ភាគ០៣៖ស្អប់មនុស្សប្លែកមុខ!!

1.2K 37 0
                                    

"​ នាងជាអ្នកណា​ "​ ជុងហ្គុក​ភាំងអស់ហេីយសុខៗមានស្រីរត់មកឱប
អញ្ចឹងគេព្យាយាមរុញនាងចេញ​ គេស្អប់ភាព​ស្និទ្ធស្នាល​ជាមួយមនុស្សប្លែកមុខណាស់​ ។ ប៉ុន្ដែម៉េចនាយគ្មានកម្លាំងរុញនាងចេញចឹងតេីវាមកពីមូលហេតុអ្វី​ ? ?
"​ គឺអូនណា​ អូន​ ខូឡាអុី​ បងមិនស្គាល់អូនទេឬ​ "​ រាងតូចឧបរឹតគេលេីសដេីមហេីយព្យាយាមប្រាប់ឈ្មោះទៅកាន់ទេ​ ទោះគេគ្មានចងចាំឈ្មោះនាងក៏វាមិនធ្វេីឲ្យនាងចម្លែកចិត្ដដែរ​ ព្រោះនាងលឺអ្វីដែលសូហ្គានិយាយពីនាក់​សាន់នី​ នាងគ្មាន​ចេតនា​លួចស្ដាប់នោះទេប៉ុន្ដែវាលឺដោយ​ចៃដន្យ​ប៉ុណ្ណោះ​ ។
"​ ខូ...ឡា...អុី​ អ្អាយ​ "​ ខួរក្បាល​ជុងហ្គុក​ខំប្រឹងគិតឈ្មោះមួយនេះគេធ្លាប់ហៅវាពីមុនមក​វាហាក់មាន​អារម្មណ៍​ស្និទ្ធស្នាល​ចម្លែកនិងឈ្មោះមួយនិងណាស់ចឹង​ ? គេខំគិតពេកទេីប​ការចងចាំ​សម្រុកមកក្នុងពេលតែមួយធ្វេីឲ្យប្រព័ន្ធ​សសៃប្រសាទទទួលយកវាពុំបានទេីបបង្កជាការឈឺចាប់ដល់គេអញ្ចឹង​
"​ ជុងហ្គុក​បងកេីតអី​ ហ៊ឹក​ហ៊ឹក​ "​ នាងប្រលែងហេីយសម្លឹងសភាពគេពេលនេះទាំង​ភិតភ័យ​ម៉េចក៏ឈ្មោះមួយសោះគេប្រតិកម្មថ្នាក់នេះ
"​ នាងចេញទៅកុំចូលមកជិតខ្ញុំ​ អ្អាយ​ "​ រាងក្រាស់ប្រញាប់ដកថយ
ទៅខាងក្រោយឆ្ងាយពីនាងបួនជំហាន​ ដោយដៃខ្ចប់ក្បាលព្រោះវា
មកទាំងសំឡេងនិងរូប​ "​ អូនស្រឡាញ់បង​ ជុងហ្គុក​ "​ តេីសំឡេង
មួយនេះជារបស់អ្នកណា​ ម៉េចក៏វានូវក្នុងការចងចាំរបស់គេចឹង​
"​ ជុងហ្គុក​ ? "​ ណាំជូន​ដែលបម្រុងនិងបេីកទូរទឹកកកយកស្រាក្រហមឲ្យ​អ្នកក្នុងកម្មវិធីទៅហេីយស្រាប់លឺសំឡេងស្រែករបស់ជុងហ្គុកនាយកំលោះរហ័សទៅមេីលព្រោះវាហាក់ដូច​ប្អូនប្រុសគេទទួលរងការឈឺចាប់អ្វីម្យ៉ាងអញ្ចឹង​
