំគេងលេីគ្រែ ទាំងចិត្ដខ្លាច ព្រោះគេដឹងច្បាស់នៃជំងឺមួយនិង វាជាប់ខ្លួនគេយូរហេីយណាមួយគេក៏ដឹងដែរព្រោះគេតែងតែបោះចោលថ្នាំជារឿយៗដោយសំអាងថាជាហេីយតែអាលូវហុឹម សភាពគេមិនខុសពីសាកសពទេ ខូឡាអុីមមាញឹកក្នុងការចំអិនបបរឲ្យនាយក្រាស់ប្រហែលមួយសន្ទុះនាងធ្វេីរួច រៀបចំដាក់ចានហេីយលេីទៅខាងលេីមានកែវទឹកដោះគោនិងថ្នាំសម្រាប់ជំងឺរបស់គេ រាងស្ដេីងរុញទ្វាចូលដោយដាក់ថាសលេីតុហេីយទៅអង្រួនដៃនាយក្រាស់តិចៗដេីម្បីឲ្យគេភ្ញាក់ពីដំណេក
" ជុងហ្អា ភ្ញាក់ញុំាបបរ "
" ហុឹម ហេីយៗឬ " ជុងហ្គុកភ្ញាក់ដោយនាងតូចជួយគ្រាយ៍គេឲ្យអង្គុយលេីគ្រែ
" រួចហេីយចាំបន្ដិចណា " នាងតូចយកថាសដាក់លេីភ្លៅ នេះបបរគ្រឿងសមុទ្រនាងធ្វេីជូនពិសេសសម្រាប់អ្នកជំងឺសង្ហា
" ហារមាត់ចាំអូនបញ្ចុកណា "
" បាទ " ជុងហ្គុកងក់ក្បាលហេីយកម្រេីកបបូរមាត់ហេីបតិចរង់ចាំឲ្យខូឡាអុីបញ្ចុកខ្លួន គេញុំារហូតអស់ពីចានហេីយលេបថ្នាំនិងផឹកទឹកដោះគោដោយសារនាងតូចរអ៊ូរទាំរឿងនិងពេកគេខំប្រកែកហេីយតែនាងថាវាជំនួយដល់សុខភាព
" ឆាប់គេងទៅ!! អូនចុះទៅញុំាបាយហេីយចាំអូនមកគេងក្បែរណា "
" បាទ "
" ជុប រាត្រីសួស្ដីបងសម្លាញ់ "
ជុងហ្គុកបិទភ្នែកគេងយ៉ាងលឿនដោយសារឥទ្ធិពលនៃថ្នាំនាងតូច
ចុះទៅខាងក្រោមបេីកទូរទឹកកករកអ្វីធ្វេីសម្រាប់អាហារពេលយប់
ខ្លួនឯង នាងមិនអាចប្រេីអ្នកបម្រេីទាំងយប់ទេ ពួកគេក៏ត្រូវការគេង
សម្រាកយកកម្លាំងដែរ ចឹងហេីយធ្វេីខ្លួនឯងវាមិនស្អីទេ
" ហុឹមអស់ហេីយមានតាសមីនិងពងទា ហ៊េីយ ទ្រាំទៅចាំស្អែកចាំ
គិតទៀត " នាងតូចដកដង្ហេីមធំហេីយហែកសំបកថង់ចេញដោយ
ដាក់មីចូលក្នុងចាន រង់ចាំទឹកពុះសិន បន្ទាប់ពីទឹកពុះហេីយនាងចាក់
និងគោះពងទាដាក់ចូលក្នុងចានមីហេីយបិទរង់ចាំវារីកបាននាងញុំា
កេីត នាងតូចអង្គុយចាំ៥នាទីក្រោយចាប់ផ្ដេីមញុំាព្រោះពោះនាង
រមួតខ្លាំងណាស់តាំងពីព្រឹកមកដល់ស្មាននិងបានមីមួយចាននិងទេ
" នាងញុំាមីពេលយប់អ៊ីចឹងវាមិនល្អសម្រាប់សុខភាពទេ នេះយក
ទៅញុំាទៅ " ណាំជូនហុចថង់អាហារដែរគេកម្ម៉ង់ឲ្យនាង គេដឹងថានាងសំងំក្នុងបន្ទប់យូរហេីយតាំងពីព្រឹកដល់យប់ទេីបចេញ យ៉ាងណាអ្នកមេីលថែប្អូនប្រុសគេ មិនគួរប្រហែសរឿងសុខភាពទេ
" អរគុណហេីយលោកម្ចាស់ "
