ប្រលឹមឡេីងនាងស្ដេីងក៏រហ័សក្រោកទោះនាងឈឺកម្រេីកខ្លួនមិន
ចង់បានក៏ដោយ សម្រាប់អ្នកផ្សេង ធ្វេីរឿងនិងហេីយព្រឹកឡេីង
មនុស្សជាទីស្រឡាញ់ជួយមេីលថែផ្ដល់បាយទឹកដល់កន្លែងជូនទៅ
នេះទៅនោះដោយសួរនាំខ្លាចនាងបាក់កម្លាំងទ្រុឌទ្រោមគិតមេីល
ទៅមានក្ដីសុខតេីមែនទេ ត្រូវហេីយវាមានសុភមង្គលណាស់ទោះឈឺខ្លួនបន្ដិចយ៉ាងណាក្ដីស្រឡាញ់ក៏មិនចេះអន់ថយដែរ តែសម្រាប់នាងវាសនាខុសគេ នាងក្រោកខាំមាត់ស៊ូទ្រាំឈឺដេីរទៅសម្អាតខ្លួនដេីម្បីរៀនចំខ្លួនទៅផ្ទះសូហ្គាវិញ នាងទ្រាំលេបទឹកមាត់ហេីយតែវាចេះស្រក់មកឥតឈប់
" ហ៊ឹកហ៊ឹក ឯងល្មមឈប់យំទៅ " នាងតូចគួបទ្រូងហេីយស្រែកទ្រហ៊ូយំដោយក្ដីឈឺផ្សារពេញទ្រូង តេីនាងទ្រាំនិងវាបានប៉ុណ្ណាទៅ
នេះត្រឹមនាងរៀបចំខ្លួនចាកចេញប៉ុណ្នឹងនាងយំសឹងលេចខ្លួនទៅ
ហេីយចុះទម្រាំនាងឃ្លាតឆ្ងាយពីគេរាប់រយគីឡូដីទៀតតេីវាឈឺវេទនាពិបាកទ្រាំប៉ុណ្ណា មាននរណាយល់ចិត្ដនាងទេ
" ហ៊ឹក ហ៊ឹក អូនសូមទោស ជុង " នាងតូចរៀបចំខ្លួនហេីយដេីរទៅ
ជិតកាយក្រាស់ដែរកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់ នាងអង្អែល
ថ្ពាស់របស់នាយថ្នមៗ ទាំងខាំបបូរមាត់ញ័រទទ្រើតទឹកក្ដៅឧណ្ហៗ
វាចង់រមៀលធ្លាក់មកទៀតហេីយ ។
" អូនពិតជាត្រូវធ្វេីវាមែន អូនមិនអាចបន្ដក្បែរបងទៀតទេ ហ៊ឹក ហ៊ឹកអូ! ! អូនសូមទោសដែរអូនយំ " នាងតូចញញឹមស្ងួតហេីយលេីកប្រអប់ទាំងពីមកជូតទឹកភ្នែកចេញដោយទ្រូងខាងឆ្វេងរបស់នាងវាប្រេះស្រាំអស់ហេីយ
" បងដឹងទេ អូនមិនចង់ទៅឆ្ងាយឡេីយ អូនចង់នៅជិតបង អូនចង់
មេីលបងរាល់ថ្ងៃ រាល់យប់ អូនចង់និយាយរកបងរាល់ពេល អូនចង់
បានការក្រសោបឱបសែនកក់ក្ដៅរបស់បង រាល់ពេលដែរអូនពិបាកចិត្ដឬឯកា អូនចង់ក្បែរបងណាស អូនពិតជាមិនចង់ទៅចោលបងទេជុង តេីឲ្យអូនធ្វេីរប្រៀបណា ហ៊ឹក ហ៊ឹក អូនយំទៀតហេីយអូនទន់ជ្រាយណាស់ត្រូវទេ ត្រូវហេីយអូនទន់ដោយសារបង អូនឈឺពេលអូនមិនបាននៅជាមួយបង វាមិនអីទេ អូនទ្រាំបាន ប៉ុណ្នឹងវាមិនអីទេអូនលាហេីយណា អូហេីយនេះក្រដាសដែរអូនសរសេរវាយូរហេីយអូនដឹងច្បាស់ថាអូននិងឃ្លាតឆ្ងាយពីបង អូនមិនដែលរំពឹងថាពួកយេីងបាននៅយូរទេ អូនលាហេីយ សឺត " នាងអោនថេីបគេមួយខ្សឺតហេីយញញឹមស្រាលៗបន្ដិចហេីយបោះជំហានចាកចេញពីបន្ទប់មួយនេះ ដោយនាងបេីកទ្វាហេីយងាកសម្លឹងចុងក្រោយមួយស្របក់ក៏សម្រេចចិត្ដដេីរចេញទៅ ប៉ុន្ដែនាងមិនដឹងទេថាពាក្យពេចន៍ទាំងប៉ុន្មានមុននេះជុងហ្គុកបានលឺនោះ
