ភាគ១៤៖រនុកក្នុង!!

873 27 0
                                    

ក្រោយពីជូន​ខូឡាអុី​ត្រឡប់ចូលវិមានរួចរាល់​ ជុងហ្គុក​បញ្ជាឲ្យកូន
ចៅបេីកឡានទៅ​ក្រុមហ៊ុន​ព្រោះមានរឿងខ្លះត្រូវដោះស្រាយ
រាងក្រាស់​ក្ដាប់ដៃទាំងញ័រ​ទទ្រើត​ទៅហេីយពេលលឺ​ឃ្វីជុងហ៊ូ​
ប្រាប់ថារនុកក្នុងបានចូលលួច​ម៉ូតកាំភ្លេីង​សេរីថ្មីដែលរៀបនិង
ចេញជា​ផ្លូវការនោះ​ គ្មាននរណាមានគំនិត​ស្មោកគ្រោក​ដូច
អាល់ហ្សេរី​ឡេីយ​ វាពូកែឈ្នានីសនិងគេណាស់​
"​ ចង្រៃយ៍​ "​ រាងក្រាស់​ដកដង្ហើម​ធំយ៉ាងវែងហេីយបិទភ្នែកដេីម្បី
រំងាប់កំហឹងក្នុងខ្លួន​ គេខឹងឡេីងក្រហមមុខក្រហមមាត់អស់ហេីយ
ឲ្យស្ងប់ចិត្ដភ្លាមៗមិនបានទេ​ ឃ្វីជុងហ៊ូ​សម្លឹងមេីលចៅហ្វាយតាម
កញ្ចក់ឃេីញអ៊ីចឹងដកដង្ហេីមធំ​ អាណិតចៅហ្វាយមិនគួរណាទៅ
ទុកចិត្ដមនុស្សប្រភេទនិងសោះ​ ឥឡូវវាបែបជាបកមកខាំនាយ
ក្រាស់យ៉ាងត្រជាក់ស្រេបទៅវិញ​ ពិតជាមិនសមសោះ​ធ្វេីការជា
មួយគ្នា៥ឆ្នាំហេីយទេីបមានគំនិតលួចឬក៏សំងំយកពិស​ ពិតជាមិន
យល់មែន​
"​ ចៅហ្វាយ​ "​ ឃ្វីជុងហ៊ូ​ឧទានហៅនាយក្រាស់ទាំង​ព្រួយបារម្ភ​
ក្នុងចិត្ដនាយមិនជឿឡេីយថាលោក​លីហ៊ុកជារនុកក្នុងវាចម្លែក
"​ យ៉ាងម៉េច​ "​ រាងក្រាស់បន្លឺទាំងស្រដី​គំរោះគំរើយ​កំបុតៗ​អាកំពុង
ម៉ួម៉ៅ​ក្ដៅក្រហាយ​ផងហៅរកស្អី​ ចង់សុីគ្រាប់កាំភ្លេីងហៃ
"​ ក្អឹក! ! គឺខ្ញុំមិនជឿឡេីយទាន​ "​ លឺប៉ុណ្នឹងហេីយ​ឃ្វីជុងហ៊ូ​លួច
លេបទឹកមាត់សេីមបំពង់កបន្ដិចព្រោះនាយ​ព្រឺសម្បុរ​ណាស់ម៉េចក៏បញ្ចេញអត្ដចរិតកំណាចបែបនិងដាក់គេអ៊ីចឹង
"​ វាជារឿងរបស់ឯងទេ​ ជឿឬអត់ចាំស្ដាប់នូវបន្ទប់ក្រោមដីទៅ​ "
ស្អី​ភស្ដុតាង​ប៉ុណ្នឹងហេីយ​ជំនិតនាយផ្ទាល់មិនជឿ​ វាយ៉ាងម៉េចចង់
កុហកថា​លីហ៊ុកមិនមែនជា​រនុកក្នុង​អ៊ីចឹង​ឬលេងសេីចពេកទេដឹង
ឃ្វីជុងហ៊ូ​
"​ ចៅហ្វាយ​ពិចារណា​ទៅមេីល​ លោកលីហ៊ុកធ្វេីការជាមួយចៅ
ហ្វាយអស់៥ឆ្នាំហេីយ​ ហេតុអ្វីពួកយេីងមិនដឹងពីរឿងបាត់ឯកសារ
