ភាគ០៤៖ធ្វើវាឲ្យបានល្អ!!

1.1K 39 0
                                    

"​ បាទអរគុណគ្រូពេទ្យ​ រំញោច​ ហុឹម​ គេចមិនផុតសោះ​ "​ ​ ណាំជូន
ដកដង្ហេីម​ធំ​ប្រឹងនាំរាងក្រាស់គេចប៉ុណ្ណាវាកាន់តែជួបដដែលអញ្ចឹង
ហេីយគួរធ្វេីបែបណាទេីប​សាកសម​គេពិតមិនចង់ឲ្យ​ជុងហ្គុក​នូវក្បែរខូឡាអុី​ទេ​ ។
"​ តេីបងគួរធ្វេីបែបណាបន្ដទៀត​ ជុងហ្គុក​ បងពិតជា​ទល់​តំរិះហេីយ​ "ណាំជូនឈ្លីស្នៀតផ្កាទាំង​តប់ប្រមល់​ក្នុងចិត្ដ​តេីគួរធ្វេីរប្រៀបណាទៅទេីប​ជុងហ្គុក​មិនទៅក្បែរស្រីម្នាក់នោះ​ តេីវាគ្មាន​វិធីផ្សេងក្រៅពី​កុហកបោកប្រាស់ឲ្យ​រាងក្រាស់ខឹងស្អប់​គុំកួន​ទេឬ​ គេពិតជាមិនចង់មែនប៉ុន្ដែ​កាលះទេសះ​បង្ខំអញ្ចឹងសុំទោស​ផង​ បូករួមនិងការខឹងស្អប់នាងកាន់តែរាងសង្ហាគ្មានកំហុសក្នុងរឿងនិងបន្ដិច​ ។
"​ កុំបន្ទោសយេីង​ មកពីនាងទេីប​ជុងហ្គុក​ក្លាយជាអញ្ចឹង​ "​ កែវភ្នកក្រហមឆ្អៅខឹង​ក្រោធក្ដៅក្រហាយក្នុងទ្រូងវាងំល្អណាស់មកពី​នាងម្នាក់គត់ម្ល៉េះវាគ្មាន​កេីត​ឡេីង​រញ៉េរញ៉ៃ​ថ្នាក់និងទេ​
ប្រហែល២ម៉ោងក្រោយ​ជាតិថ្នាំសាបអស់​ រាងក្រាស់ក្រហឹមដេីមក
ហេីយបេីកភ្នែកយឺតៗសម្លឹងមេីលពិដានទាំង​ងឿងឆ្ងល់តេីគេមកទី
នេះដោយរប្រៀបណាអ្នកណានាំគេមក​ រាងក្រាស់ច្រត់ដៃនិងពូក
ប្រឹងក្រោកអង្គុយទាំង​ធីងធោង
"​ ហុឹម​ "​ ក្រហឹមជាលេីកទីពីហេីយរាងក្រាស់ឈ្លីក្បាលតិចៗ
"​ ដឹងខ្លួនហេីយ​ ឈឺត្រង់ណាទេ​ ជុង​ "​ ណាំជូនដាក់ថាសបាយលេីតុហេីយប្រញាប់មកមេីលប្អូនប្រុស​សួរដេញដោលពីអាការះតេីគេមានអារម្មណ៍ថាឈឺក្បាលអ្វីដែរឬអត់​ ? ?