"​ ជុងហ្គុក​ សម្រួលអារម្មណ៍​មិនអីទេណានេះថ្នាំលេបទៅ​ "​ ណាំជូន​លូកយកប្រអប់ដៃចេញពី​កាប៉ាវអាវហេីយបញ្ចុកថ្នាំចូលក្នុងមាត់ទាំងទទេ​ ព្រោះវា​ទាន់ហន់​ពេកទេីបមិនបានយកទឹកមកជាមួយ​ ជុងហ្គុក​ខ្ញាំដៃណាំជូនស្ទេីររបកស្បែកចេញឈាមហេីយ​ ព្រោះវាធ្វេីទុក្ខម្ដងណារាងកាយកន្លែងណាដែលមិនទទួលស្នាមពីប្អូននោះ​ នាយស៊ូទ្រាំឈឺដេីម្បីឲ្យប្អូនឆាប់ធូរសេីយឡេីងវិញ​ ។
"​ បងជូន​ "​ សំឡេង​ខ្សត់ខ្សោយ​ចេញពីបបូរមាត់រាងក្រាស់​ហេីយក៏
សន្លប់បាត់មាត់ឈឹង​ ដោយសារគេទ្រាំទ្រនិងការឈឺចាប់នេះពុំបានទេីបងាយសន្លប់បែបនេះតាំងពីជុងហ្គុកវះកាត់មក​ សុខភាព​របស់គេប្រែប្រួល​ដុងដាបជាខ្លាំង​ ណាំជូន​មិនភ្លេចសម្លក់អ្នកបង្ករឿងនេះឡេីងរាងក្រាស់អៀវចុះទៅខាងក្រោមដោយបញ្ជាក់កូនចៅបេីកឡានសំដៅមន្ទីរពេទ្យ​ ចំណែកឯ​ខូឡាអុី​ស្រឡាំងកាំង​និងហេតុការណ៍មួយនេះមិនទាន់បាត់ទេ​ នាងនិយាយប៉ុណ្នឹងគេថ្នាក់សន្លប់ទៅហេីយគេពិតជាខ្សោយណាស់
"​ បងជុង​ អូនសុំទោស​ ដោយភាពមានះរបស់អូនទេីបបងឈឺដូច្នេះ​ " រាងតូចទម្លាក់ទឹកមុខចុះ​ ដោយដឹងខុសប្រសិននាងមិនទទូចសុំឲ្យគេចងចាំឈ្មោះមួយនេះម្ល៉េះនាងអាចសួរនាំគេបានហេីយ​ ថាតេីមួយរយះមកនេះគេស្នាក់នៅកន្លែងណា​ សុខសប្បាយទេរស់នៅទីនោះមានសំនួរត្រូវសួរនាំច្រេីនណាស់​ប៉ុន្ដែពេលនេះវាប្រែជារលាយអស់ក្លាយជាអំបិលដោយសារគ្មាន​វត្ដមានរបស់សង្សារបណ្ដូលចិត្ដ​ ។​
ណាំជូនដេីរចុះឡេីងមិនស្ងៀមមួយកន្លែងឡេីយគេ​អន្ទះសា​ចង់ដឹងពីសុខទុក្ខរបស់ជុងហ្គុកនៅខាងក្នុង​ ប្រសិនគេកេីតអ្វី​ធ្ងន់ធ្ងរ​នាងម្នាក់គត់ជាអ្នកទទួលខុសត្រូវលេីរឿងនេះ​
"​ លោកគ្រូពេទ្យ​តេីគេយ៉ាងម៉េចទៅហេីយ​ "​
"​ គឺរំញោចការចងចាំប៉ុណ្ណោះ​ គាត់មិនកេីតអ្វី​ធ្ងន់ធ្ងរ​ឡេីយ​អញ្ចឹងសូមលោក​ឧស្សាហ៍​រំលឹកការចងចាំគេផង​ ព្រោះអ្នកជំងឺនិងឆាប់ចាំ​ អស់ការហេីយខ្ញុំសុំលាសិនហេីយ​ "​
"​ បាទអរគុណគ្រូពេទ្យ​ រំញោច​ ហុឹម​ គេចមិនផុតសោះ​ "​ ​
រង់ចាំភាគបន្ដ​
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now