២ថ្ងៃកន្លងផុត នាងតូចទៅរៀនតាមធម្មតាឯជុងហ្គុកកំពុងមមាញឹក
និងឯកសារការងាររបស់ខ្លួន ព្រោះគេត្រូវបញ្ចេញម៉ូតកាំភ្លេីងថ្មី
ទុកលក់ គេឈ្លីស្នៀតផ្កាទាំងតប់ប្រមល់ព្រោះនាយស្មុគស្មាញ
ណាស់គិតអ្វីលែងចេញហេីយ នាយក្រាស់ទម្លាក់ឯកសារចុះ
ហេីយតេទៅឲ្យឃ្វីជុងហ៊ូយកស្រាក្រហមមកនាយចង់ផឹករំសាយ
ភាពតប់ប្រមល់ចេញខ្លះ
" នេះចៅហ្វាយ " ឃ្វីជុងហ៊ូកាន់កែវនិងស្រាមួយចបមកជាមួយ
ហេីយដាក់ទុកលេីតុ
" ២ថ្ងៃនេះខូឡាអុីយ៉ាងម៉េចហេីយ " ទោះស្មុគស្មាញដូចចៅ
ចាក់ស្មុគទៀតនាយមិនភ្លេចសួរនាំរឿងខូឡាអុីដែរ ព្រោះគេបាន
បញ្ជាឲ្យកូនចៅតាមមេីលនាងតូចមិនឲ្យដាច់ឡេីយព្រោះខ្លាច
មានរនណាលួចធ្វេីបាបនាងពីក្រោយ
" គឺគ្មានអ្វីទេទាន ប៉ុន្ដែ២ថ្ងៃមុនអ្នកនាងយកកាំភ្លេីងទៅគម្រាម
អ្នកក្នុងថ្នាក់ទាន " រឿងនេះគេទេីបទទួលបានពីកូនចៅទេ
" មិនធម្មតាទេ នេះហេីយជាអ្វីដែលយេីងចង់បាន " នាយក្រាស់
ញោចញញឹមចុងមាត់គេពេញចិត្ដមួយទំហឹងពេលនាងតូចហ៊ាន
និងក្លាហានការពារខ្លួនអ៊ីចឹង គេស្រឡាញ់ភាពអង់អាចរបស់នាង
តែស្អប់ភាពទន់ជ្រាយរបស់នាងណាស់ ស្អីបន្ដិចទឹកភ្នែកយំហេីយ
គ្មានឯណាលួងក្រៅពីនាយនោះទេ
" តាមមេីលអ្នកនាងប្រហែលត្រូវបានបង្រៀនដោយលោកម្ចាស់
យ៉ុនហ្គី ស្វៀវីហ្គាយូទាន ព្រោះអ្នកនាងកាន់ហាក់គ្មានធ្ងន់អ្វីសោះ
ទាំងទម្ងន់នៃកាំភ្លេីងនោះធ្ងន់គួរសម បូករួមនិងការច្នៃម៉ូដបន្ថែម
គ្រាប់កាំភ្លើងទៀតវាមិនងាយឡេីយទាន " ម៉ូតនេះអ្នកមិនចេះប្រេី
គឺមិនអាចកាន់បានឡេីយវាធ្ងន់តែសម្រាប់ខូឡាអុីកាន់តែដៃម្ខាង
ប៉ុណ្ណោះ
" វាអាចដូចឯងនិយាយអ៊ីចឹង ឃ្វីជុងហ៊ូ នាងប្រហែលទទួល
ការហ្វឹកហ្វឺនពីបងប្រុសហេីយ " គេមិនឆ្ងល់ទេប្រសិននាងចេះ
អ៊ីចឹងល្អម្យ៉ាងហេីយ
" កូនចៅរាយការណ៍មកថាលោកម្ចាស់ណាំជូនមកទីនេះទាន "
" បងប្រុសគាត់មកធ្វេីអី ម៉េចគាត់ដឹងថាយេីងនៅទីនេះ ហុឹម "
ចប់ហេីយតេីនរណាឲ្យរឿងនេះបែកធ្លាយទៅលោកអេីយ
" មិនដឹងទេទាន "
