" តេីចៅហ្វាយពិតជាចង់ទៅទីនោះមែនទេ" ឃ្វីជុងហ៊ូនិយាយសំដៅភូមិគ្រិះរបស់សូហ្គានាយពិតជាព្រួយបារម្ភខ្លាចចៅហ្វាយគេជួបទុក្ខទៀតមិនមែនគេមិនដឹងទេថាអ្នកណាទេីបបណ្ដាលឲ្យចៅហ្វាយគេហ៊ានលះបង់ជីវិត ស្ទេីរយមរាជយកទៅនាងជាមនុស្សស៊យចង្រៃបំផុតគេស្អប់នាងតាំងពីជួបមុខនាងដំបូងម្ល៉េះ មិនដោយសារនាងម្ល៉េះចៅហ្វាយគេមិនលេបថ្នាំអញ្ចឹងដែរ ។
" ត្រូវហេីយហេតុអ្វីឯងសួរយេីងដូច្នេះ ? ?" ជុងហ្គុកស្រាប់តែចម្លែកចិត្ដម៉េចម្នាក់ៗមិនចង់ឲ្យគេទៅផ្ទះបងប្រុសគេម្លេះទីកន្លែងនោះមានអ្វីលាក់ឬទេីបធ្វេីពិរុទ្ធគួរឲ្យសង្ស័យអញ្ចឹង
" គ្មានអ្វីទេទានខ្ញុំគ្រាន់ចង់ប្រាកដចិត្ដប៉ុណ្ណោះ " ឃ្វីជុងហ៊ូ
" ហុឹម ជួយចូលផ្សារទំនេីបបន្ដិចយេីងចង់ទិញរបស់ផ្ញេីក្មួយប្រុសរបស់យេីង " ជុងហ្គុកញញឹមស្រស់តែម្ដងគ្រាន់រំលឹកដល់ក្មួយប្រុសសំណប់ភ្លាមៗស្នាមញញឹមលេចមកឯងៗត្រូវហេីយអំឡុងគេព្យាបាលអាល្អិតនេះឯងកំដរគេមួយអាទិត្យពេញដោយសារសូហ្គាហ្យុងនិងសាន់នីរវល់ចេញទៅប្រទេសទេីបផ្ញេីយ៉ុនឈី ស្វៀវីហ្គាយូមួយរយះសិនគេញញឹមបានច្រេីនបាយក៏បានទៀតអញ្ចឹងហេីយទេីបណាំជូននិយាយសុំប៉ាយ៉ុនឈីឲ្យទុកកូនពីបីថ្ងៃទៀតទៅក្រែងអាល្អិតឆាប់ធូរនិងឆាប់បានត្រឡប់ទៅផ្ទះវិញ យ៉ុនហ្គីក៏យល់ព្រមដោយឲ្យកូននៅកំដរប្អូន ប៉ុន្ដែដោយសារបញ្ហាក្រុមហ៊ុនទេីបបង្ខំចិត្ដឲ្យប្រពន្ធកូននៅប្រទេសម៉ិកស៊ីកូមួយរយះទៀតទម្រាំសូហ្គាដោះស្រាយបញ្ហារួចរាល់ វាមិនចម្លែកទេដែលបញ្ហានាំរកគេផ្ទួនៗដូច្នេះប្រាកដជាស្នាដៃសត្រូវមិនខាន ។
តាំងពីថ្ងៃនោះមកជុងហ្គុកឯកាបន្ដិចគ្មានក្មេងនាំសេីចកក្អឹកប្រលែងលេងទៀតគេទទូចសុំណាំជូនជាបងប្រុសទៅលេងទីនេះប៉ុន្ដែត្រូវណាំជូនហ្យុងបធិសេធដោយលេីកមូលហេតុថាគេមិនទាន់ជាអញ្ចឹងក៏ពន្យាពេលមកដល់ពេលនេះ
" បាទ " ឃ្វីជុងហ៊ូមិនប្រកែកទេដោយនាំរាងក្រាស់ទីផ្សារទំនេីប
នោះ ទម្រាំរាងក្រាស់រកអ្វីត្រូវចិត្ដគេប្រេីពេលយូរគួរសមដែរ គេ
ប្រាប់បុគ្គលិកឲ្យវិចខ្ចប់ជាកាដូរតែម្ដងទៅងាយស្រួលជាងដាក់ថង់ ទឺងៗ ទូរស័ព្ទរាងក្រាស់ក៏រោទិ៍បន្លឺឡេីងជុងហ្គុកក៏ចុចទទួលដោយភ្ជាប់និងកាសbluetooth ជាស្រេច ។
" អាឡូ យ៉ុនហ្គីហ្យុង " ជុងហ្គុក