ជុងហ្គុកបង្ហូរទឹកភ្នែកមកស្ងាត់ៗ ម៉េចក៏គេឈឺទ្រូងខាងឆ្វេងម្ល៉េះវា
ឈឺខ្លាំងណាស់ វាហាក់បញ្ជាឲ្យគេទៅតាមនាងមកវិញចឹង គេមិន
យល់ទេ ម៉េចក៏ឈឺពេលលឺនាងវាចាលាគ្នា
" ហ៊ឹក ហ៊ឹក ម៉េចក៏អ៊ីចឹង អ្អាយ ឈឺណាស់ " សម្រែកការឈឺចាប់
របស់គេលាន់លឺពេញវិមាន វាភ្លាមៗលេចរូបរាងព្រិលៗសម្រុកចូល
ក្នុងខួរក្បាលគេទៀតហេីយ វាមានទាំងរូបទាំងសំឡេង ជុងហ្គុក
ខ្ទប់ក្បាលស្រែកទាំងឈឺចុកឆ្អាល ណាំជូនលឺអ៊ីចឹងភ្លាមក៏ប្រញាប់
រត់មកបន្ទប់ជុងហ្គុកហេីយក្រសោបប្អូនក្នុងរង្វង់ដៃ
" អ្អាយ ឈឺណាស់ ហ៊ឹកហ៊ឹក " ជុងហ្គុកនៅតែស្រែកត្អូញត្អែរនៃ
ការឈឺចាប់មួយនេះដដែលវាឈឺសឹងប្រេះក្បាលទៅហេីយ
" សម្រួលអារម្មណ៍ជុងហ្គុក " ណាំជូនមិនដឹងគិតបែបណាទេមេីល
ប្អូនគេចុះ វារេីហេីយវាឈឺតែគេត្រឹមបានតែលួងលោមមិនអាចចែករំលែកក្ដីឈឺចាប់របស់ប្អូនឡេីយ គេពិតជាចោលម្សៀតណាស់
" ហ៊ឹក ហ៊ឹក ឈឺ "
" ឃ្វីជុងហ៊ូ ឆាប់ហៅពេទ្យមក " ណាំជូនស្រែកហៅជំនិតទៅ
ហៅពេទ្យឲ្យលឿន ទុកយូរទៀតមិនបានទេ
តក់ តក់ ដំណក់ឈាមបានហូរចេញតាមច្រមុះរបស់នាយក្រាស់
វាស្រក់លេីដៃរបស់ណាំជូន គេឃេីញអ៊ីចឹងបេីកភ្នែកធំៗម៉េចចឹងវា
ហូរទៀតហេីយវាដូចកាលមួយឆ្នាំមុននិងណាស់
" ជុងហ្គុក ម៉េចនិងអាចទៅ " ណាំជូនភាំងស្មារតីអស់ហេីយប្អូនគេ
កុំប្រាប់ថាប្អូនគេរេីជំងឺមួយនិងឡេីងវិញណា គេមិនព្រមទេគេមិន
ព្រមឡេីយវាឈឺណាស់ពេលដែរប្អូនធ្លាក់ក្នុងសភាពអ៊ីចឹងនោះ
ឃ្វីជុងហ៊ូឆ្លេឆ្លាទៅយកពេទ្យទាំងប្រលឹមដោយពេទ្យបានចាក់ថ្នាំ
ឲ្យចូលរួច ជុងហ្គុករៀងស្ងាត់ព្រោះឥទ្ធិពលថ្នាំបញ្ចេញឬក ពេទ្យ
ដកដង្ហេីមធំបន្ដិច ហេីយសួរចោទណាំជូន
" តេីលោកធ្វេីអីបាន អ្នកជំងឺក្លាយជាបែបនិង លោកដឹងទេជំងឺរបស់
គេមិនងាយជាដាច់ឡេីយ វានិងរេីមកម្ដងទៀតលោកមានចាំសម្ដី
លោកដុកទ័រធំទេ " គេជាពេទ្យប្រចាំខ្លួនរបស់ជុងហ្គុកដែរដុកទ័រធំ
បញ្ជូលមក ព្រោះដោយគិតថាជំងឺគេមិនទាន់ជាដាច់ឡេីយចឹងហេីយត្រូវពិនិត្យសុខភាពគេឲ្យដិតដល់ ជាពិសេសអារម្មណ៍របស់គេ
