#ភាគទីមួយ
« ខ្ញុំចង់ក្លាយជាម្តាយរបស់គេ »
ទីក្រុងស្រស់ស្អាតសម្លឹងពីលេីអគារកណ្តាលក្រុងក្បែរទន្លេ Han ទៅនោះតែបេីអ្នករស់នៅផ្ទះធម្មតានៅលេីភ្នំអីបែបនេះគ្មានទេរូបភាពស្រស់ស្អាតមានតែព្រៃព្រឹក្សាទម្រាំចេញពីមុខផ្ទះមកដល់ផ្លូវថ្នល់ឃេីញភ្លេីងពណ៌នឹងគេនោះ ចង់ស្ទះខ្យល់មុនទៅហេីយ។ តែមិនអីនោះឡេីយពេលនេះនារីវ័យក្មេងម្នាក់ ដឹកដៃកូន
ចេញពីផ្ទះដោយមានកូនឡានតូចមួយនៅខាងមុខផ្ទះតូចរបស់នាង
តែបីនាក់ម្តាយកូនជ្រេីសរេីសយកដេីរទៅវិញ។
« ម៉ាក់...ហេតុអ្វីយេីងមិនជិះឡានទៅ? » ជាសម្លេងរបស់ក្មេងតូច
ម្នាក់អាយុ 6 ឆ្នាំដែលដេីរទន្ទឹមគ្នានឹងម្តាយនិងបងប្រុសរបស់នាងមិនមែនពួកគេបងគ្នាច្រេីនអ្វីណាស់ណាទេ ត្រឹមតែប៉ុន្មាននាទីតែ
ប៉ុណ្ណោះ ព្រោះពួកគេទាំងពីរជាកូនភ្លោះនោះហេីយ ភ្លោះប្រុសស្រី។
« ក្រែងកូនចង់សម្រកទម្ងន់កុំអោយមិត្តៗកូនថាធាត់នោះអី? ម៉ាក់
កំពុងជួយសម្រាលបន្ទុករបស់កូនហេីយ ការដេីរនេះធ្វេីអោយអារម្មណ៍របស់កូនស្រស់ស្រាយទៀតផងណា » Soyoung ម្តាយ
វ័យក្មេងក្នុងអាយុ 25ឆ្នាំ កាន់ដៃកូនអោនមេីលមុខកូនស្រីបន្តិចហេីហក៏សេីចនឹងសកម្មភាពរបស់កូន។
« ចង់ស្គមក៏ពិតហេីយណាម៉ាក់...តែគ្មានអ្វីគួរអោយស្រស់ស្រាយផងនឹងកូនហត់ណាស់ឃ្លានញាំសាច់អាំងណាស់ម៉ាក់ » មាត់តែងតែទន្ទេញចង់ស្គមទោះខ្លួនអាយុតិចក្មេងតូចក៏ដោយ តែខួរក្បាលមួយនោះគិតឃេីញតែពីរឿងញាំគ្មានថ្ងៃឈប់ មួយថ្ងៃៗចេញពីរៀនមិនទាន់សុំម៉ាក់របស់នាងញាំរហូតមិនដូចបងប្រុសរបស់នាង
តែស្រឡាញ់មេីលថែរខ្លួនអែងល្អណាស់ ញាំដឹងពេលដឹងវេលាល្អដូចមនុស្សធំយ៉ាងអញ្ចឹង។
« ម៉ាក់កាលដែលម៉ាក់មានកូននេះគួរតែមានតែខ្ញុំម្នាក់បានហេីយមិនគួរណាមាន Happin ម្នាក់ទៀតទេមេីលចុះមួយថ្ងៃៗគិតតែញាំ
មិនចេះជួយសន្សំសំចៃលុយម៉ាក់ខ្លះទេ ហេីយរអ៊ូរទាំរឿងគីឡូរហូតខ្ញុំហត់ចិត្តណាស់ម៉ាក់ » បងប្រុសមានឈ្មោះហៅក្រៅថា
Happy ដូចគ្នាពួកគេកេីតមកតាំងពីថ្ងៃបន្ទាប់ចេញពីពោះម្តាយមក
មិនដែលយំអោយផ្អើលអ្នកជិតខាងអ្វីនោះឡេីយ Soyoung ស្រួលចិញ្ចឹមណាស់គ្មានអ្វីលំបាកសម្រាប់នាងនោះឡេីយ សូម្បីតែមិនដែលមានកូនពីមុនមកក៏ដោយ។ Happy Happin
« មេីលសម្តីចុះដូចចំណាស់ម៉ាក់ទៅហេីយ Happy !! មោះមកនេះមកជិតដល់ផ្លូវធំហេីយប្រយ័ត្នឡានម៉ូតូ » Soyoung កាន់ដៃ
កូនមកវិញព្រោះខ្លាចពួកគេប្រលែងគ្នាមានគ្រោះថ្នាក់ មិនបាននោះឡេីយពីរនាក់នេះដូចជាកែវភ្នែកទាំងគូរបស់នាងយ៉ាងអញ្ចឹង។
SKIP
YOU ARE READING
Just Because
Fanfiction« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...