" អាល្អិតលឺថាឯងចង់មកលេងមែនទេ " យ៉ុនហ្គី
" បាទស្អែកនេះខ្ញុំចេញទៅហេីយហ្យុង"ជុងហ្គុកឆ្លេីយតបទាំងស្នាមញញឹមគេកម្របញ្ចេញវាឲ្យអ្នកណាឃេីញណាស់ក្រៅពីសមាជិករបស់ខ្លួន
" អូ! ! អញ្ចឹងពេលមកដល់ហ្យុងឲ្យកូនចៅទៅទទួល "
" បាទចុះយ៉ុនឈីនោះ " គេពិតជានឹកក្មួយមែនទែនរកការសន្ទនាជាមួយសូហ្គាគេតែងតែឆ្លៀតសួររកសំណប់ចិត្ដរហូតមិនដាច់សោះ
" កំពុងគេងឯងដឹងទេយ៉ុងឈីលឺថាឯងមកគេញញឹមបិទមាត់មិនជិតទេ"នាយចង់អស់សំណេីចកូនប្រុសដែលកាលពីព្រឹកគ្រាន់និយាយប៉ុណ្ណឹងសោះគេអរលោតហក់សប្បយចិត្ដមិនស្ទេីរចុះទម្រាំជួបរាងក្រាស់ផ្ទាល់មិនក្លាយជាជ្រូកពុលទេអីពេលនេះយ៉ុនឈីអាយុ១ឆ្នាំនាំហេីយឆ្លាតហេីយក៏ចេះនិយាយបានបន្ដិចបន្ទួចដែរ ។
" ហិហិ ប្រសេីរណាស់ អូហ្យុងប៉ុណ្នឹងបានហេីយខ្ញុំរវល់បន្ដិចសិនចាំទៅដល់ផ្ទះខ្ញុំទាក់ទងទៅម្ដងទៀត " ជុងហ្គុករវល់តែសេីចកក្អឹកភ្លាមគិតថាទីនេះមិនមែនជាផ្ទះរបស់ខ្លួនអញ្ចឹងហេីយប្រញាប់ភៀសខ្លួនឲ្យលឿនព្រោះស្ថានការណ៍មិនស្រួលនោះទេនាយកំលោះមានអារម្មណ៍ថាអ្នកណាតាមពីក្រោយ
" ឃ្វីជុងហ៊ូត្រឡប់ទៅវិញ " រាងក្រាស់ដេីរមិនទាន់បានបីជំហានស្រួលបួលផងស្នូរសំឡេងកាំភ្លេីងក៏បន្លឺឡេីងធ្វេីឲ្យអ្នកក្នុងផ្សាររត់ចលាចលពេញនិង រាងក្រាស់គេចខ្លួនទៅជ្រុងម្ខាងដេីម្បីរក្សាសុវត្ថិភាពសិន
" ពួកវាជាអ្នកណា " ក្រសែភ្នែកក្រហមឆៅសម្លឹងទៅបុរសឈុតខ្មៅលេីជាន់ទីពី គេងេីយសម្លឹងមេីលពីជ្រុងងងឹតនោះដោយគិតពិចារណាមូលហេតុអ្វីវាតាមសម្លាប់គេអញ្ចឹង
"ប្រហែលជាគ្នារបស់អាល់ហ្សេរីហេីយទាន" វាគ្រាន់តែជាការស្មានរបស់ឃ្វីជុងហ៊ូប៉ុណ្ណោះព្រោះតាំងពីដេីមឡេីយសត្រូវដែលហ៊ានតទល់និងរាងក្រាស់មានតែអាល់ហ្សេរីទេ
" ចងកម្មចងពៀរយេីងម្ល៉េះ ចង្រៃយ៍ " រាងក្រាស់ស្រាប់តែម៉ួម៉ៅច្រឡោតភ្លាមៗ កំហឹងរបស់គេវាងំណាស់មិនងាយរំសាយលឿននោះទេអញ្ចឹងហេីយបានអ្នករាល់គ្នាមិនដែលហ៊ានឲ្យប្រុសពៅម្នាក់នេះឃ្នេីសចិត្ដម្ដងណា ប្រសិនពួកគេដឹងថាអាល់ហ្សេរីថ្លេីមធំដុះផ្សិតនេះធ្វេីអញ្ចឹងដឹងខ្ទេចក្រោមស្នាដៃក្រុមសាតាននេះហេីយ ។
" ពួកឯងឆាប់បំបែកគ្នាតាមរកទៅពួកវានូវមិនឆ្ងាយពីទីនេះទេ " កូនចៅអាល់ហ្សេរីនិយាយនាំគ្នាប្រឹងសម្លឹងរកមេីលពីខាងលេីទៅជាន់
