ភាគ២៤៖នាងធ្វើស្អី!!

1.1K 40 0
                                    

នាព្រឹកថ្មី
ជុងហ្គុក​ក្រោកលឿនដូច​សព្វមួយដង​ នាយសម្អាតខ្លួនហេីយរៀបចំខ្លួនទៅ​ក្រុមហ៊ុន​ដោយមិនបានដាស់នាងតូចទៅជាមួយដែរព្រោះគេមានការសំខាន់ត្រូវដោះស្រាយ​
ងឺត​ ឃ្វីជុងហ៊ូ​ជាន់ហ្រ្វាំងឈប់ឡានដោយ​ជុងហ្គុក​ឈរជ្រែកហាវប៉ាវនៅមុខខ្លោងទ្វាផ្ទះ​ នាយដេីរទៅបេីកទ្វានូវកៅអីខាងក្រោយ
ដោយទម្លាក់ខ្លួនចូលទៅអង្គុយមាន​អង្គរក្សចាំជួយបិទទ្វាពីខាងក្រៅ
"​ ចៅហ្វាយម៉េចក៏មិននាំ​អ្នកនាងមកជាមួយទាន​ "​ ឃ្វីជុងហ៊ូ​បេីកឡានចេញទៅដោយមិនភ្លេចបោះសម្ដីចោទសួរចៅហ្វាយខ្លួន​ ក្រែងរាល់ដង​ខូឡាអុី​តាមតោងទាមនាយមិន​របេះផង​ ឥឡូវឃេីញនាយក្រាស់មកតែឯងអ៊ីចឹង​ រៀនប្លែកចិត្ដ
"​ នាងគេង​ យេីងមិនចង់រំខាន​ ហេីយណាមួយឯងដឹងស្រាប់ហេីយ
មិនបាច់ឲ្យយេីងបកស្រាយទេត្រូវអត់​ "​ ជុងហ្គុក​លេីកជេីង​គង់
អន្ទាក់ខ្លា​ ដោយដៃ​គ្រវីកូនកាំបិតដែរសៀតនៅប្រឡោះដៃអាវ
"​ បាទទាន​ "​ ឃ្វីជុងហ៊ូ​លែងសួរ​ដេញដោល​ច្រេីនក៏ប្រញាប់បេីក
ឡានទៅតាមទិសដៅដែរបានគ្រោងទុក​
ងឺត​ ឡានរបស់ជុងហ្គុកក៏ឈប់មុខឃ្លាំងដាក់អាវុធមានណាំជូននូវ
ចាំជាស្រាច់​ នាយក្រាស់ក្រោកចេញពីឡានដោយបោះជំហាន
ចូលទៅខាងក្នុងទាំងទឹកមុខមាំ
"​ បងប្រុស​ "​ ជុងហ្គុក​ឧទានហៅបងប្រុសរបស់គេ
"​ មកហេីយ​ ល្អ​ឆាប់​មកនេះ​ បងមានអ្វីបង្ហាញឯង​ "​
"​ អ្វីទៅបងប្រុស​ "​ ជុងហ្គុក​ជ្រួញចិញ្ចេីមឆ្ងល់​មានរឿងអ្វីបានជា
ណាំជូនបង្ហាញទឹកមុខ​តានតឹងអ៊ីចឹងនោះ
"​ អាល់ហ្សេរី​វា​អុកឡុកទៀតហេីយ​ ម្ដងនេះបងគិតថាចេញមុខទៅ
ស្វាគមន៍​វាម្ដងហេីយ​ "​ ណាំជូនញញឹមចុងមាត់តិចៗ​ ប៉ះប្អូនគេបាន
តែប៉ះគេរៀងរលាកបន្ដិចហេីយ​ ត្រៀមខ្លួនទទួលរងការវិនាសទៅ
"​ បងប្រុសចង់ធ្វេីយ៉ាងម៉េចចំពោះវា​ "​ យ៉ាងហោច​សួរពីផែនការ
របស់ណាំជូនសិន​ គេនិង​ពិចារណា​ធ្វេីដែរទេ​ ព្រោះទីនេះសុទ្ធតែ
មានខ្នងវាច្រេីនណាស់​ អ៊ីចឹងត្រូវ​ប្រុងប្រយ័ត្ន​
"​ ប្រដៅត្រឹម​សល់ដង្ហេីម​ចង្រិត​បានហេីយ​ អាណិតក្មេង​ "​ ណាំជូន
ចូលចិត្ដប្រេីធម៍ក្ដៅ​ ចូលទៅវាយប្រហារភ្លាមៗដោយមិនបានប្រេី
ផែនការ​ច្បាស់​លាស់ដូច​ជុងហ្គុក​ឡេីយ​
