#ភាគទីដប់ប្រាំ
« កូន!! » មែនហេីយក្មេងក្នុងរូបនេះគឺជាកូនរបស់ Eunhye ដែល
នាងបោះបង់គេចោលតាំងពីថ្ងៃផ្តល់កំណើតអោយក្មេងមកម្ល៉េះ
នាងឃេីញរូបនេះស្លុតចិត្តខ្លាំងណាស់ ដៃញ័រទទ្រើតខ្ទប់មាត់យំ
ចេញមកនាងពិតជាខុសពិតមែនថ្ងៃដែលបោះបង់ចោលកូននោះ
តែនាងគ្មានជម្រើស។
« ហេតុអ្វីអែងបោះបង់ចោលកូន? ខ្ញុំមិនដែលគិតទេថាម្តាយរបស់
ក្មេងថ្ងៃនោះជាអែង!! » Soyoung ចាប់ផ្ដើមសួរបន្តទៀតព្រោះ
នាងចម្ងល់មួយនេះយូរមកហេីយ ទម្រាំតែនាងបានអាសយដ្ឋានមួយនេះមកមិនមែនដប់នាទីមួយម៉ោងនោះឡេីយតាំងពីនាងចូល
ទៅនៅផ្ទះរបស់ Jay មកម្ល៉េះ។
« គឺ!! គឺ...ខ្ញុំ..ខ្ញុំគ្មានលុយចិញ្ចឹមកូនម៉ាក់ត្រូវការវះកាត់ជាបន្ទាន់ថ្លៃ
ពេទ្យថ្លៃលេីសលប់ខ្ញុំគ្មានជម្រើសនោះឡេីយថ្ងៃនោះខ្ញុំគ្មានលុយ
សូម្បីតែទិញបាយហូបខ្ញុំគិតថាបេី..បេីកូននៅមណ្ឌលកុមារកំព្រា
កូនអាចរស់នៅល្អជាងនៅជាមួយខ្ញុំ » Eunhye និយាយទាំងមិន
ហ៊ានមេីលមុខរបស់ Soyoung នាងស្អប់ខ្លួនអែងខឹងណាស់ដែល
មិនអាចមេីលសូម្បីកូនម្នាក់ជាសាច់ឈាមរបស់ខ្លួន។
« យំមក!! » Soyoung ខិតទៅជិត Eunhye ទះស្មារបស់មិត្តតិចៗជាការលេីកទឹកចិត្តនាងមិនបន្ទោសបន្ថែមនោះឡេីយ រឿងទាំងនេះអ្នកណាក៏ធ្លាប់ខុសគ្រាន់តែតិចនិងច្រើនបេីយេីងមកជិះជាន់គ្នា
បន្ថែមទៀតគ្នាមានកម្លាំងចិត្តឯណាទៅមុខទៀត។ Eunhye យំមក
យ៉ាងខ្លាំងនៅលេីស្មារបស់ Soyoung ចំណែកឯ Soyoung
វិញកំពុងតែគិតអ្វីម្យ៉ាងដែលនាងគិតមករហូតថាវាជាទៅជាយ៉ាងណាទៅថ្ងៃអនាគត។« Soyoung .... !! » ក្រោយពេលដែលអារម្មណ៍រៀងធូរស្បើយ
បន្តិចហេីយ Eunhye ក៏ងេីបមកនិយាយជាមួយនឹង Soyoung វិញ។
« ហ្ហឹម?! »
« ហេតុអ្វីអែងមានរូបកូនរបស់ខ្ញុំ? »
« ថ្ងៃដែលអែងបង្កេីតក្មេងម្នាក់នេះខ្ញុំក៏បានសម្រាលកូនខ្ញុំដែល »
Soyoung និយាយធម្មតាៗព្រោះនាងគ្មានអ្វីអោយភ្ញាក់ផ្អើលទៀតនោះឡេីយ។
« កូន?! អែងមានកូនដែលឫ? »
« ពិតហេីយខ្ញុំខ្វះការគិតក្មេងខ្ចីដូចជាអែងដូចគ្នា » Soyoung នៅ