ខាងក្រោមមិនឃេីញសោះ អញ្ចឹងហេីយទាន់មនុស្សចលាចលប្រញាប់ទៅរកសត្រូវបាញ់សម្លាប់តាមបញ្ជាចៅហ្វាយភ្លាម ពួកគេក៏បំបែកគ្នាតាមរកដូចសម្ដីមុននេះប៉ុន្ដែគួរឲ្យស្ដាយជុងហ្គុកត្រូវបានជីនជាបងប្រុសធំនាំត្រឡប់ទៅផ្ទះដោយសុវត្ថិភាព ព្រោះទីនេះជាផ្សារទំនើបរបស់គេអញ្ចឹងហេីយផ្លូវមួយណាគេមិនស្គាល់នោះ
" ថ្ងៃក្រោយអាល្អិតចង់បានអ្វីតេប្រាប់បងមកកុំទៅដោយផ្ទាល់ទៀតលឺទេ " ជីនអស់បារម្ភហេីយមុនលឺសូរកាំភ្លេីងគេបញ្ជាឲ្យកូនចៅតាមដានពីខាងក្រោយដោយឃេីញមានពួកឈុតខ្មៅលេីបល
នៅជាន់ទីពីទេីបបុគ្គលិករហ័សរាយការណ៍ពីព័ត៌មានដល់ចៅហ្វា
យភ្លាមៗ ព្រោះមេីលតាមសកម្មភាពពួកគេប្រាកដជាបង្កច្រេីនមិនខាន
" បាទអរគុណសម្រាប់ថ្ងៃនេះបងប្រុស"គេនៅតែជាអាល្អិតកំហូចរបស់ក្រុមសាតានដដែលទោះឆ្នាំនេះគេអាយុ២៤ឆ្នាំក៏ដោយតែ
ពួកគេនាមជាបងប្រុសតាមក្បែរការពារជានិច្ច ។
" មិនបាច់អរគុណទេតួនាទីបងត្រូវការពារឯងអញ្ចឹងហេីយ "
ភូមិគ្រិះស្វៀវីហ្គាយូ
ខូឡាអុីក៏កម្រេីខ្លួនបន្ដិចស្របក់ភ្នែកពីជាន់បែបកូនកាត់បេីកភ្នែកឡេីងសន្សឹមៗដោយសាំនិងពន្លឺអំពូល
" ខ្ញុំនៅទីណា "សំឡេងខ្សោយៗបន្លឺឡេីងតិចៗតាមអាការះអ្នកជំងឺគ្មានកម្លាំងកំហែងក្នុងខ្លួន
" ឯងដឹងខ្លួនហេីយឬ យ៉ាងម៉េចមិនស្រួលត្រង់ណាទេខូឡាអុី " សាន់នីគ្រាន់លឺសំឡេងនាងភ្លាមប្រញាប់ក្រោកចេញពីកៅអីដេីរមកក្បែរដោយជួយទប់ឲ្យនាងក្រោកអង្គុយទៀតផង មុននេះនាង
សន្លប់សាន់នីភ័យមិនស្ទេីរទេ
" ខ្ញុំមិនអីទេបង ខ្ញុំទឹកបន្ដិចខ្ញុំស្ងួតកណាស់ "
" នេះញុំាទៅ " សាន់នីចាក់ទឹកចូលក្នុងកែវហេីយហុចឲ្យនាងកាន់ប៉ុន្ដែឃេីញដៃរញ័របស់នាងតូចហេីយក៏បញ្ចុកនាងផឹកម៉ង់ទៅ
" ឃ្លានទេចាំបងឲ្យអ្នកបម្រេីធ្វេីឲ្យណា "
" អត់ទេខ្ញុំចង់សម្រាកច្រេីនជាងបង " នាងញញឹមស្ងួតនាងគ្មានអារម្មណ៍លេបបាយទេព្រោះឲ្យតែលេបវាម្ដងណានាងពិបាកក្នុងខ្លួន
" មិនបានព្យាយាមទៅណា ខូឡាអុីឯងធ្វេីបែបនេះជុងហ្គុកសប្បាយចិត្ដទេ" ត្រូវហេីយរយះពេល១ឆ្នាំនាំកន្លងមកនេះវាមិនតិចទេដែល