"​ អត់ទេ​ តែស្រែកទឹក​ "​ រាងក្រាសគ្រវីក្បាល​ ក្នុងខ្លួនគ្មាន​បញ្ហាអ្វីទេកុំបារម្ភអី​ ប៉ុន្ដែបំពង់ករបស់នាយកំលោះវាហាក់​ស្ងួតហែងដូចវាលខ្សាច់អញ្ចឹង​
"​ ចាំបន្ដិច​...​ នេះផឹកតាមសម្រួលប្រយ័ត្នឈ្លក់​ "​ ណាំជូនចាក់ទឹកក្នុងកែវមួយពេញហេីយហុចគេ​ ជួយរឹតខ្នងពីក្រោយខ្លាចប្អូនប្រុសឈ្លក់មេីលគេបង្ខំផឹកចុះដូចមិនដែលបានផឹកទឹកច្រេីនថ្ងៃអញ្ចឹង​ ។
"​ អរគុណហ្យុង​ "​ រាងក្រាស់បន្លឺសូរបន្ដ​
"​ ម៉េចក៏ខ្ញុំក្លាយជាបែបនេះ​ "
"​ ឯងសន្លប់​ "​ ពីម៉ាត់គត់ដែលគេវាចាមក​
"​ ហេតុអ្វី​ "​ រាងក្រាស់កាន់តែឆ្ងល់លេីសដេីមហេីយ
"​ ឯងពិតជាមិនចាំវាពិតមែនឬ​ "​ ណាំជូន​ចងចិញ្ចេីមបែបវាមិនគួរឲ្យ
ជឿនិងស្រដីគេនិយាយមុននេះ​
"​ ចាំថាខ្ញុំនិយាយជាមួយមនុស្សស្រីម្នាក់​ បន្ទាប់មកខ្ញុំមិនដឹងអ្វីទាំងអស់​ ហ្យុងតេីមានរឿងអ្វីទៅ​ "​
"​ យេីងមិនលាក់ឯងទេ​ នាងឈ្មោះ​ ខូឡាអុី​ ស្វៀវីហ្គាយូ​ ជាប្អូនស្រី
ចិញ្ចឹម​របស់​យ៉ុនហ្គី​ ស្វៀវីហ្គាយូ​ ហេីយក៏អ្នកដែល​បណ្ដាយឲ្យ​ឯង
ក្លាយជាបែបនេះ​ "​ ណាំជូន​រៀបរាប់ប្រាប់គេមួយតំណាក់កាលដោ
យលួចនិយាយសុំទោស​ខូឡាអុី​ក្នុងចិត្ដ​គេគ្មានបំណងទេប៉ុន្ដែវាមកពីនាងខ្លួនឯងដែរ​ អ្នកណាប្រេីឲ្យនាងចងចិត្ដជុងហ្គុកមកជំទាស់គេធ្វេីអ្វីដឹងស្រាប់ហេីយថាគេមិនចូលចិត្ដអ្នកណាមក​តម្លេីងឬកឬជំទាស់គំនិតគេនោះទេ​ ជាពិសេសប្អូនប្រុសសំណប់​ ចាំកាលនាយកំលោះចូលពេទ្យមុនដំបូងទេ​ ជុងហ្គុក​សន្យានឹងគេថា១អាទិត្យ​ប៉ុណ្ណោះ​និងព្រមទទួលការវះកាត់ប៉ុន្ដែគេបែបជាពន្យាពេលរហូតជិត​យមរាជផ្ដាច់ជីវិត​នេះហេីយទេីបគេខឹងស្អប់​ខូឡាអុី​មកដល់សព្វថ្ងៃ
"​ គឺជានាង​ "​ ជុងហ្គុក​ខ្ញាំពូកស្ទេីរតែរហែកហេីយគេខឹងណាស់ម៉េចក៏នាងប្រហេីនហ៊ានធ្វេីអញ្ចឹងដាក់គេ​ នាងត្រូវតែសងការឈឺចាប់របស់គេអោយអស់​
"​ មែនគឺនាង​ បងព្យាយាមលាក់ដេីម្បីកុំឲ្យឯងខឹងស្អប់នាងប៉ុន្ដែមេីលនាងចុះ​ "​ អ្វីដែលណាំជូននិយាយវាមិនមែនពាក្យ​ចាក់ចុចនោះទេតែវាជាអ្វីដែលរាងក្រាស់គួរដឹង​ អាថ៌កំបាំង​មួយទៀតដែលអ្នកទាំងអស់គ្នាមិនដឹងនោះ​ គឺ​កំពុងនាំកូនសត្រូវចូលផ្ទះហេីយ​ គេដឹងរឿង​សម្ងាត់របស់​ខូឡាអុី​ច្រេីនលេីសលុប​ រង់ចាំថ្ងៃណាមួយ​នាយនិងបង្ហាញឲ្យអ្នកផ្សេងទៀតសភ្នែកមិនខានឡេីយ​ ។
"​ ខ្ញុំនឹងសងសឹកនាង​ "​
"​ ឯងធ្វេីអញ្ចឹងវាល្អហេីយ​ ជុងហ្គុក​ "​
រង់ចាំភាគបន្ដ​
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now