ភាគ១០៖កាដូរលើកទី២!!

969 33 0
                                    

"​ នរណាឲ្យនាងថេីបខ្ញុំ​ "​ រាងក្រាស់ភ្ញាក់ព្រេីតដូច​ចរន្ដឆក់អញ្ចឹងគេ
បណ្ដោយនាងពេកទេដឹង​ នាងកាន់តែប្រហេីនឡេីងហេីយហ៊ាន
ថេីបគេដោយគ្មានការ​អនុញ្ញាត​ផងពិតជាគួរឲ្យស្អប់ណាស់
"​ ថេីបត្រូវសុំ​អនុញ្ញាត​ដែរឬ​ "​ រាងស្ដេីងមេីលមុខនាយក្រាស់ទាំង
មុខភ្លឹះៗ​ដូចភ្នែកកូនឆ្កែសម្លឹងមេីលម្ចាស់មុខយ៉ាងស្រទន់យ៉ាងអញ្ចឹង
"​ ហុឹម​ "​ រាងក្រាស់លឺអ៊ីចឹងហេីយហួសចិត្ដ​ មិនយល់សោះម៉េចក៏
ចូលចិត្ដធ្វេីខ្លួនដូចកូនក្មេងមិនដឹងខ្យល់ម្ល៉េះ​ ហ៊េីយ​ ជុងហ្គុក​ក្រោក
ទៅសាឡុងម្ខាងដោយខ្លាចនាងតូចធ្វេីអ្វី​លេីសលួសលេីខ្លួនទៀត
"​ ហេីយបងទៅអង្គុយឆ្ងាយពីអូនម្ល៉េះ​ "​ នាងតូច​ចងចិញ្ចេីមជាប់
ម៉េចក៏​រក្សា​គម្លាតអ៊ីចឹង​ នាងមេរោគឬបានទៅឆ្ងាយពីនាង​ ? ?
"​ ទេីសអ្វីដែរ​ អង្គុយឆ្ងាយយ៉ាងម៉េច​ "​ រាងក្រាស់រៀងរឹងអណ្ដាត
និងឆ្លេីយតបនាងដែរ​ ប្រាប់បែបណាទៅសាកសម​ដោយសារ​ខ្លាច
នាងឬ​ ទេបាក់មុខណាស់​ ចុះវាចារប្រៀបណា​ អួយម៉េចឈឺក្បាល
អ្វីម្ល៉េះ​ រឿងតូចមួយសោះនិង​ រាងក្រាស់កាន់កែវកាហ្វេមកក្រែប
តិចៗដេីម្បីបន្លំកុំឲ្យនាងចាប់​ពិរុទ្ធ​នាយពេក​ ។
"​ មិនទេីសទេ​ តេីពួកយេីងដេីរលេងណាទៅ​ជុង​ "​
"​ ល្ងាច​នាងត្រឡប់ទៅផ្ទះទៅ​ ទីនេះវាមិនសមឲ្យនាងនៅទេ​ "​ អ្វី
ដែលនាយវាចាឡេីងគឺត្រឹមត្រូវហេីយ​ក្រុមហ៊ុន​របស់គេសុទ្ធតែ
មនុស្សប្រុសទាំងអស់​ អ៊ីចឹង​ប្រសិនអ្នកក្រៅដឹងតេី​កិត្តិយស​នាង
ធ្លាក់ដល់ចំនុចណាហេីយ​
"​ តែ...​ "​ នាងពិតជាមិនចង់ទៅផ្ទះមែន​ នាងចង់ក្បែរគេច្រេីនជាង
"​ ទៅៗ​បន្ដិចទៀត​ ឃ្វីជុងហ៊ូ​មកទទួលនាងទៅវិញហេីយ​ "​ នាយ
មិនដែលទុកចិត្ដអ្នកណាជូននាងទៅវិមានទេដោយសារគេសំបូរ
រនុកក្នុង​ឬសត្រូវច្រេីនណាស់អ៊ីចឹងផ្ញេីលេី​ឃ្វីជុងហ៊ូ​ហេីយ
"​ ជុង​ "​ នាងតូចមុខស្អុយប៉ែពេលឃេីញគេមិនចង់ឲ្យនាងនៅទីនេះ
"​ កុំក្បាលរឹង​ ខូឡាអុី​ យេីងធ្វេីអ៊ីចឹងដេីម្បីនាងប៉ុណ្ណោះ​ "​ តែអេ
ម៉េចចាំបាច់បកស្រាយឲ្យនាងយល់ធ្វេីអ្វី​ នាងជាអ្វីនិងគេ​
"​ ក៏បានតែសន្យាហេីយ​ ហាមលេបសម្ដី​ណា​ជុង​ "​ នាងងក់ក្បាល
យល់ព្រមដេីម្បីកុំឲ្យគេ​តាងតឹងចិត្ដដោយសារនាង
"​ យេីងមិនភ្លេចទេ​ "​ រាងក្រាស់វាចាប៉ុណ្នឹងហេីយ​ ឃ្វីជុងហ៊ូ​មក
ដល់ហេីយនាំ​ខូឡាអុី​ទៅវិញមុននិងទៅនាងងាកមុខមកប្រាប់គេ
សិនដែរ​ "​ បាយបាយ​ ណាអូនទៅហេីយ​ "​ រាងតូចញញឹម​
ផ្កាត្រកួនដាក់គេហេីយប្រញាប់បោះជំហានចេញទៅបាត់​ រាង
ក្រាស់ប្រឹងសម្លឹងមេីលនាងផុតកន្ទុយភ្នែកទេីបផ្ដាតអារម្មណ៍លេីការងារម្ដង។