តែអាក់អន់ស្រពន់ចិត្តនឹងអ្វីដែលកេីតឡេីងដោយសារនាងខ្វះការ
ពិចារណាខុសអស់ជីវិតមួយនេះ។
« យេីងម្នាក់ៗសុទ្ធតែមានកំហុសវាហួសហេីយពួកយេីងគួរតែ
បំភ្លេចវាចោលហេីយដេីរទៅមុខបន្តទៀតណា » Eunhye ចាប់ដៃ
របស់ Soyoung ញញឹមផ្តល់ក្តីសង្ឃឹមអោយគ្នាទៅវិញទៅមក។
« អែងដឹងទេ!! ខ្ញុំគ្មានប្រាក់ដូចជាអែងយ៉ាងអញ្ចឹងពេលនោះខ្ញុំត្រូវ
បិទបញ្ចប់ជីវិតរៀនសូត្រត្រូវធ្វេីការចិញ្ចឹមកូនទាំងពីរពេលនោះបេី
មិនបាន Jake ជួយមេីលថែរក្មេងទេខ្ញុំមិនដឹងថាយ៉ាងណាទេ »
« Jake ? »
« អឹមគេមិនមែនជាឪពុកក្មេងនោះឡេីយតែគេជួយខ្ញុំច្រេីនជាង
ឪពុករបស់ក្មេងទៅទៀត »
« ពិតហេីយព្រោះ Jake ស្រឡាញ់អែង » Eunhye ពោលឡេីង
តិចៗម្នាក់អែង។
« វាអាចនឹងលេីសដែលទេ? ដែលខ្ញុំសួអែងថា Jay ជាឪពុករបស់
ក្មេងទាំងពីរនោះ? » Eunhye ងាកមកនិយាយជាមួយនឹង Soyoungបន្ត ។
« មិនលេីសអ្វីនោះទេខ្ញុំពេលនេះជាប្រពន្ធរបស់ Jay ទេតេី!! មែន
ហេីយពេលនោះខ្ញុំស្រលាញ់ Jay ណាស់ »
« បានន័យថាអែងត្រូវគ្នាជាមួយគេវិញហេីយឫ? »
« ដេីម្បីកូន!! ទម្រាំតែគេមកវិញនោះខ្ញុំហត់គ្រប់គ្រាន់ទៅហេីយ
ណាអែង...តែនេះអែងចង់ឃេីញមុខកូនរបស់ខ្ញុំទេ? »
« ពិតហេីយមេីលអោយខ្ញុំសុំមេីលផងថាកូនអែងនឹង Jay ស្អាត
កម្រិតណាបេីពីរនាក់អែងស្អាតព្រមគ្នាបែបនេះ » Eunhye ញញឹម ស្របពេលដែល Soyoung ទាញទូរសព្ទឡេីងមកបេីក
រូបថតដែលបានថតជុំគ្នាបួននាក់កាលពីយប់មិញនេះ រួចហុចអោយ
Eunhye មេីល។
« អូហូ!! នេះកូនអែងធំស្មេីៗគ្នាតែម្ដងហេីយនៀកស្អាតទាំងព្រមតែម្ដងហេីយតេីនេះ កូនប្រុសរបស់អែងកាត់ទៅរក Jay មិនខុសទេ »
« ចុះកូនស្រី? »
« គឺញញឹមស្រស់ហេីយតេីនេះ »
« Eunhye !! ខ្ញុំក៏មានរូបកូនស្រីអែងដែរណា...អែងមិនចង់ឃេីញ
ពេលគេធំធាត់ឡេីងទេឫ? » Soyoung សម្លឹងមេីលមុខរបស់
Eunhye សួរបែបនេះEunhye ឆ្លេីយមិនចេញនោះឡេីយចិត្តចង់
ឃេីញណាស់ថាកូនមុខបែបណាទៅហេីយ តែចិត្តមួយទៀតខ្មាស
ដែលបោះបង់កូនហេីយនាងមិនគួរមានសិទ្ធិឃេីញមុខកូនទេ។
« ខ្ញុំមិនសាកសមនោះទេ !! »
