មកដល់ផ្ទះជុងហ្គុកឲ្យជំនិតទៅយកប្រអប់ថ្នាំមកលាងរបួសឲ្យ
នាងតូចព្រោះមេីលទៅពួកនាងវៃគ្នាមិនធម្មតាទេ របកស្បែកហូរ
ឈាមដោយសារពួកគេប្រេីក្រចកខ្ញាំគ្នា វាមិនដូចការប្រយុទ្ធ
មនុស្សប្រុសសោះ ប្រតែប្រតប់គ្នាប្រេីកម្លាំងបាយដាល់គ្នាពេញ
និង ជុងហ្គុកលាងរបួសនាងស្រាលដៃបំផុតខ្លាចនាងខឹង
" បេីឈឺនាងអាចប្រាប់យេីងបាន យេីងនិងថ្នមដៃជាងនិង "
" មិនឈឺទេ តែអរគុណបងហេីយណា ជុង "
" អរគុណសម្រាប់រឿងអ្វី " ជុងហ្គុកបន្ដការងារលាងរបួសនាង
ទៀតដោយមិនចាប់អារម្មណ៍កែវភ្នែកស្រទន់សម្លឹងមេីលគេទេ
" អរគុណសម្រាប់ការលាងរបួសនិង ការពារអូននៅសាលា "
" វាជាតួនាទីប៉ុណ្ណោះ រួចហេីយ " នាយក្រាស់រៀបចំប្រអប់ថ្នាំ
ដាក់ចូលវិញហេីយហុចទៅឲ្យជំនិតយកទៅទុកកន្លែងដេីមឯគេ
ដេីរចេញទៅបាត់ ព្រោះឃ្វីជុងហ៊ូខ្សឹបខ្សៀវរឿងម្យ៉ាងយ៉ាង
សម្ងាត់
" ហុឹម មេីលគាត់ចុះ ធ្វេីហេីយដេីរចេញបាត់គ្មានមាត់អ្វីមួយម៉ាត់
សោះ " នាងតូចនិយាយទាំងរអ៊ូរទាំហេីយទាញកាំបិតមកចិតផ្លែ
ប៉ោងយកមកញុំា បន្ទាប់ពីចិតជាចំណិតហេីយនាងដាក់ចានរួច
អង្គុយញុំាមេីលទូរទស្សន៍បណ្ដេីរញុំាបណ្ដេីរ សំខាន់ប៉ះចំរឿង
សំណប់ចិត្ដទៀតនាងតាមដានរហូតដល់ម៉ោង៣ល្ងាចទេីបព្រម
បិទទូរទស្សន៍ឡេីងទៅសម្រាកខ្លួនក្នុងបន្ទប់ ។
អាហារពេលល្ងាចបានរៀបចំឡេីងដោយជុងហ្គុកកាត់សាច់ជា
ដុំតូចឲ្យនាងតូច ម៉េចគេបារម្ភនាងគ្រាន់រឿងប៉ុណ្នឹងទៅវិញមួយ
ថ្ងៃហេីយគេតែងតែធ្វេីកាយវិការប្លែកៗ
" ជុងហ្អា " នាងតូចញុំាឆ្អែតហេីយទម្លាក់ស្លាបព្រាចុះខ្លួនឧទាន
ហៅឈ្មោះរបស់នាយក្រាស់ដោយសំឡេងស្រទន់
" ហុឹម "
" នឹកបងៗណាស់ ហុឹម " នាងតូចបែកមិនទាន់បានបីថ្ងៃស្រួល
បួលផងមានអារម្មណ៍ថានឹករលឹកពួកគាត់ណាស់ ធ្លាប់ទៅណា
មកណាតែងតែមានការសួរនាំបារម្ភពីនាង ឥឡូវស្ងាត់សំឡេង
ពួកគាត់ឲ្យឈឹងអ៊ីចឹងនាងមិនសូវទម្លាប់សោះ
" នេះ " ជុងហ្គុកហុចទូរស័ព្ទឲ្យនាងទាក់ទងទៅខាងនោះក្រែង
