ភាគ១៣៖យ៉ាងណានាយយល់ចិត្ដនាងខ្លះដែរ!!

862 31 0
                                    

ពួកគេបោះជំហានសំដៅទៅ​ហាងអាហារនូវក្នុងផ្សារទំនេីបនៅ
ជាន់ខាងលេី​បង្អស់ដែរ​ទទួលសេវាកម្មពិសេសសម្រាប់​សេដ្ឋី​និង
អថិជន​លំដាប់មួយចំនួន​ នៅហាងមួយនិងតម្លៃអាហារថ្លៃខ្ពស់គួរ
សមប៉ុន្ដែ​សេវកម្ម​ពួកគេ​បម្រេីភ្ញៀវគឺល្អណាស់មិនបង្ក​បញ្ហាត្រង់
ណាឡេីយ​ អ៊ីចឹងហេីយគឺសំបូរអ្នកចង់មកណាស់តែតម្រូវឲ្យកក់
តុទុកជាមុន​ មិន​អ៊ីចឹង​ទេពួកគេគ្មានកន្លែងឲ្យភ្ញៀវអង្គុយពុំខាន
"​ អង្គុយទៅ​ "​ រាងក្រាស់ទាញកៅអីឲ្យនាងតូចអង្គុយហេីយគេ
ទៅអង្គុយចាំក្រោយ​ បុគ្គលិក​រហ័សមកទទួល​រាក់ទាក់​ភ្ញៀវ​យ៉ាង
លឿនខ្លាច​យឺតយ៉ាវ​ឃ្នេីសចិត្ដ​អតិថិជន​
"​ សួស្ដីលោកម្ចាស់​ តេីលោកម្ចាស់ត្រូវការកម្ម៉ង់អ្វីខ្លះដែរ​ "​ នាយ
កំលោះមុខងារជាអ្នករត់តុដេីម្បីទទួលការកម្ម៉ង់ពី​អតិថិជន​នាយ
កាន់ប៊ិចនិងសៀវភៅរួចជាស្រេចក្នុងការកត់ត្រានៃឈ្មោះមុខ
ម្ហូបទាំងអស់នោះ​ ដោយមិនភ្លេចហុចមីនុយឲ្យ​ភ្ញៀវ​ឡេីយ
"​ ជុង...​ "​ ខូឡាអុី​ហៅនាយ​ខ្សឹបខ្សៀវ​ពីនាក់​ ជុងហ្គុក​មកក្បែរ
នាងដេីម្បីស្ដាប់ការនិយាយ​ រាងតូចបន្លឺឡេីងបន្ដ​
"​ ម្ហូបហាងនេះថ្លៃម្ល៉េះ​ មួយចានឡេីង​៣០០០+ទៅហេីយ​ "​
"​ ហេតុអ្វីតម្លៃប៉ុណ្នឹងគឺ​សមរម្យ​ហេីយ​ ខូឡាអុី​ នាងចេះតែយ៉ាង
ម៉េចនិង​ "​ រាងក្រាស់​ចងចិញ្ចេីមឆ្ងល់​គ្រាន់អាហារមួយចាន៣ពាន់
ដុល្លារ​ឡេីងសោះ​ ភ្ញាក់ផ្អើល​ដូចឃេីញដុំភ្លេីងហោះមកពីភពព្រះ
ចន្ទ័​អ៊ីចឹង​ មិនយល់សោះ​ ។
"​ ប៉ុន្ដែវាអាចឲ្យខ្ញុំបង់សាលាបាន​៣ឆ្នាំណា​ ជុង​ "​ រាងស្ដេីងប្រាប់
គេព្រោះវាថ្លៃពេកហេីយនាងលេបអត់ចូលទេ​ ស្ដាយលុយណាស់
ដេីរតាមរាងក្រាស់​ចាយលុយឲ្យដូចក្រដាសគ្មានចេះស្ដាយដូច
នាងសោះ​ នាង​ពូកែ​សន្សំ​សំចៃ​ប្រាក់កាក​ណាស់តែគេបែបចាយ
វាយ​ខ្ជេះខ្ជាយ​អ៊ីចឹង​