ប្រហែលមួយស្របក់ក្រោយណាំជូនបង្ហាញខ្លួនហេីយថែមសម្លក់
មុខនាយក្រាស់ទៀត ជុងហ្គុកលេបទឹកមាត់ក្អឹកៗព្រោះភ័យខ្លាច
បងប្រុសអូសកគេត្រឡប់ទៅវិញ
" សួស្ដីបងប្រុស " ជុងហ្គុកនិយាយទាំងញឹមៗ
" គ្មានអារម្មណ៍រាក់ទាក់ឯងទេ " ណាំជូនបន្លឺទាំងសោះកក្រោះ
គ្មានអារម្មណ៍ឆ្លេីយតបគួរសមទេ
" បាទ បងប្រុសម៉េចមកទីនេះក្នុងឱកាសអ្វីដែ "
" គ្រាន់មកដាស់តឿនឯងប៉ុណ្ណោះ ឯងដឹងហេីយនាងជានរណា
ម៉េចក៏អូសនាងមកនៅក្បែរ ជុងហ្គុក " ណាំជូនមុខក្រម៉ូវព្រោះ
ប្អូនប្រុសគេប្រហេីនហ៊ាននាំនាងតូចមកក្បែរទាំងដឹងច្បាស់ថា
នាងជានរណាហេីយម៉េចក៏ផ្គេីនអ្វីម្ល៉េះ
" បងប្រុស " នាយបម្រុងនិងនិយាយតវ៉ាហេីយតែត្រូវកាត់ដោយ
សម្ដីនាយក្រាស់
" យេីងស្ដីឲ្យឯងបែបណាទេីបសមជុងឯងលាក់លៀមបងដោយរត់មកនៅទីនេះឯងគិតថាបងមិនដឹងពីគំនិតឯងឬ " នាយអាចដៅគំនិត
របស់ជុងហ្គុកច្បាស់ណាស់មិនមែនសុខៗមកនូវឌូបៃតែឯងទេ
" ខ្ញុំគ្មានចេតនាទេ បងប្រុស " នាយក្រាស់ឈ្ងោកមុខចុះទាំង
ដឹងកំហុស គេគ្រាន់ចង់ធ្វេីអ្វីដោយខ្លួនឯងប៉ុណ្ណោះ ហេីយមិនចង់
រំខានបងប្រុសទៀត គាត់ហត់នឿយរឿងគេយូរហេីយ
" យេីងមិនស្ដាប់ទេ ដោះលែងនាងទៅ " នាយមិនស្ដាប់ការបក
ស្រាយរបស់ជុងហ្គុកឡេីយ គេមកនេះដេីម្បីតែរឿងនេះប៉ុណ្ណោះ
គេចង់ឲ្យនាយក្រាស់ដោះលែងឲ្យនាងតូចដេីរតាមផ្លូវរបស់នាង
ដោយគេដេីរផ្លូវផ្សេង នាងនិងគេមិនសាកសមគ្នាឡេីយ
" បងប្រុសខ្ញុំពិតជាងមិនអាចធ្វេីវាបានមែន "
" យេីងមិនដឹងតែឯងនូវបន្ដទៀតកុំថាយេីងអាក្រក់ឲ្យសោះ "
YOU ARE READING
ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន វគ្គ០២ (ចប់)
Storie d'amoreដោយសារភាពរំអួយរបស់នាងទេីបអ្នកគ្រប់គ្នាអាណិតតប៉ុន្ដែមិនមែនរូបគេឡេីយ គេស្អប់ៗនាងដល់ឆ្អឹងស្អប់ស្ទេីរតែបាញ់នាងសម្លាប់ចោលចំពោះមុខគេស្អប់នាងហៅលែងលឺហេីយ " មិនដឹងជាកម្មពារឬអ្វីឲ្យប្រាកដទេ ហេតុអ្វីលោកស្អប់ខ្ញុំទាំងខ្ញុំមិនធ្វេីខុសអ្វីសោះ " " គឺខុស ន...