បាននឹកខ្លះ គេដឹងថាវាភ្លាមៗពេកនាងមិនសូវទម្លាប់អ៊ីចឹងហេីយគេ
អនុញ្ញាតឲ្យនាងប្រេីប្រាស់ទូរស័ព្ទទៅចុះ
" អរគុណហេីយ សឺត " នាងថេីបគេមួយខ្សឺតទុកជាការអរគុណ
ហេីយប្រញាប់ចុចទៅរកសាន់នីដែរជាបងស្រីធម៍របស់នាង
( អាឡូ ជុងហ្គុក )
" បងស្រីខ្ញុំខូឡាអុីណា " នាងតូចរំភេីបពេលលឺសំឡេងបងស្រី
អ៊ីចឹង នាងខានស្ដាប់សំឡេងមួយនេះយូរថ្ងៃហេីយសែននឹកដល់
រង្វង់ដៃដល់កក់ក្ដៅរបស់សាន់នីណាស់
( ខូឡាអុី យ៉ាងម៉េចដែររស់នៅទីនោះ ទម្លាប់ទេ )
សាន់នីញញឹមឡេីងរីកមុខមាត់អស់ហេីយនាងស្មានថាជុងហ្គុក
ចិត្ដអាក្រក់ឲ្យនាងតូចផ្ដាច់ទំនាក់ទំនងមកខ្លួនទេតេី ប្រហែលនាង
តូចមានសង្ឈឹមខ្លះហេីយ ដែរអាចជ្រៀតជ្រែកក្នុងបេះដូងទឹកកក
មួយនេះបានទៅចុះ
" មិនអីទេបងស្រី ខ្ញុំអាចសម្របខ្លួនបានណា ចុះបងសុខសប្បាយ
ទេចា " នាងតូចរហ័សសួរសុខទុក្ខសាន់នីព្រោះចង់ដឹងយ៉ាងម៉េច
ហេីយដែរគ្មានវត្ដមានរបស់នាងសភាពគ្រួសារមានបញ្ហាអ្វីដែរទេ
" គឺសុខសប្បាយធម្មតាចុះ ខូឡាអុីមានពិបាកចិត្ដដោយសារប្រុស
ជុងទៀតទេ "
" អត់ទេគាត់ល្អចំពោះខ្ញុំណាស់ " នាងងាកមុខទៅសម្លឹងគេហេីយ
ញញឹមផ្កាត្រកួនដាក់គេយ៉ាងស្រស់មែនទែនថ្នាក់នាយចាប់ភ្លឹក
និងស្នាមញញឹមមួយនោះ វាហាក់ស្រដៀងនរណាម្នាក់តែម៉េចគេ
គិតមិនឃេីញអ៊ីចឹង ?
" អួយ " ជុងហ្គុកទប់ក្បាលខ្លួនឯងព្រោះវាឈឺដូចញញួរដំពីលេី
អ៊ីចឹង ឈឺណាស់ នាយទន់ជង្គង់ដួលលេីការ៉ូស្រែកមួយទំហឹង
ហេីយសន្លប់បាត់មាត់ឈឹងធ្វេីឲ្យនាងតូចភាំងអស់ហេីយនាង
ប្រញាប់ចុចបិទហេីយរត់ទៅមេីលនាយក្រាស់
" ហុឹកហុឹកជុង បងកេីតអី ជួយផង " នាងតូចក្រសោបគេឲ្យគេង
លេីភ្លៅហេីយស្រែកឲ្យគេឯងជួយលេីករាងក្រាស់ ឃ្វីជុងហ៊ូ
ឃេីញអ៊ីចឹងប្រញាប់មកជួយគ្រាយ៍នាយឡេីងទៅបន្ទប់ដោយ
មិនភ្លេចតេហៅគ្រូពេទ្យមកជាបន្ទាន់ ឯនាងតូចយំសស្រាក់
សស្រាំកាន់ដៃគេជាប់មិនខ្ចីលែងសោះឡេីយ ។