ហេីយមួយទៀតដំបូងឡេីយជាគាត់ដែរត្រូវទទួលមេីលការខុស
ត្រូវជំនួសចៅហ្វាយ៥ឆ្នាំមកនេះ​ អ៊ីចឹង​ប្រសិនបេីគាត់ចង់លួចគាត់
មិនមែនធ្វេីពេលចៅហ្វាយមក​គ្រប់គ្រង​ទេ​ គាត់អាចធ្វេីតាំងពី៥
ឆ្នាំមុនមកម្ល៉េះ​ "​ ឃ្វីជុងហ៊ូ​វាចាឡេីងទាំង​វែកញែក​រកហេតុផលថា
វាសាកសមដែរទេដែលលោកលីហ៊ុកលួចឯកសារនោះហេីយ
សំអាងនិងរឿងមួយនេះគាត់ធ្វេីការយូរហេីយ​ ករណីបាត់ឯកសារ
វាគ្មានសូប្បីបន្ដិចសោះឡេីយអំឡុង៥ឆ្នាំកន្លងមកនិង​ វាចម្លែកវា
ហាក់ដូចគម្រោងការម្យ៉ាងដេីម្បី​កម្ចាត់​លោកលីហ៊ុកចេញពីក្រុម
ហ៊ុនដោយខ្ចីដៃ​រាងក្រាស់មកធ្វេីជំនួសប៉ុណ្ណោះ​ វាជា​អន្ទាក់ព្រួញ
១បាញ់បានសត្វ២​ ទី១អាច​កម្ចាត់​លោកលីហ៊ុកចេញពីផ្លូវបាន
យ៉ាងងាយស្រួល​ ទី២រាងក្រាស់បាត់បង់មនុស្ស​ស្មោះត្រង់​និងគេ
អស់ម្នាក់ដោយសារកំហឹង​ឆេវឆាវ​ខ្វះ​ការ​ពិចារណា​របស់នាយ​ ។
"​ ឯងចង់ថាវាជាអន្ទាក់​អ៊ីចឹង​ឬ​ "​ រាងក្រាស់​ស្ដាប់ស្រដី​ឃ្វីជុងហ៊ូ​
ហេីយមកអង្គុយ​គិតវិភាគ​ថ្លឹងថ្លែង​មេីល​ ថាតេីវាសមហេតុសមផល
ដែរឬទេ​
"​ បាទមែនហេីយ​ចៅហ្វាយវាជា​អន្ទាក់​ ខ្ញុំគិតថា​លោកលី​ហ៊ុកត្រូវ
បាននរណាម្នាក់មកគម្រាមគាត់ហេីយ​ "​ មនុស្សដែលមានស្នាដៃ
ល្អឯក​ ស្មោះស្ម័គ្រ​មិនហ៊ានក្បត់ម្ចាស់ទោះត្រូវជួប​ប្រទះបញ្ហាអ្វីក៏
ដោយក៏​ប្រឹងប្រែង​ដេីម្បីការពារក្រុមហ៊ុនមួយនិងបានយ៉ាងល្អ
ទន្ទឹងរង់ចាំ​អគ្គនាយក​ឬលោកម្ចាស់មកធ្វេីការងារនូវទីនេះ
"​ អ៊ីចឹង​ឯងទៅស៊េីបមេីលថានរណាដែលចូលក្បែរលោកលីហ៊ុក
ចុងក្រោយគេបង្អស់​ "​ ជុងហ្គុក​ងក់ក្បាលតិចៗ​យល់ស្របនិងសម្ដី
ឃ្វីជុងហ៊ូ​ វាមិនមិនសុខៗនាយប្រែចិត្ដភ្លាមៗទេគ្រាន់នាយចង់ជីក
ឬសគល់ដេីម្បីដឹងពី​មេខ្លោងខាងក្រោយប៉ុណ្ណោះ​ ។
ងឺត​ ឡានក៏ចាប់ហ្រ្វាំងឈប់ចតនូវមុខ​ក្រុមហ៊ុន​ នាយក្រាស់ចុះ
ចេញពីឡានយ៉ាងសង្ហាដោយពាក់វែនតាខ្មៅរឹតតែសង្ហាលេីស
ដេីម​ ជុងហ្គុក​បោះជំហានវែងៗសំដៅទៅ​ជណ្ដើរយន្ត​ហេីយចុច
ទៅជាន់ផ្ទាល់ដីដែលនូវទីនោះជាមនុស្សស្ដុក​អាវុធ​ថ្មីៗដែរត្រៀម