"​ កុំទាន់ចិត្ដក្ដៅ​ ពួកយេីងគួរលេងល្បិចដាក់វាសិន​ បងប្រុស​ "​
"​ ឯងចង់ធ្វេីស្អី​ "​
"​ បំផ្ទុះ​ក្រុមហ៊ុន​ហេីយចាំ​ទៅ​អុកឡុក​ភូមិគ្រឹះ​វាតាមក្រោយ​ "​
ជុងហ្គុក​ញោចចុងមាត់យ៉ាងគំនាច​ គំនិតរបស់គេ​ព្រួញមួយបាញ់
បានសត្វពី​ គេនិងបំផ្លាញ​អាម្សៀលនេះពីកន្លែងក្នុងពេលតែមួយ
"​ អ៊ីចឹង​ក្រុមហ៊ុន​វាទុកឲ្យបងចំណែក​វា​ ឯងជាអ្នក​តតាំងទៅចុះ​ "
ណាំជូន​ងក់ក្បាលតិចៗ​ស្របតាមគំនិតរបស់ប្អូនប្រុសដោយគេ
ផ្ដល់ឲ្យ​នាយក្រាស់ជាអ្នកទៅសួរសុខទុក្ខវាដោយផ្ទាល់​ វានិងដឹង
ពី​អំណាចរបស់​ជុងហ្គុក​ខ្លះ​ ថាតេីគេខ្លាំងប៉ុណ្ណា​ មិនមែនក្មេងប្រុស
ដែររង់ចាំសេចក្ដីស្លាប់ឡេីយ​ ។
"​ បាន​ ចុះធ្វេីថ្ងៃណា​ "​
"​ ស្អែក​ ត្រៀមខ្លួនទៅ​ជុងហ្គុក​ "​
"​ បាទបងប្រុស​ គឺ​ ..​ "​ នាយបម្រុងវាចាបន្ដហេីយតែត្រូវផ្ដាច់ដោយសារ​ទូរសព្ទ​របស់នាយបាន​រោទិ៍​បន្លឺឡេីង​ទេីបធ្វេីឲ្យ​ជុងហ្គុក​ទាញទូរស័ព្ទ​លេីកមកហេីយចុចទទួលគ្មាននរណាក្រៅពីនាងល្អិតទេ
(​ អាឡូ​ ជុងហ្គុក​ បងនៅឯណា​ )​ ពេលនាងក្រោកភ្លាមបាត់នាយ
ក៏ប្រញាប់រកមេីលក្នុងបន្ទប់តែអត់ឃេីញ​ ទេីបសម្រេចចិត្ដតេសួរ
តែម្ដងលឿនជាង​
(​ ឃ្លាំងទំនិញយ៉ាងម៉េចឬ​ )​
(​ ផ្ញេីទីតាំងមកអូនទៅរកបង​ )
(​ មិនបាច់ទេ​ បេីនាងចង់ទៅរកយេីង​ ទៅ​ក្រុមហ៊ុន​ទៅ​ )
(​ អូខេ​ អ៊ីចឹងប៉ុណ្នឹងហេីយបងសម្លាញ់​ ជួបគ្នានៅ​ក្រុមហ៊ុន​ ជុប​ )
ប្រព័ន្ធ​ទូរស័ព្ទ​ក៏បានផ្ដាច់​ ជុងហ្គុក​ស៊ក​ទូរស័ព្ទ​ចូលក្នុង​ហាវប៉ាវវិញ
"​ ខូឡាអុី​ឬ​ "​ ណាំជូនសួរ​ នាយក៏ងក់ក្បាលតិចៗ​ពិតជានាងមែន
"​ នាងតាមឯងស្អិតល្អណាស់​ ហិហិ​ "​ ណាំជូនបន្ដនិយាយទៀត
ថែមទាំងអស់សំណេីចនិង​កាយវិការ​របស់​ខូឡាអុី​ មិនដែលឃេីញ
ក្មេងណា​តោងគេស្អិតចឹងទេ​ បាត់មួយនាទីមិនបានមែន​
"​ ជាទម្លាប់នាងហេីយ​ បងប្រុស​ "​ ជុងហ្គុក​ឆ្លេីយតបទាំងញឹមៗ
"​ ប្រសិនឯងពេញចិត្ដនាងក៏ប្រញាប់​សារភាពទៅ​ណា​ ជុងហ្គុក​ បង
មានការត្រូវទៅហេីយ​ "​ ណាំជូននិយាយប៉ុណ្នឹងហេីយទះស្មាគេ
តិចៗ​ដោយបោះជំហានដេីរចេញទៅបាត់