" លោកគ្រូពេទ្យតេីគាត់កេីតអីទៅ " ខូឡាអុីប្រលែងដៃហេីយ
ក្រោកឈរទៅវាចាទល់មុខជាមួយគ្រូពេទ្យដៃនាងញ័រអស់
ហេីយប្រហែលភ័យខ្លាំងពេក
" គ្រាន់ជារំញោចនៃការចងចាំប៉ុណ្ណោះ វាគ្មានអ្វីធំដុំទេ " ដោយ
សារអ្នកជំងឺប៉ះឬនឹកឃេីញអ្វីមួយទេីបឈឺក្បាលភ្លាមៗដូច្នេះវាគ្មាន
បញ្ហាអ្វីខ្លាំងទេ
" ប៉ុន្ដែកុំឲ្យគាត់បង្ខំគិតពេក ព្រោះអាចឈឺដូចពេលនិងអ៊ីចឹង "
" ចាអរគុណលោកគ្រូពេទ្យ "
" សូមអញ្ជេីញ លោកគ្រូពេទ្យ "
នាងតូចសម្លឹងអ្នកគេងលេីគ្រែសន្លប់ស្ដូកស្ដឹងអ៊ីចឹងមានអារម្មណ៍
ថាមិនល្អសោះ នាងតូចចូលទៅអង្គុយលេីគ្រែហេីយកាន់ដៃ
គេអង្អែលថ្នមៗដោយទឹកភ្នែកហូរមកម៉ាត់ៗ
" ឆាប់ចងចាំមកណាអូនទម្រាំឃេីញសភាពបងអ៊ីចឹងទៀតលែង
បានហេីយ ជុង ហុឹកហុឹក សូមកុំឲ្យអូនចាំបន្ដទៀតអីអូនសូមអង្វរ
បងទៅចុះ " នាងតូចរៀបរាប់លាយឡំទាំងទឹកភ្នែកព្រោះនាង
មិនចង់ឃេីញការឈឺចាប់របស់គេឡេីយ វាលេីកទី០២ហេីយដែរ
នាយក្រាស់សន្លប់ចំពោះមុខ
ថ្ងៃថ្មី
នាយក្រាស់នូវគេងលេីគ្រែដដែល នាងពិតជាមិនចង់ឃ្លាតឆ្ងាយ
គេឡេីយ តែនាងត្រូវទៅរៀនដេីម្បីកុំឲ្យគេអស់សង្ឈឹម
" ខ្ញុំផ្ញេីជុងផងណា លោកឃ្វីជុងហ៊ូ "
" បាទអ្នកនាងទុក្ខចិត្ដចុះ "
នាងតូចសម្លឹងមុខនាយមួយស្របក់ទេីបដាច់ចិត្ដចុះទៅខាងក្រោម
ហេីយឡេីងឡានទៅសាលារៀន ទាំងក្នុងចិត្ដរសាប់រសល់មិន
សុខសោះ នាងតូចដេីរចូលទៅក្នុងសាលាទាំងគ្មានប្រលឹងប្រឡះ
ក្នុងខ្លួន
" តេីនាងកំពុងមានមោទនភាពឬដែរលោកម្ចាស់ម៉ាខ្វីស្កេអែស្រ្ដាកាន់ជេីងនាងនោះ " អាណានូវតែមិនបញ្ឈប់ការតាមធ្វេីបាបនាង
តូចដដែល នាងនិយាយអ៊ីចឹងគឺដៀមដាមច្បាស់ណាស់ថានាង
យកអំណាចជុងហ្គុកធ្វេីជាខ្នង
" នាងទៀតហេីយហេតុអ្វីចូលចិត្ដរករឿងខ្ញុំម្ល៉េះខ្ញុំទៅធ្វេីស្អីនាង "
ខូឡាអុីក្រពុលមុខហេីយបន្លឺទាំងមិនពេញចិត្ដនិងវត្ដមានអាណា
ម្ដងណាដែរនាងមិនមករករឿងនាងនោះ នាងក៏ចេះធុញទ្រាន់