បេីកការកក់​ វាជាបន្ទប់របស់រាងក្រាស់​ រាល់ទំនិញថ្មីៗ​ត្រូវបញ្ជូល
ឲ្យនាយក្រាស់​សាកល្បង​វាជាលេីលដំបូង​ផវាមានតាំង​អាវុធនិង
កាំបិតម៉ូតស្អាតៗជាច្រេីនផងដែរ​ មិនបានទាន់បញ្ចេញលេីទីផ្សារ
នាយក្រាស់មកដល់ភ្លាម​ អង្គរក្ស​ឈ្ងោកមុខហេីយឱនគំនាប
នាយតាំងពីជំហានដំបូងម្ល៉េះ​ ជុងហ្គុក​បំពាក់ទឹកមុខរាបស្មេីគ្មាន
ស្នាមញញឹមអ្វីបន្ដិច​ វាបង្ហាញពីអំណាចយ៉ាងកំណាចចេញមក
ជុងហ្គុក​ទាញ​ក្រវ៉ាត់​កបន្ធូរបន្ដិចហេីយទាញកៅអីមកមុននិងទម្លាក់
ខ្លួនអង្គុយលេីវា​ ទាំងកែវភ្នែកសម្លឹងមុខលោក​លីហ៊ុកមិនដាក់
"​ លោកលីហ៊ុក​ "​ សំឡេងគ្រលរបន្លឺឡេីងយ៉ាង​ត្រជាក់ស្រេប​
ពីមុនឡេីយគេមិនដែលហៅ​បុរសចំណាស់នេះចំឈ្មោះឡេីយ
"​ លោកម្ចាស់​ "​ លោកលីហ៊ុក​ឈ្ងោកមុខចុះដោយដឹងកំហុសគេ
មិនហ៊ានប្រសព្វភ្នែក​ខ្លារខិនមួយគូរនិងទេ​
"​ ប្រាប់មកថានរណាជាអ្នកបញ្ជាលោក​ "​ ដោយមិនសាំញុំាច្រេីន
ជុងហ្គុក​ចោទសួររកមេខ្លោងពីខាងក្រោយយ៉ាង​រហ័ស
"​ គ្មាននរណាបញ្ជាទេលោកម្ចាស់​ "​ លោកលីហ៊ុក​នូវ​រឹងទទឹង​
វាចាពាក្យកុហកដដែល​ ទោះនាខាងមុនគាត់ស្លាប់ក៏ដោយ
"​ លោកឆ្លេីយប្រាប់តាមសម្រួលឬចង់ឲ្យយេីងប្រេីធម៍ក្ដៅ​ "​
"​ គឺខ្ញុំ...​ លោកម្ចាស់​ខ្ញុំសូមទោស​ ខ្ញុំធ្វេីវាដោយសារ​ពួកវាគម្រាម
សម្លាប់គ្រួសារខ្ញុំ​ប៉ុណ្ណោះ​ ខ្ញុំគ្មានជម្រេីសទេ​ "​ លោកលីហ៊ុក​ព្រម
សារភាពតាមត្រង់​ថាគាត់មិនបានធ្វេីឡេីយសូប្បីបន្ដិចគ្រប់យ៉ាង
គាត់ក្រោមការបញ្ជាគេប៉ុណ្ណោះ​ ហេីយគាត់គ្មានគំនិតចង់ក្បត់
លោកម្ចាស់ផងដែរ​ លោកម្ចាស់​មាន​គុណលេីគ្រួសារគាត់ណាស់
"​ ល្អ​ ដោះលែងទៅហេីយ​ គ្រួសារលោកនិងមាន​សុវត្ថិភាព​ប៉ុន្ដែ
ឯកសារនេះលោកយកទៅដោះដូរចុះ​ "​ រាងក្រាស់បោះ​ឯកសារ​
ម៉ូតកាំភ្លេីង​សេរីចាស់និងកែឲ្យវា​ច្នៃ​ខុស​បច្ចេកទេស​ហេីយគេ
ដឹងទៀតថាមិនមែនជាគាត់ឡេីយជា​រនុកក្នុងនោះគេជឿហេីយ
វាសំណាងណាស់ដែល​ឃ្វីជុងហ៊ូ​ផ្ដល់​យោបល់​ថាមិនមែនជាគាត់
