ភាគ១១៖មិនទៅកន្លែងផ្សេងទេ!!

916 31 0
                                    

រាងក្រាស់អង្គុយ​គងអន្ទាក់ខ្លារង់ចាំនាងតូចចុះមកខាងក្រោមដោយ
ដៃរបស់គេ​គ្រវីស្រាមួយកែវថ្នមៗ​សម្លឹងមេីលវាហេីយញញឹមចុង
មាត់​ ប្រាវ​ កែវស្រាក្រហមត្រូវគប់ទៅនិង​ឥដ្ឋ​ការ៉ូ​បែកខ្ទេចអស់
ក្លាយជា​កាកសំណល់​ដែលគេបោះបង់ចោល​ នាយស្រែកបញ្ជា
ឲ្យ​អ្នកបម្រេីក្នុងវិមានមកជូតសម្អាតឲ្យស្អាតហេីយយកកែវមកមួយ
ផង​ គ្មាននរណាហ៊ានជំទាស់ចិត្ដនាយកំលោះសាតានរូបនេះឡេីយ
"​ ប៉ុណ្នឹងៗ​គិតឬយេីងចង់ថាយេីង​ព្រឺក្បាលជាមួយឯងអាចង្រៃ​ "
រាងក្រាស់ធ្វេីដំណេីរមកវិមានរបស់គេត្រូវកូនចៅអាល់ហ្សេរី​លួច
ស្ទាក់ផ្លូវរបស់នាយ​ បាញ់ប្រហារភ្លាមៗសឹងតែទប់ទល់លែងជាប់
ប៉ុន្ដែសំណាងហេីយមានកូនចៅមកជួយទាន់កុំអីម្ល៉េះគេដេកពេទ្យ
តាំងពីយូរមិនមែនមកអង្គុយ​ម៉ួម៉ៅ​ក្ដៅក្រហាយ​ក្នុងបន្ទប់ទទួលភ្ញៀវ
នោះទេ​ រាងក្រាស់ឈ្ងោកមុខចុះប្រឹងរំងាប់កំហឹងក្នុងខ្លួន​ តែវាចេះ
កេីនឡេីងឥតឈប់ឥតឈរសោះ​ តេីគួរធ្វេីបែបណាសម្លាប់មនុស្ស
រំសាយកំហឹងឬ​ ?
"​ ចៅហ្វាយនេះកែវទាន​ "​ ឃ្វីជុងហ៊ូ​ហុចកែវឲ្យចៅហ្វាយដោយ
មានស្រាក្រហមក្នុងកែវស្រាប់​ គេគ្រាន់លឺសំឡេងប្រាវភ្លាមក៏
រហ័សមកមេីលភ្លែត​ ស្មានមាននរណាលួចវៃប្រហារហេីយតេី
"​ ប្រដៅកូនវាឲ្យ​ទ្រុឌទ្រោម​សល់ដង្ហេីម​ចង្រិត​ចាំបញ្ជូនពួកវាឲ្យ
ចៅហ្វាយវាទៅ​ "​ កូនចៅដែលលួចស្ទាក់ផ្លូវគេត្រូវចាប់ជាប់ទាំង
អស់វាមិនតិចទេប្រហែលជិត២០នាក់ឯណោះ​ អ្នកខ្លះត្រូវសុីគ្រាប់
កាំភ្លេីង​ របួសជេីង​ ដៃ​គ្មាននរណាស្លាប់ឡេីយ​ ប៉ុន្ដែដឹងពីបំណង
នាយកំលោះនេះស្រាប់ហេីយ​ ចូលចិត្ដ​ទារុណកម្ម​ឲ្យជិតស្លាប់
ហេីយបញ្ជូនពួកវាទៅមេដោយមិនភ្លេចភ្ជាប់ក្រដាសមួយសន្លឹក
គម្រាមទៀតផង​ តែប៉ុណ្នឹង​អាល់ហ្សេរី​ខឹងឆេះមេឃមិនខានទេ​ ។
"​ បាទទាន​ ចុះ​រឿងដេីរលេងជាមួយអ្នកនាងតូចនោះ​ចៅហ្វាយ​ "
គេបារម្ភ​ពី​សុវត្ថិភាព​របស់ម្ចាស់ណាស់តេីនាយទៅដេីរលេងបាន
យ៉ាងម៉េច​ ទាំងមុននិងត្រូវកូនចៅស្ទាក់ធ្វេីបាបហេីយនិង​
"​ យេីងចេះ​ចាប់ចែងហេីយ​ ឯងទៅធ្វេីអ្វីដែលយេីងបញ្ជាទៅ​ "​ ជុង
ហ្គុុកក្រែបស្រាក្រហមតិចៗទាំង​ញញឹមចុងមាត់​កុំស្មានថាធ្វេីចឹង
ដាក់គេហេីយ​ គេ​ខ្លាចរអានោះកុំសង្ឈឹមឲ្យសោះ​ គេនិងផ្គេីនទៅ