" ហុឹម " ណាំជូនដេីរទៅខាងលេីបាត់ព្រោះគេល្វេីយតាំងពីមកដល់មិនទាន់បានសម្រាកពេញភ្នែកទេ
នាព្រឹកឡើងនាយក្រាស់រៀនធូរស្បើយគ្រាន់បើហើយ នាយបានក្រោកទៅហាត់ប្រាណនៅសួនច្បារបន្ដិចដើម្បីបញ្ចេញជាតិពុលក្នុងខ្លួន នាយហាត់រួចរាល់ទាញកន្សែងជូតញើសដែរហូរមកតក់ៗស្រោចពេញខ្លួនកាយហាក់ដូចជាទទឹកដោយសារលេងទឹកច្រើនជាង
" នេះទឹកសម្រាប់បង " ខូឡាអ៊ីហុចទឹកឲ្យគេទាំងអឹមអៀនព្រោះអាវគេជោកជំដោយសារញើសពេកក៏លើកអាវដោះតុលើកៅអីហើយគេជូតមុខទាំងមិនបានចាប់អារម្មណ៍និងវត្ដមាននាងនោះទេ
" អូ!!អរគុណ " ជុងហ្គុកភ្ញាក់បន្ដិចដែរសុខៗលេចដបទឹកចំពោះមុខចឹងនរណាមិនភ័យនោះ គេញញឹមបន្ដិចហើយទទួលដបទឹកមកអក់ផឹកក្រោមក្រសែភ្នែកនាងតូចដែរចាប់ភ្លឹកកាយក្ដៅគគុករបស់នាយ មិនដកភ្នែកទាល់តែសោះ ។
" មកហាត់ប្រាណចឹងមិនចាំអូនទេឬ អូនចង់ហាត់ដែរ " នាងតូចដកភ្នែកពីសាច់ដុំគេហើយងើយមុខបន្ដិចដើម្បីឲ្យគេឃើញស្នាមញញឹមខ្លួន នាងធ្វើចឹងខ្លាចគេចោទថានាងរោគចិត្ដសម្លឹងមើលរាងកាយមនុស្សបុរសមិនដាក់ភ្នែកសោះ
" អ៊ីចឹងចាំលើកក្រោយណា យើងនិងបបួលនាងមកដែរ "
" មិនអីទេ អូននិយាយលេងទេ " នាងរៀងអស់សំណើចដែរឃើញទឹកមុខរបស់នាយអ៊ីចឹង មើលចុះ
" និយាយអ៊ីចឹង ម៉េចក៏នាងនៅទីនេះ ក្រែងមុននិង " ជុងហ្គុកចាំថាកាលពីម្សិលមិញនាងបានចាកចេញហើយ ប៉ុន្ដែស្រាប់ចេញមកនៅទីនេះម្ដងទៀតតើមានន័យថាយ៉ាងម៉េចទៅ
" អូននៅមើលថែបង " នាងញញឹមផ្កាត្រកួនដាក់គេព្រោះនាងបានជាន់ទីនេះម្ដងនាងដោយធ្វើជាពេទ្យផ្ទាល់ខ្លួនចាំមើលថែគេព្រោះវាជាបញ្ជារបស់បងប្រុសគេអ៊ីចឹងនាងមិនជំទាស់ទេ ណាមួយនាងក៏ចង់នូវក្បែរគេផងដែរ យ៉ាងណានាងប្រឹងប្រែងក្នុងការងារនេះឲ្យល្អទោះនាងមិនមានបទពិសោធន៍ក្នុងការថែទាំអ្នកជំងឺក៏ដោយ នាងនិងជ្រើសរើសនាយក្រាស់ជាអ្នកជំងឺទីមួយហើយ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន វគ្គ០២ (ចប់)
Romanceដោយសារភាពរំអួយរបស់នាងទេីបអ្នកគ្រប់គ្នាអាណិតតប៉ុន្ដែមិនមែនរូបគេឡេីយ គេស្អប់ៗនាងដល់ឆ្អឹងស្អប់ស្ទេីរតែបាញ់នាងសម្លាប់ចោលចំពោះមុខគេស្អប់នាងហៅលែងលឺហេីយ " មិនដឹងជាកម្មពារឬអ្វីឲ្យប្រាកដទេ ហេតុអ្វីលោកស្អប់ខ្ញុំទាំងខ្ញុំមិនធ្វេីខុសអ្វីសោះ " " គឺខុស ន...