អ៊ីចឹង​ហេីយត្រៀ​មចិត្ដ​វៃប្រហារសត្រូវហេីយតេីគេនិង​បំផ្លាញវា
ឲ្យខ្ទេចអស់គ្មានសល់រូបរាងឡេីយ​ ។
"​ លោកម្ចាស់​ "​ លោកលីហ៊ុក​ក្ដុកក្ដួល​ក្នុងចិត្ដ​ណាស់មិននឹកស្មាន
ថា​ម្ចាស់ខ្លួនព្រមជួយសោះ​ ប្រសិនដឹង​អ៊ីចឹង​នាយសុំ​ជំនួយតាំងពី
យូរហេីយមិនធ្វេីទង្វេី​អ៊ីចឹង​ទេ​
"​ យកវាទៅឲ្យអាល់ហ្សេរី​ទៅ​ លោកនិងបានគ្រួសារមកវិញ
ហេីយកុំភ័យថាគ្រួសារលោកនិងមិន​បាត់បង់ជីវិតទេយេីងនិងចាំ
ជួយ​ពួកគេ​ "
ជុងហ្គុក​វាចាបន្លឺឡេីងទាំង​ម៊ឺងម៉ត់បំផុតគេមិនខ្វល់ឡេីយថាវា
គ្រោះថ្នាក់​នោះសំខាន់ត្រូវជួយមនុស្សក្នុងគ្រួសារលោក​លីហ៊ុក
ឲ្យបានទេីបល្អហេីយណាមួយគេក៏ដឹងពីរសជាតិបាត់បងគ្រួសារ
ផងដែរ​ គេមិនចង់ឲ្យលោក​លីហ៊ុកឯកានិង​វិប្បដិសារី​ក្នុងជីវិតទេ
"​ អរគុណលោកម្ចាស់ណាស់​ "​
"​ ឃ្វីជុងហ៊ូ​ទៅវិញ​ អូកុំភ្លេច​ផ្ញេីទីតាំងនិង​ពេលវេលា​ឲ្យយេីងផង​ "
"​ បាទលោកម្ចាស់​ "​
ជុងហ្គុក​ត្រឡប់ទៅវិមានវិញទាំង​ញញឹមចុងមាត់​ គិតឬថាធ្វេីអ៊ីចឹង
ហេីយអាចវាយបំបាក់គេបាន​ សង្ឈឹមខ្ពស់ពេកហេីយ​
"​ គិតថាធ្វេីបែបនិងហេីយយេីង​ខ្លាចឯង​ អាល់ហ្សេរី​ "​
ខូឡាអុី​អង្គុយចាំរាងក្រាស់នៅបន្ទប់ទទួលភ្ញៀវយ៉ាងយូរតេីគេទៅ
ណាម៉េចក៏យូរល្អម្ល៉េះ​ ហេីយពេលណាមកវិញនាងចង់ទាក់ទង
ទៅក៏ពិបាកព្រោះនាងមិនមានលេខផង​ ហេីយសំខាន់ចង់ទៅសួរអ្នកបម្រេីនៅទីនេះរឹតតែពិបាកទៀតព្រោះវាមិនសូវ​ស្ទាត់ជំនាញ​
ខាងភាសា
"​ ហ៊េីយតេីបងទៅណាជុង​ "​
--​
ជុងហ្គុក​អង្គុយ​គងអន្ទាក់ខ្លាហេីយងាកសម្លឹងមេីល​ទិន្នភាពដល់
សែនស្រស់​ឆេីតឆេីយ​នូវក្នុង​ទីក្រុង​ឌូបៃ​ នាយដកដង្ហេីមធំបន្ដិច
ព្រោះ​គេមិនយល់ពី​ទំនាក់ទំនង​របស់គេនិងនាងសោះតេីវាជាអ្វី
សង្សារឬ​អនាគត​ ម៉េចក៏នាយរកនឹកមិនឃេីញ​អ៊ីចឹង​
"​ តេីយេីងមាន​ឋាន:អ្វីនិងនាងទៅ​ ខូឡាអុី​ "​
រង់ចាំភាគបន្ដ​
សូមទោស​សម្រាប់​ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now