"​ វាមិនអីទេ​ ប្អូនយកអាហារទាំងបួននិងមក​ "​ ជុងហ្គុក​លែងតប
ស្រដីនិងនាងងាកមុខមកចង្អុលមុខម្ហូបបួនមុនដែរតម្លៃកប់ៗសឹង
នាងតូចខ្យល់គសន្លប់ដួលនូវនិងកន្លែងហេីយ​ កាន់តែប្រាប់នាយ
កាន់តែផ្គេីន​ ស្អប់គេណាស់តែស្រឡាញ់ខ្លាំងដែរ​ ហិហិ​
"​ បាទ​សូមរង់ចាំបន្ដិច​ ខាងពួកយេីងនិង​រៀបចំជូន​ "​ នាយដេីរ
ចេញហេីយហុចក្រដាសមួយសន្លឹកនោះឲ្យមេការយកទៅឲ្យ
ចុងភៅនូវខាងក្នុង​
"​ ជុង​ អូនអាចសួរមួយបានទេ​ "​
"​ សួរមក​ "​ រាងក្រាស់​ងក់ក្បាល​អនុញ្ញាត​ឲ្យនាងសួរគេដោយ
សេរី​ ទាំងពីមុនឡេីយមិនចូលចិត្ដហារស្ដីច្រេីនក្រៅពីការងារ
"​ តេីបងមកទីនេះ​ញឹកញាប់​ដែរទេ​ "​
"​ ញឹកញាប់​ ព្រោះ​កន្លែងនេះ​ឆ្ញាញ់ហេីយ​អនាម័យ​ "​
"​ ពិតមែនឬ​ "​ គ្រាន់លឺអាហារឆ្ញាញ់ៗ​នាងតូច​ជ្រួលជ្រើម​ភ្លេចរឿង
តម្លៃម្ហូបអាហារអស់​ នាងពិតជាចង់ភ្លក់ណាស់តេីឆ្ញាញ់កម្រិតណា
ដែរទៅនិងអាងបាននាងសុំ​រូបមន្ដគ្រឿងផ្សំមកសាកធ្វេីដែរក្រែង
ធ្វេីឲ្យរាងក្រាស់ញុំា​ ។
"​ យេីងមិនកុហកឡេីយ​ "​
"​ អ៊ីចឹង​អូនញុំាមិនក្រែងចិត្ដបងទេណា​ប្រាប់ឲ្យហេីយ​ "
"​ តាមចិត្ដ​ "​ រាងក្រាស់និយាយប៉ុណ្នឹងហេីយលេីកកែវទឹកមកផឹក
បន្ដិចព្រោះរៀងស្ងួតបំពង់ក​ គេឈ្ងោកមុខសម្លឹង​ទូរស័ព្ទ​ព្រោះ
កំពុងឆ្លេីយតបសាររបស់​យ៉ុនហ្គី​ដែរជាបងប្រុសខ្លួន​ គាត់កំពុងតែ
ឆ្លេឆ្លា​បាត់ដំណឹង​ខូឡាអុី​
(​ ជុងហ្គុក​ឯងបានឃេីញ​ ខូឡាអុី​ទេ​ )
(​ នាងកំពុងនៅជាមួយខ្ញុំ​ )​ រាងក្រាស់​ឆ្លេីយសារភាពតាមត្រង់គេ
មិនចេះ​បត់បែន​ឆ្នាំងវែងអន្ទង់វែងឡេីយ​
(​ ឯងឆ្គួតហេីយយកនាងទៅធ្វេីស្អីហ្អា​ ដឹងគ្រោះថ្នាក់ដែរទេ​ )
(​ បងដឹងថាខ្ញុំកំពុងនៅទីណាទៀតឬ​ )​ រាងក្រាស់​ចម្លែកចិត្ដហេីយ
វាយ keyboard លេីអេក្រង់​ទូរស័ព្ទ​យ៉ាង​មមាញឹក​ដោយសួរ
ដេញដោល​បងប្រុសអំពីរឿងការធ្វេីដំណេីររបស់ខ្លួនក្រែងគេបិទ