« នេះហេីយ!! » ដៃរបស់ Soyoung ទម្លាក់លេីមុខរបស់ Jaehyi
ធ្វេីអោយ Eunhye ភ្ញាក់ព្រើតធ្លាក់ទូរសព្ទពីដៃទៅ Soyoung
លេីកទូរស័ព្ទឡេីងមកវិញអូសរករូបដែលនាងបានថតជាមួយ
Jaehyi ជាច្រើននៅសួនច្បារមុខផ្ទះអោយ Eunhye ឃេីញ។
« ឃេីញទេកូនរបស់អែងស្រស់ស្អាតដូចដែលអែងនិយាយចឹង »
« Soyoung-ahh » Eunhye ស្ទះទៅអោប Soyoung ទាំង
ទឹកភ្នែកនាងមិនដឹងថាគួរនិយាយបែបណា មិននឹកស្មាននោះឡេីយថា Soyoung ជាអ្នកចិញ្ចឹមកូនរបស់នាងមកដល់សព្វថ្ងៃ។
« Jaehyi ជាក្មេងឆ្លាតចូលចិត្តញាំច្រេីនណាស់ជាពិសេសការ៉េម
តែខ្ញុំចិញ្ចឹមគេមកតាំងពីកូនងាមិនពិបាកនោះទេមានក៏ញាំគ្មានក៏មិន
ញាំ មិនចេះទាមទារទេស្រឡាញ់បងប្រុសរបស់នាងណាស់អ្នកណាប៉ះមិនបានទេ...មេីលរូបនេះចុះជិះក របស់ Jaehyun ឡេីង
ស្រួលតែម្ដង » Soyoung កាន់តែនិយាយ Eunhye កាន់តែយំ
ចេញមកភ្នែកសម្លឹងមេីលស្នាមញញឹមរបស់កូនស្រីមេីលចុះនាង
ញញឹមស្រស់ណាស់។
« ថ្ងៃនោះ!! ខ្ញុំបានឃេីញក្មេងដូចជាមាននិស្ស័យជាមួយខ្លាំងណាស់ទោះខ្ញុំគ្មានប្រាក់ច្រើនតែខ្ញុំបានសម្រេចចិត្តយកគេមកធ្វេីជាកូនក្រោយពេលដែលគិលានុបដ្ឋាយិកាប្រាប់ថាគេគ្មានអាណា
ព្យាបាលទេ ទេីបពេលនេះ Jaehyi ក្លាយជាបងប្អូនភ្លោះរបស់
Jaehyun កូនប្រុសបង្កើតរបស់ខ្ញុំដល់សព្វថ្ងៃណា ខ្ញុំក៏មិនបានដឹង
ថាជាកូនរបស់អែងទេីបខ្ញុំតាមរកដឹងថ្ងៃនេះហេីយ »
« អែងធ្វេីមិចរកផ្ទះខ្ញុំឃេីញទៅ? »
« អែងមានដឹងទេ? ខ្ញុំជួលគេតាមរកពេទ្យដែលសម្រាលកូននោះ
ជាដប់ឆ្នាំណាអស់មិនតិចទេ ទម្រាំតែជួបពេទ្យរិះរកឯកសាររបស់
អែងនោះទៀត ទេីបតែរកអាសយដ្ឋានឃេីញថ្ងៃនេះអែង »
« អឹម!ខ្ញុំមិនដឹងថាអរគុណអែងបែបណាល្អទេណា Soyoung ខ្ញុំ
ជាម្តាយបែរជាមិនបានការបោះបង់កូនចោលតាំងពីថ្ងៃដំបូងខ្ញុំនេះ
អាក្រក់ណាស់ កូនសំណាងណាស់ដែលបានអែងជាម្តាយ »
« កុំនិយាយបែបនេះអី Eunhye យ៉ាងណាអែងជាអ្នកបង្កើតគេមកផ្ទាល់ពរពោះគេមកបង្កើតអោយឃេីញពិភពលោកនេះគុណដែល
ល្អរកមិនបានទៅហេីយណា »
« ហ្ហឹម!! »