ដែរអាមនុស្សកំពុងបារម្ភអ្នកផ្ទះគ្មានអារម្មណ៍ស្អីទៅឈ្លោះប្រកែក
ស្រដីនិងនាងទេ
" នាងធ្វេីឲ្យយេីងអាម៉ាស់មុខនាងមិនចាំទេឬស្រីចង្រៃ " ផ្លាច់ អាណាទ្រាំលែងបានទះនាងតួូចមួយកំផ្លៀងមួយទំហឹងដៃបែក
មាត់ នាងតូចងាកទៅតាមកម្លាំងរបស់អាណាហេីយលេីដៃស្ទាប
អង្អែលមាត់ដែរចេញឈាម
" តាំងពីខ្ញុំកេីតមកគ្មាននរណាទះខ្ញុំទេនេះខ្ញុំសងនាងវិញ " ផ្លាច់
នាងតូចសងទៅវិញមួយដៃទាំងកំហឹងនាងមិនមែនមនុស្សរក
រឿងនរណាមុនឡេីយតែអាណាទេដែរបាញ់ឆេះកំហឹងក្នុងខ្លួន
នាងឲ្យក្ដៅឡេីងមកទេ
" នាងហ៊ានទះយេីងផង " អាណាស្ទាបថ្ពាស់ហេីយសម្លុតនាងតូច
ទាំងខឹង ស្អីថ្លេីមធំម្ល៉េះទះតបនាងផង
" ថីមិនហ៊ាន នាងជាអ្នកណា អាណាល្មមៗបានហេីយការអត់ធ្មត់របស់ខ្ញុំមានដែនកំណត់ដែរ " នាងតូចស្រែកគំហកមួយទំហឹង
ហេីយបោះជំហានដេីរចេញទុកឲ្យអាណាអាម៉ាស់មុខកណ្ដាល
សាលា ខូឡាអុីទៅទីចាប់ការដេីម្បីសុំទឹកកកមកស្អំមុខព្រោះ
ខ្លាចជុងហ្គុកបារម្ភនាងទៀតដែរមិនប្រយ័ត្នឲ្យគេទះតប់បានយ៉ាង
ងាយដូច្នេះ ។
" មុខអ្នកនាងទៅត្រូវនិងអ្វី "
" អាណាទះ អរគុណសម្រាប់ទឹកកកមួយនេះ " នាងតូចដេីរចេញ
ពីទីចាត់ការហេីយសំដៅទៅថ្នាក់រៀន តែប្រទះឃេីញតុរបស់
នាងត្រូវនរណាម្នាក់គូរអក្សររញ៉េរញ៉ៃនិងស្ករកៅស៊ូជាប់ពេញ
និង គ្នីគ្នាអាណាសេីចចំអក ប៉ុណ្នឹងធ្វេីស្អីបានទៀតទៅ
" នរណាគេធ្វេីរឿងនេះ " នាងតូចក្ដាប់ដៃទាំងញ័រទទ្រេីតទាំង
ខឹងសម្បារមុខនិងត្រចៀករបស់នាងក្រហមអស់ហេីយព្រោះខឹង
ខ្លាំងពេក
" គឺយេីងយ៉ាងម៉េច " អាណាចេញមុខហេីយពេបមាត់ចំអក
ឡកឡឺយដាក់នាង តែនាងមិនទាន់ដឹងថាកំពុងប្រលែងលេងជា
មួយអនាគតម្ចាស់ស្រីសាតានហេីយតេីនេះ
" ឆាប់សម្អាតចេញភ្លាម " រាងស្ដេីងស្រែកមួយទំហឹងហេីយលេី
ដៃចង្អុលទៅតុរបស់នាង
" យេីងមិនធ្វេី ចង់ធ្វេីស្អីយេីង "
" ចង់ដឹងមែនទេ " ខូឡាអុីញញឹមចុងមាត់ហេីយទាញកាតាប
រ៉ូតកាតាបបម្រុងយករបស់ម្យ៉ាងចេញពីក្នុងនោះ ...