បាំងហេីយតេី​ ម៉េចដឹងអ៊ីចឹងអ្នកណាអ្នកប្រាប់ទៅ​
(​ ថីមិនដឹងនោះ​ ឯងកំពុងនៅ​ទីក្រុង​ឌូបៃ​ សហព័ន្ធ​អារ៉ាប់រួម​ )
(​ ត្រូវហេីយខ្ញុំមករស់នៅទីនេះមួយរយះប៉ុណ្ណោះ​ )​ ជុងហ្គុក​មិន
បានមានបំណងស្នាក់នៅទីក្រុង​ឌូបៃ​មួយជីវិតទេគ្រាន់មួយរយះ
(​ អឺកុំយូរពេកយេីងលាក់និង​ណាំជូនមិនឈឹងទេ​ ឯងប្រាកដជា
ដឹងបងប្រុសកំពូលសែនកំណាចឯងហេីយ​ )
(​ យ៉ាងណាបងជួយលាក់ផងទៅ​ ខ្ញុំអរគុណហេីយខ្ញុំឈប់ឆ្លេីយ
តបបងហេីយ​ លាហេីយ​ )​ រាងក្រាស់​ផ្ញេីសារតែប៉ុណ្នឹងហេីយបិទ
ទូរស័ព្ទ​ស៊កចូល​ហារប៉ាវវិញ
"​ ថ្ងៃស្អែកយេីងជូននាងទៅ​ចុះឈ្មោះដោយផ្ទាល់​ នាងមានគំនិត
ចង់រេីសសាលាដោយខ្លួនឯង​ ឬឲ្យយេីងរេីសជំនួស​ "​
"​ បងទៅចុះ​ "
"​ កាលនាងរៀនឆ្នាំទី០១​ នាងរៀន​ផ្នែកអ្វី? ? ? "​ រាងក្រាស់សួរ
នាងដូច្នោះដោយសារតម្រូវការ​ទិន្នន័យពាក់ពន្ធ័ការសិក្សានាង
ពីមុនដេីម្បីងាយស្រួលជ្រេីសរេីសត្រូវនិងផ្នែកដែរនាងកំពុង
សិក្សា​ ទោះគេជាអ្នកចេញ​ថវិការ​ឲ្យមែនតែគេគ្មានសិទ្ធបញ្ជា
ឲ្យនាងរៀនផ្នែកដែរនាងមិនចូលចិត្ដឡេីយវាជាជម្រេីសរបស់
នាងប៉ុណ្ណោះ​ ។
"​ ពេទ្យ​ "​
"​ ល្អម្យ៉ាងដែរតេី​ ប្រឹងប្រែងរៀនសូត្រទៅសម្រាប់រឿងសាលា
ទុកឲ្យយេីងចាប់ចែង​ តែសូមត្រឹមកុំឲ្យយេីងអស់សង្ឈឹមនិងនាង
ទៅចុះ​ "​
"​ វាគ្មានថ្ងៃឡេីយជុង​ "
"​ យេីងនិងរង់ចាំមេីល​ "​ ពួកគេបញ្ចប់ការសន្ទនាភ្លាម​បុគ្គលិក​
លេីកអាហារមកដាក់លេីតុរបស់គេ​ នាងតូចញញឹមញញែម
កាន់ស្លាបព្រាដួសមកញុំាទាំងសប្បាយចិត្ដ​ អ្វីកាន់តែរីករាយគឺ
ញុំាអាហារពីនាក់គេនិងហេីយ​ ពួកគេបញ្ឈប់ទទួលទានហេីយ
ឡេីងឡានបេីកត្រឡប់ទៅផ្ទះវិញ​ ព្រោះ​ជុងហ្គុក​ត្រូវធ្វេីការងារ
បន្ដនាយមិនទំនេរសម្រាប់ចាយពេល​ឥតប្រយោជន៍​ច្រេីនទេ​ ។
សូមទោស​សម្រាប់​ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now