​"​ សារភាព​ ម៉េចនិងអាចទៅ​ "​ ជុងហ្គុក​គ្រវីក្បាលហេីយនាំ​ឃ្វីជុងហ៊ូ​ត្រឡប់ទៅ​ក្រុមហ៊ុន​ព្រោះមានមនុស្សកំពុងរង់ចាំតែទៅដល់ត្រូវស្រឡាំង​កាំង​និង​ទិន្នភាព​មិនគួរឲ្យចង់ឃេីញ
"​ នាងកំពុងធ្វេីស្អី​ទៀតហេីយ​ ខូឡាអុី​ "​
"​ ហ៊ឹកហ៊ឹក​ នាងទះអូន​ "​ ខូឡាអុី​ឃេីញ​ជុងហ្គុក​ស្រែកអ៊ីចឹងក៏ប្រលែងដៃចេញពីសក់របស់​បុគ្គលិក​ នាងរហ័សទៅក្បែរគេ
ដោយផ្អឹបមុខនិងដេីមទ្រូងបញ្ចេញ​ភាព​ម្ញ៉ិកម្ញ៉ក់​ចេញមកយកចិត្ដកុំ
ឲ្យគេខឹងខ្លួនដោយចោទប្រកាន់ទៅ​បុគ្គលិក​ថាទះទៀតផង
"​ ទះយ៉ាងម៉េច​ នាងទេ​ ដែរទះខ្ញុំមុន​ "​ បុគ្គលិក​ស្រីនោះស្រែក
តបទៅវិញយ៉ាងលឿន​ អយុត្តិធម៌​ នាងមិនបានធ្វេីឡេីយម៉េចមក
ចោទនាងឆៅៗដូច្នេះ​
"​ មិនពិត​ នាងពិតជាទះអូនមែន​ មិនជឿក៏សួរ​បុគ្គលិក​បងទៅ​ ជុង​ "
នាងតូចងេីយមុខសម្លឹងគេដោយកែវភ្នែកកូនឆ្កែឲ្យគេអាណិតខ្លួន
"​ មូលហេតុអ្វីក៏មានរឿងប្រេីកម្លាំងបាយដូច្នេះ​ "​ ជុងហ្គុក​មិនបាន
ស្ដាប់ពួកនាងឡេីយងាកមុខមកចោទសួរ​បុគ្គលិក​ក្នុងហេតុការណ៍
នេះវិញ​ បានដឹងរឿងជាង​
"​ គឺ​ពួកយេីងឃេីញ​បុគ្គលិក​ស្រីខាងនេះ​សម្ដីឈ្លេីយដាក់អ្នកនាង
ពេកទេីបអ្នកនាងទះដូច្នេះ​ លោកម្ចាស់​ តែមិនមែនជាកំហុសអ្នក
នាងទេ​ ទាន​ "​ ពួកគេនិយាយកាន់ជេីងនាងតូចដោយការពិតដូច
អ្វីដែររៀបរាប់ខាងលេីអ៊ីចឹង​ បុគ្គលិក​ថ្មីនិងសម្ដីឈ្លេីយមែន
"​ សន្ដិសុខ​អូសនាងចេញទៅ​ "​ ជុងហ្គុក​ស្រែកមួយទំហឹងហៅឲ្យ
សន្ដិសុខ​អូសក​បុគ្គលិក​នេះចេញឲ្យឆ្ងាយពីមុនពីមាត់របស់គេទៅ
"​ ហ៊ឹក​ ហ៊ឹក​ អូនឈឺ​ "​ នាងតូចអង្អែលថ្ពាស់ដោយ​ត្អូញត្អែរ​ពីភាព
ឈឺចាប់របស់ខ្លួនឲ្យ​ជុងហ្គុក​បានដឹងថានាងឈឺប៉ុណ្ណាបេីគេមកមិន
ទាន់​ ប្រហែលនាងខ្ទប់ជញ្ជាំងទៅហេីយ​
"​ ឈឺខ្លាំងទេ​ ហុឹម​ "​ ជុងហ្គុក​ជូតទឹកភ្នែកនាងចេញដោយស្ទាប
អង្អែលថ្ពាស់នាងថ្នមៗ​ទាំងក្ដីអាណិត​ ទាំងគេមិនទាន់ដឹងការពិត
ទាំងស្រុងឡេីយថានរណាជាអ្នកខុសក្នុងរឿងនេះ
ត្រឡប់មកពីដែរ​នាងតូចដេីរចូល​ក្នុង​ក្រុមហ៊ុន​ ខូឡាអុី​ប្រញាប់ទៅ
សួរ​បុគ្គលិក​ថ្មីពីផ្លូវទៅ​ office របស់​ជុងហ្គុក​ព្រោះនាងមកម្ដងចឹង
មិនទាន់ចាំផ្លូវឡេីយ​ តែ​បុគ្គលិក​នោះសម្លឹងមេីលនាងពីចុងជេីង
ដល់ក្បាល​
"​ នាងរក​លោកម្ចាស់​ធ្វេីស្អី​ "​