នាងទន្ទឹងរង់ចាំវត្ដមានប្រុសកំពូលស្នេហ៍មកវិញប៉ុន្ដែហាក់ដូចគ្មានសង្ឈឹមការវិលត្រឡប់របស់គេទេគេទៅណាបាត់ឲ្យសូន្យឈឹងគ្មានដំណឹងបន្ដិច គេធ្វេីអញ្ចឹងតេីវាសមទេនាងមិនជឿថាគេបាត់បង់ជីវិតឡេីយដរាបណាមិនទាន់ឃេីញសាកសពចំពោះមុខ
" ខូឡាអុី " សាន់នីមិនស្រួលចិត្ដសោះម៉េចក៏នាងយំនឹកគេទៀតកាលពីមុនគេធ្វេីទង្វេីអ្វីខ្លះលេីនាង គ្រាន់ពាក្យថាស្រឡាញ់មួយម៉ាត់សោះនាងស៊ូត្រាំកប់ខ្លួននៅអតីតកាល
" ហ៊ឹកហ៊ឹកខ្ញុំនឹកគេបង ខ្ញុំនឹកស្ទេីរដាច់ខ្យល់ទៅហេីយ " នាងស្រែកយំឱបសាន់នីទាំងរៀបរាប់ពីការឈឺចាប់១ឆ្នាំកន្លងមកនេះនាងឈឺស្ទេីរក្លាយជាមនុស្សឆ្គួតហេីយ ។
" យំឲ្យអស់មកណា ខូឡាអុី " សាន់នីឱបនាងដោយទះស្មានាងតិចៗផ្ដល់កម្លាំងចិត្ដ នាងតូចយំឲ្យអស់មកសាន់នីធ្វេីជាកន្លែងផ្អែកស្មាឲ្យនាងយំនិងជាអ្នកលួមលោមនាងចេញពីការឈឺចាប់ទាំងឡាយនេះ
" ហ៊ឹកហ៊ឹក តេីពេលណាខ្ញុំឃេីញគេម្ដងទៀតបង " នាងតូចនៅទន្ទេញពាក្យដដែលៗរហូតគេងលងលក់ក្នុងរង្វង់ដៃបងស្រី សាន់នីដកដង្ហើមធំនាងចង់ប្រាប់ខូឡាអុីណាស់ថាជុងហ្គុកគេនៅរស់សុខ
សប្បាយទេប៉ុន្ដែនាងសន្យានិងគេមុនពេលវះកាត់ហេីយៗ
" បងត្រូវសន្យាថាទោះខ្ញុំទទួលលទ្ធផលវិជ្ជមានឬអវិជ្ជមានសូមកុំ
ប្រាប់រឿងនេះឲ្យខូឡាអុីដឹងអី សន្យាខ្ញុំមក " ជុងហ្គុកកាន់ដៃនាងជាប់ទាំងបបូរមាត់ស្លេកស្លាំងព្រោះវាជាដំណាក់កាលចុងក្រោយហេីយគេគ្មានសង្ឈឹមថានិងរស់រៀងមានជីវិតដូចអ្នកដទៃទេគេចាំពាក្យសន្យានិងណាំជូនថា១អាទិត្យគេនិងវះកាត់ប៉ុន្ដែគេធ្វេីចិត្ដពុំបានទេីបពន្យាពេលរហូតទៅមួយឆ្នាំជំងឺគេក៏ឈានដល់ដំណាក់កាលនេះ គេខ្លាចប្រសិនគេវះកាត់គេនិងភ្លេចនាង គេភ្លេចអនុស្សាវរីយ៍ទាំងប៉ុន្មានជាមួយនាងរាងក្រាស់ ប្ដូរវិធីសាស្ត្រមកលេបថ្នាំជំនួសវិញ
រង់ចាំភាគបន្ដ
សរសេរដោយ៖ម៉ូ
YOU ARE READING
ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន វគ្គ០២ (ចប់)
Romanceដោយសារភាពរំអួយរបស់នាងទេីបអ្នកគ្រប់គ្នាអាណិតតប៉ុន្ដែមិនមែនរូបគេឡេីយ គេស្អប់ៗនាងដល់ឆ្អឹងស្អប់ស្ទេីរតែបាញ់នាងសម្លាប់ចោលចំពោះមុខគេស្អប់នាងហៅលែងលឺហេីយ " មិនដឹងជាកម្មពារឬអ្វីឲ្យប្រាកដទេ ហេតុអ្វីលោកស្អប់ខ្ញុំទាំងខ្ញុំមិនធ្វេីខុសអ្វីសោះ " " គឺខុស ន...