ល្ងាចខ្ទង់ម៉ោង៥​ រាងក្រាស់ចប់ការងារនាយក្រោកឈរអស់កម្ពស់
ហេីយបោះជំហានទៅកាន់​ជណ្ដេីរយន្ដដោយ​អង្គរក្ស​តាមក្រោយ
នាយ​សញ្ជឹងគិត​មេីលអ្វីដែលកេីតឡេីងរវាងនាងនិងគេ​ ហេតុអ្វី
មាត់របស់គេពិបាកហារបធិសេធនិងនាងម្ល៉េះ​ អ្វីប្លែកនោះឃេីញ
ទឹកមុខមិន​ស្រស់បស់​របស់នាង​ គេ​តឹងទ្រូង​ថប់ដង្ហេីមណាស់​
"​ នាងជាអ្វីឲ្យប្រាកដ​ ខូឡាអុី​ ស្វៀវីហ្គាយូ​ "​ រាងក្រាស់បន្លឺក្នុងចិត្ដ
ហេីយលូកដៃចូល​ ជ្រែកហារប៉ាវ​ជះរាងសង្ហា​ នាយដកដង្ហេីមធំ
បន្ដិចដែលឈររង់ចាំអ៊ីចឹងនោះ​
ទឺង​ សំឡេងជណ្ដេីរយន្ដបន្លឺឡេីងបញ្ជាក់ថាដល់ជាន់ដែលគេត្រូវ
ចេញហេីយ​ រាងក្រាស់ឈានជេីងចេញដោយ​បុគ្គលិក​ឱនគំនាប
គ្រប់គ្នា​ ពួកគេឈរចាំរហូតទាល់ចៅហ្វាយចេញទៅផុតទេីប
បំបែកគ្នាទៅតាមក្រោយ​ ។
ខណះដែរជុងហ្គុកកំពុងធ្វេីដំណេីរមកកាន់វិមានរបស់ខ្លួន​ ខូឡាអុី
ឈរ​ពិចារណា​លេីករ៉ូបមកមេីលតេីវា​ស្អាតនិងសមនាងទេ​ នាង
តូចរុករេី​សម្លៀកបំពាក់​មួយល្ងាចហេីយគ្មានមួយណាត្រូវចិត្ដសោះ
នាងអុកគូទនិងគ្រែដកដង្ហេីមទាំង​តប់ប្រមល់​ធុញថប់​ស្អីក៏​វេទនា​
ម្ល៉េះគ្រាន់​សម្លៀកបំពាក់​មួយឈុតសោះ​
តុកៗៗ​ សំឡេងគោះទ្វាបន្លឺសូរឡេីង​ដាស់អារម្មណ៍នាងតូចដែរ
អង្គុយភ្លឹកងាកមុខទៅសម្លឹងខ្លោងទ្វារួចស្រេចហេីយកម្រេីកបបូរ
មាត់វាចា​អនុញ្ញាត​ឲ្យអ្នកខាងក្រៅចូលមកក្នុង​
"​ ចូលមក​ "​
"​ ពួកខ្ញុំមិនអាចចូលបានទេអ្នកនាង​ សូមអ្នកនាងចេញមកខាងក្រៅ
បន្ដិចមក​ ចា៎​ "​ នរណាហ៊ានចូលបន្ទប់របស់​សាតានកំណាចនិង
ទៅលោក​ កាលពីមុនមានអ្នកបម្រេីប្រហេីនហ៊ានដេីរចូលគ្មាន
ការ​អនុញ្ញាត​ពីគេ​ ជុងហ្គុក​បាញ់សម្លាប់ចោលមួយរំពេចហេីយ
គម្រាមអ្នកផ្សេងទៀត​ ប្រសិនចង់ដូចនាងចូលមក​ រឿងហេតុនេះ
វាកេីតឡេីង៤ឆ្នាំមុនម្ល៉េះ​ កាលនិង​ជុងហ្គុក​មកប្រជុំសំខាន់ទេីប
ឈានមកសម្រាកនៅវិមានដោយហេតុគិតថាខ្ជិលទៅ​សណ្ឋាគារ​
"​ ចាំបន្ដិច​ "​ រាងតូចស្រែកប៉ុណ្នឹងហេីយក្រោកសំដៅទៅបេីកទ្វា
នាងឃេីញអ្នកបម្រេីឱនមុខចុះមិនហ៊ានប្រសព្វភ្នែកចំៗទេខ្លាចគ្មាន
កែវភ្នែកសម្រាប់ប្រេីប្រាស់ពេលក្រោយ​
"​ មានការអ្វីឬ​ "​
"​ នេះ​សម្លៀកបំពាក់​អ្នកនាង​ ដែលលោកម្ចាស់ផ្ញេីមកចា​ "
"​ អរគុណ​ រំខានពួកបងហេីយ​ "​ នាងតូចទទួលហេីយប្រញាប់
បិទទ្វាទៅ​ផ្លាស់សម្លៀកបំពាក់​ថ្មី​ វាជារ៉ូបដៃតូចប្រវែងត្រឹមជង្គង់
ហេីយមានលំអរដោយផ្កាពីលេី​ រ៉ូបមួយនិងពណ៍ទឹកក្រូចទៀតផង
"​ ស្អាតណាស់​ "​ នាងតូចមេីលខ្លួនឯងក្នុង​កញ្ចក់ហេីយសរសេីរ
ទៅរ៉ូបមួយនិង​ វាជាកាដូរលេីកទី២ហេីយដែល​ជុងហ្គុក​ទិញឲ្យ
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now