វិញដោយដេីរហោះហេីរដោយសេរី​ ចាំមេីលពួកវា​សំបូរកម្លាំង
តាមដានទៀតឬអត់​
"​ ចៅហ្វាយ​ "​ ឃ្វីជុងហ៊ូ​ហៅម្ចាស់ទាំងសំឡេងខ្សោយៗ​ម៉េចក៏
ចៅហ្វាយនាយរឹងរូសបែបនិង​ ដឹងទេថាធ្វេីរប្រៀបនិងវាគ្រោះ
ថ្នាក់ហេីយម្យ៉ាងទៀតគេសុីកណ្ដាប់ដៃរបស់ណាំជូនជាម្ចាស់
ប្រុសមិនខានទេលោកអេីយ​ ឲ្យតែម៉ាកៗនិង​ ឈឺក្បាលតែម្ដង
"​ ឈប់និយាយ​ "​
"​ តែយ៉ាងណាវាគ្រោះថ្នាក់ដែលទាន​ ប្ដូរជាដេីរកំសាន្ដក្នុង​សួន
ច្បារក្នុងវិមានក៏បានដែលទាន​ "​ ឃ្វីជុងហ៊ូ​ផ្ដល់​មតិយោបល់​ឲ្យ
ចៅហ្វាយខ្លួនស្ដាប់ធ្វេីអញ្ចឹងវាគ្រាន់បេីជាងនៅខាងក្រៅដែរ
"​ បញ្ជាយេីងផងឬ​ "​ រាងក្រាស់សម្លឹងសម្លក់មុខជំនិតចង់ហែកខ្លួន
ជាពីបំណែក​ទៅហេីយគង់ជាកូនចៅជំនិតខ្លួនទេកុំអីកាប់អាយះ
ជាពីគ្មានទុក​ឱកាសមកស្រែកញែតៗអញ្ចឹងទេហ្អា
"​ ខ្ញុំមិនបានបញ្ជាទេគ្រាន់ខ្ញុំនិយាយតាមអ្វីដែលខ្ញុំមេីលឃេីញ​ "​
ឃ្វីជុងហ៊ូ​ឈ្ងោកមុខយ៉ាងលឿន​ គេម៉េចអាចទៅសម្លឹងភ្នែក
មួយគូរនិងទៅ​ ទាំងកំណាច​ ឃោឃៅ​ធ្វេីអ្វីតាមចិត្ដឯងនិយាយ
រួមដៃឆៅជាងម្ចាស់ប្រុសធំទៀត​ ។
"​ ហុឹម​ ចេញទៅរៀបចំឡានទៅ​ យេីងមិននិយាយដដែលទេ​ "
គ្រាន់បោះសម្ដីប៉ុណ្នឹងហេីយ​ ជុងហ្គុក​បោះជំហានទៅជាន់ខាង
លេីបាត់ដោយបន្សល់​ឃ្វីជុងហ៊ូ​ឈរពេបមាត់រកយំ​ ម៉េចចូលចិត្ដ
ប្រេីសំឡេងកំណាចដាក់គេម្ល៉េះ​ ដឹងគេខ្លាចអត់
"​ ចៅហ្វាយចិត្ដខ្មៅ​ ឆេីស​ "​ យ៉ាងណាបានជេររាងក្រាស់មួយម៉ាត់
ដែរមុននិងចេញ​ប្រតិបត្តិការ​នោះ​
តុកៗៗ​ សំឡេងគោះទ្វាបន្លឺសូរឡេីង​បង្វែងអារម្មណ៍នាងតូចដែរ
កំពុងសម្លឹងមេីលកញ្ចក់នោះមកបេីកទ្វា
"​ អុះ! ! ជុង​ បងទេឬ​ "​ រាងតូចរៀងភ្ញាក់ព្រេីតបន្ដិចដែរដោយគេ
ឈរចំពោះមុខអញ្ចឹង​ ប៉ុន្ដែទឹកមុខគឺងាប់សាហាវណាស់គ្មាន
ញញឹមស្អីសោះតាសម៉ង់​
"​ រួចហេីយឬ​ "​ សំនួររបូតចេញពីបបូរមាត់របស់នាយកំលោះនេះ
ដោយសារគេរង់ចាំនាងមួយស្របក់ធំហេីយធ្វេីអ្វីក៏យូរសម្បេីម
ម្ល៉េះគ្រាន់​តុបតែង​ខ្លួនប៉ុណ្នឹងចំណាយពេលអ្វីក៏ច្រេីនអញ្ចឹង​ ។
"​ រួចល្មមតោះយេីង​ "​ រាងតូចញញឹមហេីយឱបដេីមដៃរបស់គេ
ចុះទៅខាងក្រោមហេីយចូលក្នុងឡាន​ រថយន្ត​សេរីទំនេីបបេីកបរ
ចេញពី​វិមាន​ស្កប់ស្កៃ​ស្ដុកស្ដម្ភ​មួយនេះ​ ហេីយ​ខូឡាអុី​ជាអ្នកបេីក
ឆាកការសន្ទនាមុនគេវាជាទម្លាប់ទៅហេីយសម្រាប់នាងនោះ
មនុស្សដូច​ជុងហ្គុក​ នេះឬហារស្ដីរកនាងមុននោះ?