" ហុឹម " ណាំជូនមិនបានឆ្លេីយតបនិងសម្ដីគ្រូពេទ្យឡេីយ គេមិនដឹងថាធ្វេីអ៊ីចឹងហេីយជុងហ្គុករេីថ្នាក់និងទេ គេត្រូវឲ្យខូឡាអុីមកក្បែរ
ប្អូនប្រុសម្ដងទៀតហេីយមែនទេ
" ឃ្វីជុងហ៊ូ ឆាប់ឲ្យកូនចៅបកឡានត្រឡប់មកវិញ "
" ម៉េចអ៊ីចឹងលោកម្ចាស់ "
" កុំសួរយេីងច្រេីន ធ្វេីតាមសម្ដីយេីងទៅ "
" បាទទាន "
" ហុឹម សង្ឈឹមថានាងនិងអាចលួងលោមគេវះកាត់បាន " តាមការ
ស្មានរបស់គេវារេីត្រឹកម្រិតស្រាលទេ អាចព្យាបាលទាន់ពេលវេលា
ណាំជូនបានឲ្យកូនចៅនាំខូឡាអុីត្រឡប់មកវិញ តាមសភាពជុងហ្គុកពេលនិងគឺពិបាកភ្នែកណាស់ គេផ្ដល់ឲ្យនាងមេីលថែជុងហ្គុកនិង
លួងលោមវះកាត់បេីសិន គ្រូពេទ្យឆែកឃេីញថាជុងហ្គុកមានជំងឺដូចលេីកមុន នាងតូចក៏យល់ព្រមយ៉ាងណាក៏បានក្បែរយូរដែរនាងអស់ចិត្ដហេីយប៉ុណ្នឹងនោះ
" ឆាប់ដឹងខ្លួនណា ជុង អូននៅទីនេះហេីយណា " នាងតូចអង្អែលដៃរាងក្រាស់ថ្នមៗពោរពេញដោយក្ដីស្រឡាញ់ដឹងទេនាងស្លុតចិត្ដប៉ុណ្ណាពេលដេីរចេញពីវិមាននេះលឺសំឡេងស្រែករបស់គេនោះ
" អូនចង់រត់ក្រសោបបងណាស់តែអូន ហុឹម មិនអីទេឥឡូវអូនក្បែរ
បងហេីយណាជុង " នាងញញឹមទាំងទឹកភ្នែកជោកជាំពេញថ្ពាស់ដឹងទេនាងយំខ្លាំងសឹងគាំងហេីយតាំងពីឡានចេញដំណេីរពីវិមានគេនោះ នាងដក់ជាប់នៅសំឡេងស្រែករបស់គេ ស្រែកដោយក្ដីឈឺចាប់វេទនាក្នុងខ្លួន
" ឆាប់ដឹងខ្លួនបុរសល្អរបស់អូន ជុប " នាងហេីបគូទទៅថេីបថ្ពាស់គេមួយខ្សឺតហេីយអង្អែលសក់រលោងដូចសរសៃសូត្រថ្នមៗ
" ឃ្វីជុងហ៊ូ " ណាំជូនសម្លឹងកាយវិការរបស់នាងតូចហេីយងាកមក
ឧទានហៅឈ្មោះរបស់ជំនិតប្អូនខ្លួន គេសង្កេតឃេីញនាងស្រឡាញ់នាយក្រាស់ខ្លាំងណាស់គេមានអារម្មណ៍ថាខុសឆ្គងប៉ុន្ដែគេមិនអាចបណ្ដោយឲ្យនាងក្លាយជាគូស្នេហ៍មែន
" បាទលោកម្ចាស់ "
" ឯងគិតយ៉ាងម៉េចចំពោះ ខូឡាអុី "
" អ្នកនាងមែនទេទាន "រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
ឈ្លេីយស្នេហ៍លោកម្ចាស់សាតាន វគ្គ០២ (ចប់)
Roman d'amourដោយសារភាពរំអួយរបស់នាងទេីបអ្នកគ្រប់គ្នាអាណិតតប៉ុន្ដែមិនមែនរូបគេឡេីយ គេស្អប់ៗនាងដល់ឆ្អឹងស្អប់ស្ទេីរតែបាញ់នាងសម្លាប់ចោលចំពោះមុខគេស្អប់នាងហៅលែងលឺហេីយ " មិនដឹងជាកម្មពារឬអ្វីឲ្យប្រាកដទេ ហេតុអ្វីលោកស្អប់ខ្ញុំទាំងខ្ញុំមិនធ្វេីខុសអ្វីសោះ " " គឺខុស ន...