« រឹងមាំឡេីងណា »
« Soyoung ចុះ Jay គេដឹងរឿងដែលមែនទេ? »
« អត់នោះទេ!! ថ្ងៃដែលគេយកកូនទៅធ្វេីតេស្ដ DNA ក៏បញ្ជាក់ថា
កូនជាកូនរបស់គេតែពេលដែលខ្ញុំយកទៅធ្វេីដោយខ្លួនអែងម្ដងទៀតមិនមែននោះឡេីយទេីបដឹងថាថ្ងៃនោះប្រហែលមានការ
ច្រឡំអ្វីម្យ៉ាងអាចនឹងសក់របស់ Jaehyun និង Jay ទាំងពីរក៏មិន
ដឹង ទេីបខ្ញុំកុហក Jay មករហូត » Soyoung ពោលឡេីង Eunhye បានតែងក់ក្បាលចាំស្តាប់បន្តព្រោះនាងគ្មានអ្វីនិយាយ
នោះឡេីយ។
« ចុះឪពុករបស់ក្មេង? គេទៅណាទេីបបណ្តោយអោយអែងពរពោះតែម្នាក់អែងកាលនោះ? » Soyoung នៅតែបន្តសួរសំណួរ
ទៅកាន់ Eunhye ទៀតព្រោះពេលវេលានេះនាងចាំយូរណាស់
មកហេីយ។
« ចំណងកម្មណាអែង!! កូនគឺ Jaehyi កេីតមកទាំងមិនបានព្រៀងទុកជាមុនវាកេីតឡេីងដោយចៃដន្យថ្ងៃនោះ គេមិនបានទាំងដឹងផង
ថាជាខ្ញុំដែលនៅជាមួយគេ » Soyoung ជ្រួញចិញ្ចើមឡេីងឆ្ងល់
អ្វីដែល Eunhye និយាយ មិនដឹង? មិនដឹងអ្វីទៅ? ទេីបចាំស្តាប់
Eunhye និយាយបន្ត។
« ប្រហែលជាថ្ងៃតែមួយវាសនារបស់យេីងដេីរទន្ទឹមគ្នាម្នាក់ៗក៏បែក
ផ្លូវគ្នា Jay ក៏នៅជាមួយអែងអ្នកដែលសេសសល់ខ្ញុំក៏ជួយគ្រាទៅ
ហេីយពេលនោះទេីបខ្ញុំមានវិបត្តិដល់សព្វថ្ងៃនឹងហេីយ »
« ម្នាក់ទៀត? ថ្ងៃនោះគ្មានអ្នកណាដែលនៅក្រៅពីអែងខ្ញុំ Jay
ហេីយនឹង....កុំប្រាប់អោយសោះថាជា...? » Soyoung លេីកដៃ
ខ្ទប់មាត់សឹងមិនចង់ជឿក្រោយពេលដែល Eunhye ងក់ក្បាលតិចៗញញឹមស្មេីៗក្រវីក្បាលដូចជាអស់សង្ឃឹមរាល់ពេលដែលនឹកឃេីញរឿងនេះម្ដងៗ។
« ហេតុអីអែងមិនប្រាប់គេ? »
« ប្រាប់ដោយរបៀបណា? យប់នោះខ្ញុំក៏ចេញមកទីនេះតាំងពី
មេឃមិនទាន់ភ្លឺគេមិនដឹងអ្វីផងនឹងខ្ញុំធ្វេីអ្វីមិនចេញទេ »
« បានហេីយអស់អីហេីយ នេះដូចជារឿងមួយដែលយេីងទទួល
ដឹង ស្គាល់ពីរស់ជាតិជីវិតមួយដែលយុវវ័យគិតរាក់មិនជ្រៅទេីបទៅ
ជាបែបនេះពេលនេះយេីងត្រូវតម្រង់ទិសអោយកូនចៅជំនាន់
ក្រោយមិនអោយដូចយេីងនោះឡេីយ »
« ហ្ហឹម!! »
« តែ Eunhye!! ខ្ញុំនឹងមិនប្រាប់រឿងនេះដល់អ្នកណានោះឡេីយ