"​ ជុងហ្គុក​ "​ រាងស្ដេីងហៅឈ្មោះគេយ៉ាងស្រទន់​ពិរោះ​ស្ដាប់
"​ ហុឹម​ "​ ជុងហ្គុក​គ្រហឹមបន្ដិចហេីយរង់ចាំស្ដាប់វាចារបស់នាងតូច
"​ បងនាំអូនទៅកន្លែងណាដែល​ "​
"​ ផ្សារទំនើប​ "​
"​ អៅ​ ម៉េចមិនជូនទៅកន្លែងផ្សេងក្រៅពីផ្សារទំនេីបទៅជុង​ "​
គ្រាន់លឺ​ផ្សារទំនើប​ភ្លាម​ ក្ដី​រំភើប​សប្បាយជ្រុះដល់កែងជេីងភ្លាម
នេះគេមិននាំនាងទៅកន្លែងផ្សេងទៀតទេឬ​ អន់ចិត្ដស្លាប់ហេីយ
"​ ចាំយេីងទំនេរពេលក្រោយ ព្រោះយេីងមិនអាចជូននាងទៅណា
ឆ្ងាយពី​ផ្សារទំនើប​ទេ​ ខូឡាអុី​ "​ រាងក្រាស់​អធិប្បាយ​មួយៗស្រួល
ស្ដាប់​ គេធ្វេីបែបនិងដោយសារយល់ពីពាក្យសម្ដី​ឃ្វីជុងហ៊ូ​ហារ
ស្ដី​អម្បាញ់មិញ​នាយមិនអាចទៅណាឆ្ងាយឡេីយព្រោះវាអាចបង្ក
គ្រោះថ្នាក់​ដល់នាងតូចបាន​ គេមិនចង់​នាំរឿង​អំពុលទុកឲ្យអ្នកដទៃ
នោះទេ
"​ ក៏បានដែរ​  "​ ខូឡាអុី​ងក់ក្បាលតិចៗ​យល់ស្របនិងគេដោយ
សារមិន​រញ៉េរញ៉ៃ​ច្រេីននាងលែងសួរបន្ដ​ សង្កេតតែទឹកមុខជុងហ្គុក
ទៅគេ​តាងតឹងមិនស្ទេីរទេ​ បេីនាងបង្ខំទៀតគេអាចខឹងនាងបាន
"​ មិនអីទេ​ ខូឡាអុី​ ឯងទៅអន់ចិត្ដស្អីប៉ុណ្នឹង​ គេមានហេតុផល
របស់គេទេីបជូនឯងមកដេីរ​ផ្សារទំនើប​នោះ​ មិនអីទេណា​ខូឡាអុី​ "
ទោះអន់ចិត្ដអន់ថ្លេីមនិងកាយវិការ​សោះអង្គើយ​របស់នាយកំលោះ
ក៏ដោយយ៉ាងណានាងព្យាយាមលួងលោមកុំទៅអន់ចិត្ដនិងគេអី
គេតែប៉ុណ្នឹងទេតាំងពីដេីមឡេីយគេអញ្ចឹងស្រាប់ហេីយតេីជូន
នាងទៅណាបានឆ្ងាយពី​ផ្សារទំនើប​នោះ​ ។
សរសេរដោយ៖ម៉ូ

ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន​ វគ្គ០២​  (ចប់)Where stories live. Discover now