" សម្អាតឬអត់ " នាងតូចលេីកកាំភ្លេីងមកភ្ជង់ព្រោះជុងហ្គុកបាន
ប្រគល់វាឲ្យនាងយកទុកការពារខ្លួននូវពេលបេីកឡានចេញពី
ទីនេះមកម្ល៉េះ គេប្រាប់នាងថាគេសំបូរសត្រូវណាស់អ៊ីចឹងគួរយក
មួយដេីមទុកការពារខ្លួនទៅ ចាំគេបង្រៀនបាញ់តាមក្រោយតែ
អ្នកណាទៅដឹងថាខូឡាអុីត្រូវយ៉ុនហ្គីហ្វឹកហ្វឺនបាញ់កាំភ្លេីងតាំងពី
នាងក្លាយជាសមាជិកក្នុងត្រកូលគេម្ល៉េះ ព្រោះអ្វី គឺទុកការពារ
ខ្លួនប៉ុណ្ណោះ ឯក្រុមអាណាជាអ្នកធ្វេីឲ្យគេខឹងក្រោធដោយខ្លួនឯង
អ៊ីចឹងហេីយកុំបន្ទោសនាងឲ្យសោះ ។
" យេីងព្រមហេីយ "
ក្រុមអាណាញ័រខ្លួនទទ្រេីត មិននឹកស្មានថាខូឡាអុីដាក់កាំភ្លេីង
តាមកាតាបសោះ នាងលែងហ៊ានបំពានភ្លេីងហេីយ នាងស្មាន
ថាខូឡាអុីជាមនុស្សស្លូតបូតមឹសៗងាយស្រួលធ្វេីបាបតែនាង
លេងមួយក្បាច់នេះគឺភ័យញ័រខ្លួនមួយថ្នាក់ម៉ង់
" ស្រួលនិយាយគ្នាអ៊ីចឹងទៅល្អហេីយកុំឲ្យយេីងខាតទឹកមាត់
ពេក " នាងតូចដាក់កាំភ្លេីងចូលក្នុងកាតាបវិញហេីយឈរផ្អែក
និងជញ្ជាំងសម្លឹងសកម្មភាពពួកគេដោយក្រសែភ្នែករឹងកំព្រឹស
រប្រៀបនេះនាងត្រាប់តាមជុងហ្គុកប៉ុណ្ណោះ មានទៅអន់អីអាច
ប្រេីការបានដែរតេី ហិហិ ។
" យេីងអង្គុយតុរបស់នាងហេីយ នាងទៅអង្គុយទុកយេីងពេល
សម្អាតហេីយលឺទេ "
" ចា៎....លឺហេីយ "
" តោះកូនៗចូលរៀនតែអាណាឯងធ្វេីស្អីនិង " អ្នកគ្រូងាកឃេីញ
ក្រុមអាណាកំពុងជូតសម្អាតតុរបស់ខូឡាអុីអត់ព្រមចូលតុតាម
សម្ដីរបស់គាត់ធ្វេីឲ្យគាត់ក្ដៅស្លឹកត្រចៀកហេីយតេី
" គឺសម្អាតតុអ្នកគ្រូ "
" មានមេីលម៉ោងទេ ឆាប់ទៅឈរនៅខាងក្រៅទៅ យ៉ាប់ណាស់
ក្មេងៗអស់នេះ " អ្នកគ្រូដេញក្រុមអាណាទៅឈរនៅក្រៅថ្នាក់
" ចាអ្នកគ្រូ "
" គិតឬថាធ្វេីបាបយេីងបានងាយៗនោះ " ខូឡាអុីញញឹមចុងមាត់
លាក់គំនួចហេីយទាញសៀវភៅមកកត់និងស្ដាប់ការពន្យល់របស់
អ្នកគ្រូយកចិត្ដទុកដាក់ ពេលនេះនាងប្រមូលអារម្មណ៍ផ្ដាតតែលេី
ការសិក្សាមួយប៉ុណ្ណោះ រឿងផ្សេងទៀតទម្លាក់ចោលសិន ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន វគ្គ០២ (ចប់)
Romanceដោយសារភាពរំអួយរបស់នាងទេីបអ្នកគ្រប់គ្នាអាណិតតប៉ុន្ដែមិនមែនរូបគេឡេីយ គេស្អប់ៗនាងដល់ឆ្អឹងស្អប់ស្ទេីរតែបាញ់នាងសម្លាប់ចោលចំពោះមុខគេស្អប់នាងហៅលែងលឺហេីយ " មិនដឹងជាកម្មពារឬអ្វីឲ្យប្រាកដទេ ហេតុអ្វីលោកស្អប់ខ្ញុំទាំងខ្ញុំមិនធ្វេីខុសអ្វីសោះ " " គឺខុស ន...