លុះត្រាតែ Jaehyi ចូលដល់សកលវិទ្យាល័យពេលនោះ Jay នឹង
បញ្ចូនកូនទាំងពីរទៅរៀនបន្តនៅស្រុកក្រៅហេីយអែងកុំបារម្ភតែ
មិនយូរហេីយក៏មិនឆាប់ខ្ញុំនឹងប្រគល់ Jaehyi អោយអែងវិញណា
កុំបារម្ភអី »
« ទេ!ទេ! Soyoung នាងមិនអាចដឹងថាខ្ញុំជាម្តាយរបស់នាងទេ
នាងប្រាកដជាស្អប់ខ្ញុំជាមិនខានទេ រឿងនេះខ្ញុំសុំអង្វរទៅចុះកុំអី
អែងចិញ្ចឹមនាងមកតាំងពីតូចដល់ធំបន្តទៅណា Soyoung ម្តាយ
ដូចជាអែងទេីបសាកសមទទួលបានការគោរព »
« ខ្ញុំនឹងព្យាយាម!! អែងមិនគិតចង់ទៅជួបកូនមុខកូនទេឫ? »
« ខ្ញុំត្រៀមខ្លួនមិនទាន់ទេ »
« ហ្ហឹម...តែថាដំបូងពេលដែលខ្ញុំដឹងឃេីញថាអែងជាម្តាយរបស់
Jaehyi ខ្ញុំក៏គិតថានឹងប្រាប់ Jay មិនចង់លាក់គេតទៅទៀតតែថា
បេីសិនជា Jake ជាឪពុករបស់ក្មេងសុវត្ថិភាពវាមិនខ្ពស់ទៀតទេ
អែងក៏ដឹងថា Jay ស្អប់ Jake កម្រិតណានោះ »
« ពិបាកដល់អែងថែមទៀតហេីយ Soyoung »
« មិនអីទេ!! ខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាពតាមដែលខ្ញុំអាចធ្វេីបានណា »
« អរគុណ!! អរគុណពិតមែន » Eunhye គ្មានពាក្យអ្វីក្រៅពីអរគុណដល់ Soyoung នោះឡេីយកាន់តែនិយាយគ្នានាងកាន់តែរអៀសចិត្តកាន់តែខ្លាំង។
« និយាយអញ្ចឹងទីនេះមានកន្លែងលំហែខ្លះដែលទេ? ខែនេះ Jaehyi និង Jaehyun ប្រឡងហេីយពួកគេប្រាកដជាបានលេខ
ល្អចឹងហេីយ Jay នឹងនាំពួកគេលំហែកាយខ្ញុំចង់អោយកូនមកជិត
អែង »
« មានតេីកោះនោះឆ្លងទៅប្រហែលមួយម៉ោងទីនោះស្អាត »
« អរគុណច្រេីនណាស់សម្រាប់ថ្ងៃនេះដែលអែងនិយាយប្រាប់ខ្ញុំ
រឿងកន្លងមកកុំពិបាកចិត្តអី កូនអែងសុវត្ថិភាពជាមួយខ្ញុំហេីយខ្ញុំទៅ
សិនហេីយនេះក៏រៀងរសៀលទៅហេីយ » Soyoung គិតថាជា
យូរដែលហេីយទម្រាំនាងជិះទៅ seoul វិញទៀតនោះវាល្មមដែលកូនមកដល់ផ្ទះវិញ។
« ខ្ញុំទៅវិញទេដែលត្រូវអរគុណអែងនោះអរគុណម្ដងទៀតណា »
« ខ្ញុំទៅសិនហេីយ »
« ធ្វេីដំណេីរដោយសុវត្ថិភាព »To be Continue
ESTÁS LEYENDO
Just Because
Fanfic« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...