"​ ជួយប្រេីសម្ដីឲ្យ​សមរម្យ​និងខ្ញុំបន្ដិចផង​ អ្នកនាង​ "​ ខូឡាអុី​ខាំមាត់
ទប់កំហឹងមិនខឹងឡេីយនាងមិនត្រូវបង្ករឿងទេ​ ទប់​ខូឡាអុី​ទប់
"​ ខ្ញុំមានការជាមួយ​ ជួយនាំផ្លូវខ្ញុំផង​ "​
"​ មនុស្សស្រីមករកប្រុសទាំងព្រឹកគ្មានស្អីក្រៅពី​រកលុយគេដោះដូរ
និងខ្លួនទេ​ "​ សម្ដី​មាក់ងាយ​ចេញពីបបូរមាត់​បុគ្គលិក​ស្រីនោះទាំង
មិនដឹងពីជម្រៅនៃទំនាក់ទំនងរបស់​ជុងហ្គុក​និង​ខូឡាអុី​ផង
"​ នាងដូចជ្រុលពេកហេីយ​ "​
"​ យ៉ាងម៉េចមិនពិត​ ផ្លាច់​ "​ នាងមិនទាន់និយាយចប់ផងសុីមួយ​កំផ្លៀង​របស់​ខូឡាអុី​ទាំងព្រឹក​
"​ មួយដៃនេះទុកជាការប្រមាថ​ "​
"​ នាងឯង​ "​ បុគ្គលិក​ស្រីនោះបម្រុងនិងយៀរដៃទះទៅហេីយតែ
ខូឡាអុី​ចាប់ទាន់ហេីយទះ​បុគ្គលិក​ស្រី​ពីបីដៃទៀតដួលទៅនិងឥដ្ឋ
"​ យ៉ាងម៉េច​ សម្ដីបានទៀតទេ​ "​ ខូឡាអុី​ចោទសួរអ្នកដួលនោះ
ទាំងកែវភ្នែក​សុីសាច់ហូតឈាម​ស្រស់ៗទាំងព្រឹក
"​ មកពីនាងអ៊ីចឹងមែន​ បេីនាងមិនធ្វេីមិនមែនទះខ្ញុំទេ​ "
"​ នាង​ "​ ខូឡាអុី​ក្ដៅដូចបាយពុះ​ទេីបប្រេីកម្លាំងបាយវៃទៅលេី
បុគ្គលិក​ស្រី​យ៉ាងដំណំ​ មុខមាត់បែកឈាមអស់​ ពេលលឺសំឡេង
ជុងហ្គុក​ភ្លាមទេីបនាងតូចដេីរតួជា​ជន​រងគ្រោះ​នាងទះខ្លួនឯងឲ្យ
ស្នាមលេីផ្ទៃមុខហេីយញីសក់ឡេីង​សំពីងសំពោង​រត់ទៅរកជុងហ្គុក
ទាំងយំ​សស្រាក់សស្រាំ​ដូចគេធ្វេីបាបពិតៗ​ ឯ​បុគ្គលិក​ក្នុងនោះអ្នក
ណាក៏ស្អប់អ្នកថ្មីនិងដែរ​ ទេីបជួយនិយាយឲ្យជុងហ្គុកជឿ
ឥឡូវ​ខូឡាអុី​ត្រូវ​ជុងហ្គុក​បីឡេីងទៅ​ office បាត់ដោយគេដាក់
នាងទៅលេីសាឡុងហេីយ​លុតជង្គង់​ចំពោះមុខ​លេីកប្រអប់ដៃទៅ
អង្អែល​ថ្ពាស់ក្រហមតិចៗ​ នោះ​ដែរបង្កពីស្នាដៃនាងខ្លួនឯងប៉ុណ្ណោះ
"​ ថ្ងៃក្រោយ​ កុំឲ្យគេទះទៀតអី​ ក្រហមមុខអស់ហេីយ​ "​
"​ អូនសូមទោស​ "
"​ យេីងមិនត្រូវការពាក្យ​សូមទោសទេ​ យេីងចង់ឲ្យនាងថែខ្លួន​ "
"​ ចាអូនដឹងហេីយ​ "​
"​ ចាំបន្ដិចណា​ "​ ជុងហ្គុក​ទៅយកប្រអប់ថ្នាំមកលាងរបួសក្រែប
មាត់របស់នាងថ្នមៗ​ ហេីយឲ្យនាងគេងនៅលេីសាឡុងមិនបាច់
ទៅណាទេ​ ឯគេឈ្ងោកធ្វេីការងារបន្ដ
រង់ចាំភាគបន្ដ
សូមទោស​សម្រាប់​ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now